សភា​ថៃ​អនុម័ត​ច្បាប់​ហាម​បង្កើត កូន​ពាណិជ្ជកម្ម​

0

​សភា​ថៃ​បានអនុម័ត​ច្បាប់​ហាមប្រាម បង្កើតកូន​ក្នុង​គោលដៅ​ពាណិជ្ជកម្ម ដែល​ហៅថា បង្កើតកូន​ស៊ីឈ្នួល​ឱ្យ​ជន បរទេស​អ្នក​ដែល​បំពាន​នឹងត្រូវ​ប្រឈម មុខ​ជាប់ពន្ធនាគារ​១០​ឆ្នាំ ។
​បង្កើតកូន​ស៊ីឈ្នួល ធ្លាប់​ត្រូវបាន សមាគម​គ្រូពេទ្យ​ថៃ​ហាមប្រាម​កាលពី ឆ្នាំ​១៩៩៧ ។ ក្រុមគ្រូពេទ្យ​បានកំណត់ ច្បាប់​ស្ដ្រី​ដែលមាន​ផ្ទៃពោះ​ចាំបាច់​ត្រូវ តែមាន​ទំនាក់ទំនង​ប្រពៃណី​ស្វាមី​-​ភរិយា​។ ប៉ុន្ដែ​វិស័យ​ពាណិជ្ជកម្ម​បង្កើតកូន​ស៊ីឈ្នួល រកប្រាក់​ចំណូល​បាន​ច្រើន​បានកើត​ឡើង គ្រប់ទិសទី ដោយ​មិន​ខ្វល់​ពី​ច្បាប់​បាន កំណត់ ។s
​កាលពី​ខែសីហា​កន្លងមក ប្រព័ន្ធ​ផ្សព្វ ផ្សាយ​នានា​ជុំវិញ​ពិភពលោក​បាន​ផ្សព្វ ផ្សាយ​ពី​ករណី​គូស្នេហ៍​ជនជាតិ​អូស្ដ្រាលី រង​ការចោទប្រកាន់ ដែល​បោះបង់​កូន ប្រុស​ឈ្មោះ Gammy ដោយសារតែ​កូន ប្រុស​នោះ​មាន​អាការ​ខុសពី​កុមារ​ដទៃ ដែលមាន​ជំងឺ​ម្យ៉ាង​ហៅថា Down ។ ទាំងនោះ​ហើយ ធ្វើឱ្យ​ស្ដ្រី​ដែល​បង្កើតកូន ស៊ីឈ្នួល​នោះ ប្រឈម​នឹង​ផល​លំបាក​ជា ច្រើន ដោយសារតែ​ត្រូវ​ចិញ្ចឹម​កូន​នោះ​។
​រឿងរ៉ាវ​កាន់តែ​បែកធ្លាយ​ខ្លាំង​ឡើង ក្រោយពេល​ពាណិជ្ជករ​ជនជាតិ​ជប៉ុន​បាន ជួល​ស្ដ្រី​ថៃ​បង្កើតកូន​ឱ្យ​ជាង​១០​នាក់ តាមរយៈ​បញ្ចូល​មេជី​វិត​របស់ខ្លួន​ទៅ លើ​ស្ដ្រី​ដែល​បាន​ព្រមព្រៀង ។ ក្រោយ ករណីនេះ​បាន​បែកធ្លាយ ក្រុម​អ្នកស៊ើប អង្កេត​ទើប​រកឃើញ​មាន​ករណី​បង្កើត កូន​ស៊ីឈ្នួល​ជាច្រើន​នៅ​ទូទាំងប្រទេស​ថៃ​។ អ្នក​ដែលមាន​សម្រស់​ស្រស់ស្អាត​កាន់ តែមាន​តម្លៃ​ក្នុងការ​ពរ​ពោះ​ស៊ីឈ្នួល ។​sss
​បន្ទាប់ពី​ការ​ពពោះ​និង​បង្កើតកូន ស៊ីឈ្នួល​នៅ​ថៃ ការលក់​មេជី​វិត កំពុង ក្លាយជា​វិស័យ​ឧស្សាហកម្ម​ដែល​កំពុង តែ​កាក់កប អាចធ្វើ​មាន​ធ្វើបាន​សម្រាប់ សេវាកម្ម​កើត​ស៊ីឈ្នួល​នៅក្នុង​ប្រទេស ថៃ ។
​នៅពេលដែល​រដ្ឋាភិបាល​កំពុងតែ ចាត់វិធានការ​បោសសម្អាត​បណ្ដាញ កើត​ស៊ីឈ្នួល ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ ក្នុងប្រទេស​ថៃ​ក៏បាន​លាតត្រដាង​ពី​សេវា កម្មល​ក់មេ​ជីវិត​ផងដែរ ។ កន្លងមក​គេ តែងតែ​ចាប់អារម្មណ៍​ទៅលើ​ស្ដ្រី​ដែល​ចុះ កិច្ចព្រមព្រៀង​ពពោះ​បង្កើតកូន​ស៊ីឈ្នួល ដែល​ភាគច្រើន​ស្ដ្រី​មកពី​តំបន់​ជនបទ ក្រីក្រ​អាច​ទទួលបាន​ប្រាក់​រហូតដល់​ទៅ ជិត​៥​សែន​បាត ប្រហាក់ប្រហែល​១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក សម្រាប់​ការ​ពរ ពោះ​បង្កើតកូន​ម្ដង ។ ប៉ុន្ដែ​នៅពេលនេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​របស់​ថៃ​បាន​បង្វែ​ការចាប់អារម្មណ៍​ទៅលើ​វិស័យ​លក់​មេ ជីវិត កំពុងតែ​រីក​រាលដាល​ពេញនិយម នៅក្នុង​ទីផ្សារ​ពពោះ​កើត​ស៊ីឈ្នួល ។ssss

