ប្រមុស ដឹកនាំប្រយុទ្ធបរឆាំងការឆ្លងរាលដាលនៃវីរុស្សអីបូឡានរបស់ អ ស បកាលពីថ្ងៃទី១ខែធ្នូបានបញ្ចាក់ថា វិរុស្សអីបូឡាអាចនឹងរាលដាលដល់មនុស្សជាច្រើននៅជុំវិញពិភពលោក។
ចំណែកអង្គការសុខភាពពិភពលោក (WHO) បានចេញ របារយការណ៍មួយថា ចំនួនអ្នកស្លាប់ដោយសារជំងឺ អេបូឡា បានកើនឡើងរហូតដល់ ៦.៩២៨នាក់ហើយ នៅក្នុងបណ្តាប្រទេសអាហ្វ្រិកខាងលិច។
ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ចំនួនអ្នកស្លាប់បានកើនឡើង ជាង៧ពាន់ នាក់។ក្រុមអ្នកជំនាញបានបញ្ជាក់ថា អត្រានៃការឆ្លងជំងឺមានកម្រិតខ្ពស់ ដែលបណ្តាលសន្ទុះ នៃតួលេខអ្នកស្លាប់កើន ឡើងខ្លាំង ហើយវីរុស បានបន្តរីកសាយភាយខ្លាំង។
គេបានដឹងថា វីរុស ជំងឺអេបូឡា បានបន្តថយចុះនៅក្នុងប្រទេសលីបេរីយ៉ា តែនៅក្នុងប្រទេសសៀរ៉ាលេអូនវិញ បែរជាកើនឡើងខ្ពស់ណាស់។
គួរបញ្ជាក់ថា នៅក្នុងប្រទេសចំនួន០៣ នោះមាន ហ្គីណេ សៀរ៉ាលេអូន និងលីបេរីយ៉ា ជំងឺអេបូឡាមានរហូត ដល់ ១៦ពាន់ករណី ដោយនៅក្នុងមួយសប្តាហ៍មានអ្នកឆ្លង ពី២០០ទៅ៣០០នាក់៕