ចំណូល​ពន្ធគយ​តាម​ច្រក​អន្តរជាតិ​ប៉ោយ​បែ​ត​និង​កើន​ទ្បើង​លើសពី​១១​លាន​ដុល្លា​ក្នុង​១​ខែ​ហើយ​មាន​សណ្តាប់​ផ្នា​ប់​ពេល​បង្កើត​ទីតាំង​រួម​ត្រួ​ក​ពិនិត្យ​ទំនិញ​តាម​រទេះ​

0

​បន្ទាយមានជ័យ​: លោក ឈួន ហៃ ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចំណូល​ពន្ធគយ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ពីមួយ​ខែ​ទៅ​មួយខែ​ឆ្នាំ​២០១៤​មានការ​កើន​ទ្បើង​ទៅតាម​ផែនការ​កំណត់​របស់​ក្រសួង​និង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​។​ហើយ​លោក​រំពឹងថា​ចំណូល​នេះ​នឹង​

កើន​បន្ថែមទៀត​នៅ​ឆ្នាំ​២០១៥​បន្ទាប់ពី​ថ្នាក់លើ​បានអោយ​បង្កើត​ទីតាំង​មួយ​ជាក់លាក់​សំរាប់​អនុវត្តន៍ ការឆែកឆេរ ត្រួត ពិនិត្យ​ទំនិញ ក្នុង​គ្រប់​រទេះអូស ទាំង​ធំ និង​ទាំង​តូច ឬ​ឆៃលី​របស់​កម្មករ និង​របស់​ម្ចាស់​ទំនិញ ដែល​ដឹក​ពី​ផ្សារ​រោង​ក្លឿ ប្រទេស​ថៃ មក​ប៉ោយប៉ែត ប្រទេស​កម្ពុជា​។​photo 5
លោក​បាន​បន្ត​អោយដឹង​កាលពី​ព្រឹក​ថ្ងៃទី​២​ធ្នូ​នេះ​ទៀតថា​តាម​ការគ្រោងទុក​ដែល​បានការ​ចង្អុលបង្ហាញ របស់លោក​រដ្ឋមន្ត្រី ក្រសួង​ហិរញ្ញវត្ថុ និង​ការណែនាំ​របស់ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ព្រមទាំង​ការគាំទ្រ របស់​អាជ្ញាធរ និង​សមត្ថកិច្ច កងកម្លាំង​ផង មន្ត្រី​គយ​នឹង​អនុវត្តន៍ ពេញលេញ ការឆែកឆេរ ត្រួតពិនិត្យ​ល្អិតល្អន់ ទំនិញ​គ្រប់​ប្រភេទ ផ្ទុក​ក្នុង​រទេះអូស​ទាំង​ធំ ទាំង​តូច ដែល​ចរាចរណ៍​ឆ្លង​ព្រំដែន ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចាប់ពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៤ តទៅ​ដោយ​រទេះ​ដឹកទំនិញ​ទាំងអស់​គៀង​ប្រមូលផ្តុំ ដាក់​នៅ​ចំណុច​អតីត​ផ្សារ​រ៉ា​-​កុក​អាន ស្ថិត​ក្នុងភូមិ​/​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​។​photo 4

កន្លងមក​មន្ត្រី​គយ​របស់លោក​មិន ត្រួ​ក​ពិនិត្យ​លើ​រទេះអូស​ដឹកទំនិញ​អោយ​ឈប់​យូរ ដើម្បី​ឆែកឆេរ នៅ​ចំណុច​ប្លុក ច្រកទ្វារព្រំដែន​បានទេ ព្រោះ​នាំ​កកស្ទះ​ចរាចរណ៍ បាត់បង់​សណ្តាប់ធ្នាប់ និង​មិនល្អ​សំរាប់​ច្រក​នេះ​ដែលមាន ទាំង​ភ្ញៀវទេសចរ ឆ្លងកាត់​ក្នុង​មួយថ្ងៃៗ​រាប់រយ​នាក់​ហើយ​ពេលខ្លះ​អោយតែ​មានការ​ត្រួ​ក​ពិនិត្យ​ឬ​ចាប់​ទំនិញ​តែង​រង​ការតវ៉ា​ពី​បងប្អូន​ជា​កម្មករ​អូស​រទេះ​។​photo 1