គូ ស្វាមី​ភា​រិ​យា​ដែល​មិនអាច​មានកូន ឬ ប្ដី​ប្រពន្ធ​ភេទ​ដូចគ្នា​ចង់​មានកូន អាច ជ្រើសរើស​មេជី​វិត​រប​ស់មនុស្ស​ដែល ខ្លួន​ពេញចិត្ដ​ជា​បវរកញ្ញា ឬ​បុរស​សង្ហា ណាមួយ​សម្រាប់​ដាក់បញ្ចូល​ក្នុង​ស្បូន បង្ក​កំណើត​ជាមួយ​ស្ដ្រី​ដែល​ពពោះ​ស៊ីឈ្នួល ។​
​ទីផ្សារងងឹត​ក្នុង​ការលក់​មេជី​វិត​កំពុង តែមាន​អតិថិជន​ច្រើនឡើង​ពីមួយថ្ងៃ​ទៅ មួយថ្ងៃ ដោយ​ភាគច្រើន​បានដាក់​លក់ នៅតាម​បណ្ដាញ​អ៊ី​ន​ធើ​ណេ​ត គេហទំព័រ ទំនាក់ទំនង​សង្គម ។ អតិថិជន​ភាគច្រើន ជា​ជនជាតិ​បរទេស​បាន​ចាប់អារម្មណ៍ យ៉ាងខ្លាំង​ទៅលើ​មេជី​វិត​មនុស្ស​ដែល មាន​សម្រស់​ស្រស់ស្អាត​ដូចជា​បវរ កញ្ញា​ដើម្បី​បានកូន​មក​មាន​សម្រស់​ស្រស់ ស្អាត​ដូចគ្នា ។ អ្នក​បង្ហាញ​ម៉ូដ​បុរស និស្សិត ជាទី​ពេញនិយម​សម្រាប់​ការទិញ មេជី​វិត​ពី​ក្រុមគ្រួសារ​នៅ​បរទេស ។
​មេជី​វិត​ស្ដ្រី​ដែលមាន​សម្រស់​ស្រស់ ស្អាត​ធម្មតា​មានតម្លៃ​ពី​២-៥​ម៉ឺន​បាត ។ តារាភាពយន្ដ​មានតម្លៃ​ប្រមាណ​៨​ម៉ឺន បាត ចំណែក​មេជី​វិត​របស់​បវរកញ្ញា វិញ មានតម្លៃ​រហូតដល់​១​លាន​បាត ។ ទាំងនោះ​មានតែ​គ្រួសារ​អ្នក​នៅ​បរទេស ដែលមាន​ទ្រព្យសម្បត្ដិ​ស្ដុកស្ដម្ភ ទើប អាច​ទិញ​មេជី​វិត​ពី​ប្រុស​ស្អាត​ស្រី​ស្អាត សម្រាប់​បង្កើតកូន​ខ្លួនឯង ។
​ប៉ុន្ដែ​សកម្មភាព​ពពោះ​បង្កើតកូន ស៊ីឈ្នួល​នៅ​ថៃ​កំពុងតែ​ត្រូវបាន​រដ្ឋា​ភិ បាល​បោ​សម្អាត​ជា​ទ្រង់ទ្រាយ​ធំ ។ រដ្ឋា​ភិ បាល​យោធា កំពុងតែ​បង្កើត​ច្បាប់​ថ្មី សម្រាប់​ដាក់ទោស​ដល់​អ្ន​ក​ពពោះ​ក្នុង គោលដៅ​ពាណិជ្ជកម្ម (​ពពោះ​ស៊ីឈ្នួល​) ត្រូវ​ជាប់ពន្ធនាគា​រយ៉ា​ង​តិច​១០​ឆ្នាំ ។​
​ករណី​ពាណិជ្ជករ​ជប៉ុន​ឈ្មោះ Mitsutoki Shigeta អាយុ​២៤​ឆ្នាំ បាន​ជួល​ស្ដ្រី​ថៃ​ព ពោះ​បង្កើតកូន​ឱ្យ​រាប់សិប​នាក់​កំពុង ប្រឈម​នឹង​ផ្លូវច្បាប់​នៅក្នុង​ប្រទេស​ថៃ ។ តាម​លទ្ធផល​ស្រាវជ្រាវ​ពាណិជ្ជករ​ជប៉ុន បាន​ជួល​ស្ដ្រី​ឱ្យ​បង្កើតកូន​ដល់​ទៅ​២១​នាក់ មិនមែន​១៦​នាក់​ដូច​ព័ត៌មាន​ពេល​ដំបូង នោះឡើយ ហើយ​បាន​បញ្ជូន​ក្មេង​ទាំង នោះ​៩​នាក់​ចេញពី​ប្រទេស​ថៃ​រួចហើយ​។
​ស្ដ្រី​ដែល​ពពោះ​បង្កើតកូន​ភាគច្រើន នៅ​ប្រទេស​ថៃ ប៉ុន្ដែ​មេជី​វិត​វិញ មាន សញ្ជាតិ​ផ្សេងៗ​គ្នា​តាំងពី​ស្វី​ស អេ​ស្ប៉ា​ញ អូស្ដ្រាលី អ៊ីស្រាអែល អាមេរិក ដើម្បី បង្កាត់​ឱ្យ​កូន​មាន​រូប​សម្បត្ដិ​ស្រស់ស្អាត