បាតុកម្ម​ទ្រ​ទ្រ​ង​ទ្រាយ​ធំ ក្រោយ​អតីត​មេដឹកនាំ​ម៉ូ​បា​រ៉ា​ក់​ត្រូវ​តុលាការ​ដោះ​លេង​

0

​ប៉ូលិស​អេ​ហ្ស៊ី​ប​ត្រូវ​ប្រើប្រាស់​ឧស្មាន់​បង្ហូ​ទឹកភ្នែក ដើម្បី​បំបែកហ្វូង​បាតុករ​ខឹងសម្បា​ដោយសារតែ​តុលាការ​សម្រេច​ដោះ​លេង​អតីត​ប្រ​ធានា​ធិ​បី​អេ​ហ្ស៊ី​លោក​ហូ​ស្នី​ម៉ូ​បា​រ៉ា​ក់​។​
​បាតុករ​ប្រមាណ​២០០០​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅក្នុង​ទីលាន​Tahrir នៅ​ទីក្រុង​កៃរ៉ូ ជាទី​តាំង​តំណាង​ដល់​ការធ្វើបដិវត្ត​កាលពី​ឆ្នាំ​២០១១​។ ក្រសួងសុខាភិបាល​អេ​ហ្ស៊ី​ប​បាន​ឲ្យ​ដឹងថា កា​រប​ង្ក្រា​ម​ដោយ​ហឹ​ង្សា​ទៅលើ​ហ្វូង​បាតុករ បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​និង​៩​នាក់​រងរបួស​។ ក្រៅពីនេះ​ប៉ូលិស​ក៏បាន​ខិត​ខ្លួន​បាតុករ​២៩​នាក់​ផងដែរ​ដែល​បង្ករ​ហឹ​ង្សា​។​qq
​លោក​ម៉ូ​បា​រ៉ា​ក់ ពេល​ដំបូង​ត្រូវ​តុលាការ​ប្រកាស់​ជាប់ពន្ធនាគា​មួយជីវិត ប៉ុន្តែ​ក្រោយមក ក៏ត្រូវ​បានសម្រេច​ដោះ​លេង បន្ទាប់ពី​កាត់ទោស​សាជាថ្មី​។ លោក​ម៉ូ​បា​រ៉ា​ក់ អាយុ​៨៦​ឆ្នាំ​បាន​បញ្ចា​ក់ថា លោក​មិន​បានធ្វើ​អ្វី​ខុស​នោះឡើយ​។​
​ប៉ុន្តែ​លោក​ម៉ូ​បា​រ៉ា​ក់បាន​ជាប់ពន្ធនាគា​រយៈ​ពេល​៣​ឆ្នាំ​ពីបទ​ប្រើប្រាស់​មូលនិធិ​ខុសច្បាប់ ដោយ​ត្រូវ​ជាប់ពន្ធនាគា​យោធា ពេលនេះ​នៅសល់តែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​នឹងត្រូវ​ដោះ​លេង​ឲ្យ​មាន​សេរីភាព​។ លោក​ម៉ូ​បា​រ៉ា​ក់​និង អតីតរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត រង​ការចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស ហើយ​ត្រូវ​កាត់ទោស​ជាប់ពន្ធនាគា​អស់​មួយជីវិត ក្នុងការ​សម្រេច​របស់​តុលាការ​កាលពី​ខែមិថុនា​ឆ្នាំ​២០១២​។ នៅពេលដែល​លោក​ម៉ូ​បា​រ៉ា​ក់​កានអំណាច មាន​មហា​បាតុកម្ម​កើតឡើង នឹងមាន​ការបង្ក្រាប​ដោយ​ហឹ​ង្សា​បណ្តាល​ឲ្យ​មនុស្ស​៨០០​នាក់​ស្លាប់ មុនពេល​លោក​លា​លេង​ចេញពី​តំណែង​នៅ​ថ្ងៃទី​១១​ខែកុម្ភៈ​២០១១​។​q
​គួរ​បញ្ចា​ក់ថា តុលាការ នៃ​ប្រទេស​អេ​ហ្ស៊ី​ប នៅ​ថ្ងៃ​សោ​រ៍ ទី​២៩ ខែវិច្ឆិកា នេះ​បានសម្រេច​លើកលែង បណ្តឹង​ដែល​បាន​ចោទប្រកាន់ អតីត​ប្រធានាធិបតី ហូ​ស្នី មូ​បា​រ៉ា​ក់ លើ​ករណី​ឃាតកម្ម សម្លាប់​បាតុករ​នោះ​ហើយ ក្រោយ​រយៈពេល ៤​ឆ្នាំ ដែល​ត្រូវបាន​អំណាច​ប្រជាជន​បណ្តេញ ចេញពី របប​ដឹកនាំ​ផ្តាច់ការ ដែលមាន​រយៈពេល ៣២​ឆ្នាំ នោះ​។​
​ទូរទស្សន៍​រដ្ឋ​អេ​ហ្ស៊ី​ប បានបង្ហាញ រូបភាព​លោក មូ​បា​រ៉ា​ក់ វ័យ ៨៦​ឆ្នាំ ដេក​លើ​គ្រែ​ពូក​រុញ ទៅកាន់​តុលាការ និង ស្លៀក​សម្លៀកបំពាក់ ពណ៌​ខៀវ ក្នុងនាម​ជា​ជនជាប់ចោទ​។ លោក​ត្រូវបាន កម្លាំង​សន្តិសុខ​បញ្ជូន​ពី​មន្ទីរពេទ្យ យោធា តាម​ឧទ្ធម្ភាគចក្រ​នៅ​ជាយ​ទីក្រុង​គែរ មកកាន់​តុលាការ ដើម្បី​ស្តាប់​សេចក្តី សម្រេច​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។​