លោក ឈួន ហៃ បាន​បញ្ជក់​បន្ថែមថា​ចាប់តាំងពី​ការអនុវត្ត​លើ​ការបង់ពន្ធ​១០០%​តាម​កំណែ​ទម្រ​ង​ថ្មី​របស់​រដ្ឋាភិបាល​នីតិ​ការ​ទី​៥​ដែលមាន​សម្តេច​ហ៊ុន សែន ជា​ប្រមុខ​មន្ត្រី​គយ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​បាន​ធ្ស​ព្វ​ធ្សា​យ​ច្បាប់​ស្តីពី​គយ​ដល់​អាជីវករ​និង​កម្មករ​អូស​រទេះ​អោយ​យល់​ពី​ចាប់​ពន្ធគយ​ឃើញថា​ពួកគាត់​បាន​យល់ដឹង​ច្រ​លន​ងាក​មក​រត់​ច្បាប់​ដើម្បី​បង់ពន្ធ​លើ​ទំនិញ​នាំចូល​ហើយក៍​បាន​កាត់បន្ថយ​ការតវ៉ា​ជំទាស់​ពី​ពួកគាត់​ដែរ​។​

ទោះបីជា​មានការ​ត្រួ​ក​ពិនិត្យ​ល្អិតល្អន់​ទៅលើ​រទេសអូស​យ៉ាងណា​ក៍ដោយ​នៅពេល​ខាងមុខ​ទៅលើ​ទីតាំង​តែមួយ​ក៍ដោយ លោក​និង​ប្រមូល មន្ត្រី​គយ​ចល័ត របស់​ការិយាល់័យ​ច្រក ដែល​បាន​ដក​ពី​ប៉ុស្តិ៍​ត្រួតពិនិត្យ ចំណុច​ផ្លូវជាតិ​លេខ​៥ កែង​ផ្លូវ ៥០ ម៉ែត្រ ហើយ​ជំនួស​ដោយ​គយ​ចល័ត របស់​សាខា​ខេត្ត​អោយមក​ប្រចាំ​ការត្រៀម បង្ក្រាប​អំពើ​រត់​ពន្ធគយ នៅ​ច្រករបៀង​ចំនួន​២៦ ច្រក​ខាងជើង និង​ខាងត្បូង ភូមិសាស្ត្រ​ក្រុង​ប៉ោយប៉ែត​។​

ជាមួយនិង​ការប្រមូល​ពន្ធគយ​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះដែរ លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ នៅក្នុង​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​៦ អាណត្តិ​ទី​២ ក្រុមប្រឹក្សា​ខេត្ត កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៤​បាន​លើកទ្បើង​ថា​ចំណូល​ពន្ធគយ ក្នុង​១​ខែៗ នៅ​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ប្រមូល​បានគិត​ជា​ប្រាក់​ដុល្លា​គឺ ១០ ទៅ ១១ លាន​ដុល្លារ​អាមេរិក ឬ​ក្នុង ១​ឆ្នាំ បាន​ជាង ១០០ លាន​ដុល្លារ​ដោយ​ការ​ប្រមូលបាន​ច្រើន​ដូចនេះ​ក៍ដោយ​សារ មន្ត្រី​គយ និង​ជំនាញ​ពាក់ព័ន្ធ បាន​ខិតខំ​ទប់ស្កាត់ បង្ក្រាប​អំពើ​រត់គេច​ពន្ធគយ ទើប​ចំណូល​ពន្ធ រក្សាបាន​ថេរ ឬ​លើស​ផែនការ​។​photo 3

ហើយ​សូមអោយ​បន្ត​ខិតខំ​ធ្វើអោយបាន​គ្រប់ ឬ​លើស​ផែនការ​បន្ថែមទៀត ព្រោះ​ចំណូល​ទាំងនេះ សម្រាប់​ទ្រទ្រង់​ថវិកាជាតិ​៕សូម​បញ្ជក់​ថា​រឿង​រទេសអូស​ដឹកទំនិញ​ជា​រឿង​មួយ​ច​ម្រ​ង​ចម្រាស​បំផុត​កន្លងមក​តែងមាន​ការតវ៉ា​ពី​កម្មករ​អូស​រទេះ​ពេលដែល​សមត្ថកិច្ច​ធ្វើការ​ចា​បើ​នៅ​ទំនិញ​ដែល​ពួកគាត់​សី​ុ​ឈ្នួល​ដឹក​៕