អាជ្ញាធរម៉ិកស៊ីកូបានប្រកាសថា សាកសពគ្មានក្បាល និងដុតខ្លោច៥នាក់ ត្រូវបានរកឃើញកាលពីថ្ងៃទី៣០ ខែ វិច្ឆិកា នៅក្នុងរដ្ឋ Guerrero ដែលជា រដ្ឋកំពុងកើតមានរឿងច្របូលច្របល់ ។
ព្រះរាជអាជ្ញាក្នុងតំបន់បានចេញ សេចក្ដីថ្លែងការណ៍ថា សាកសពត្រូវ បានរកឃើញនៅខាងក្រោយរថយន្ដ ជិត ទីប្រជុំជន Chilapa ចម្ងាយ៣៣០គីឡូ ម៉ែត្រពីទីក្រុងម៉ិចស៊ីកូ ។ ការត្រួតពិនិត្យ កំពុងធ្វើឡើងដោយក្រុមជំនាញទៅលើ សាពសពជនរងគ្រោះទាំងនេះ ។ ព្រះ រាជអាជ្ញាក្នុងតំបន់បានប្រាប់ AFPថា ជន រងគ្រោះ៣នាក់ជាពាណិជ្ជករ និង២នាក់ ទៀតជាស្ថាបត្យករដែលត្រូវចាប់ជំរិត កាលពីថ្ងៃពុធ សបា្ដហ៍មុន ។
នោះជាការរកឃើញសាកសពដ៏រន្ធត់ នៅខណៈដែលអាជ្ញាធរទើបតែរកឃើញ សាកសពត្រូវគេគេសម្លាប់ដោយកាត់ ក្បាល និងដុតខ្លោច១១នាក់ផងដែរ ស្ថិត នៅក្នុងតំបន់ Guerrero កាលពីសបា្ដហ៍ កម្លងមក ។ នៅតំបន់ Guerrero នេះ ផងដែរត្រូវគេជឿថា ជាទីតាំងដែល ក្រុមនិស្សិត៤៣នាក់បាត់ខ្លួន ហើយដែល គេជឿថាត្រូវជនចាប់ជំរិតកាប់សម្លាប់ នៅទីនោះផងដែរ ។
នៅក្នុងតំបន់ Guerrero នេះមាន អត្រានៃការអំពើឃាត់កម្មច្រើនជាងគេ បំផុតនៅក្នុងឆ្នាំ២០១៣ ។ វាជាទីតាំង សម្រាប់ដោះដូរគ្រឿងញៀនរបស់ក្រុម សង្គមងងឹត 9 https://www.youtube.com/watch?v=N5IZFX-J430