តាលលទ្ធផលបោះឆ្នោតបណ្តោះអាសន្នសភាបារ៉ែន កាលពីថ្ងៃទី៣០ខែវិច្ឆិកាបង្ហាញឲ្យឃើញថា បេក្ខភាពមកពីនិកាយសាន់នីទទួលបានការគាំទ្រច្រើន ក្នុងការបោះឆ្នោតសភា និងមេដឹកនាំតាំតំបន់និមួយៗ
លទ្ធផលបោះឆ្នោតនេះគឺជាលើកទី២ហើយជាលើកចុងក្រោយ បានបង្ហាញយ៉ាងច្បាស់ថា ក្រុមជនជាតិសាន់នី ទទួលបានសម្លេងគាំទ្ររហូតដល់ទៅ ២៧អាសនះនៅក្នុងសភាដែលមាន៤០អាសនៈ។ ចំណែកក្រុមនិកាយ ស៊ីអីត ទទួលបានតែ១៣អាសនៈប៉ុណ្ណោះ។ តំណាងរាស្ត្រថ្មីនិកាយសាន់នី២រូបគឺជាសមាជិករបស់ក្រុមបង្អូនអិស្លាម ដែលជាក្រុមត្រូវបានហាមប្រាំធ្វើសកម្មភាពនៅប្រទេសជិតខាង ដូចជាបារ៉ែននិង អារ៉ាប់ប៊ីសាអូឌីត អារ៉ាបរួម ។
ក្រុមបង្អូនអិស្លាមត្រូវបានគេចាត់ទុកជាក្រុមភេរវកម្ម ប៉ុន្តែក្រុមនេះបែជាសម្ព័ន្ធមិតដ៏ជិតស្និតបំផុតរបស់រដ្ឋាភិបាលប្រទេសឈូងសមុទ្របារ៉ែន។ នៅក្នុងការបោះឆ្នោតជុំទីមួយគឺគ្មានបេក្ខភាពណាមួយទទួលបានសម្លេងគាំទ្រលើកពី៥០ភាគរយ ទើបតម្រូវឲ្យបោះឆ្នោតជុំទី២ដោយមានតែបេក្ខភាព២រូបមានសម្លេងគាំទ្រភាគច្រើនប៉ុណ្ណោះ។
នេះជាលើកទីមួយដែល បារ៉ែនធ្វើការបោះឆ្នោតសភា និង មន្ត្រីក្នុងតំបន់ ចាប់តាំងពីការធ្វើរដ្ឋប្រាហារនៅឆ្នាំ២០១១។ ការបោះឆ្នោតលើកនេះត្រូវបានគេវាយតម្លៃថា មានការប្រគួតប្រជេងស្វិតស្វាញបំផុតរវាងរបបយោធាដឹកនាំដោយនិកាយសាន់នីនិងក្រុមប្រឆាំងមកពីនិកាយ ស៊ីអីត។ ការជាប់គាំនយោបាយអូសបន្លាយរយៈពេលជាង៤ឆ្នាំកន្លងមក ក្រោយមានមហាបាតុកម្មប្រឆាំងរដ្ឋាភិបាល ទាមទាឲ្យកែទម្រងនយោបាយចែករំលែកអំណាចស្មើភាពគ្នា។
ក្រសួងការបរទេសអាមេរិក ដែលជាសម្ព័ន្ធមិតដ៏ជិតស្និតបំផុតរបស់រដ្ឋាភិបាលបារ៉ែនបានអបអរសាទ័រ លទ្ធផលបោះឆ្នោត ។ទន្ទឹមនឹងនោះអាមេរិកក៏បានជម្រុញឲ្យពលរដ្ឋបារ៉ែនខិតខំថែមក្នុងការផ្សះផ្សាជាតិសាស តាមរយការចចារដោយគោរពសិទ្ធគ្នាទៅវិញទៅមក។ ចំណែកប្រទេសកាតា មានព្រំដែនជាប់បារ៉ែនក៏បានអបអរសាទរផងដែរ ដោយចាត់ទុកថានេះជាជំហានវិច្ចមានមួយក៏ប្រសើរ៕