ឧទ្ទាម​កូ​ឡុំ​ប៊ី​ដោះលែង​ឧត្ដមសេនីយ៍ ១​រូប និង​ទាហាន​២​រូប​ផ្សេងទៀត​ដែល ពួកគេ​ចាប់​

0

​ក្រុម​ឧទ្ទាម​ឆ្វេងនិយម​កូ​ឡុំ​ប៊ី FARC បាន​ដោះលែង​ឧត្ដមសេនីយ៍​១​រូប និង ទាហាន​២​រូប​ផ្សេងទៀត​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ក្រោយ​ពួកគេ​បាន​ចាប់ខ្លួន កាលពីពេល​កន្លងមក​ដើម្បី​ផ្ដល់​សញ្ញា វិជ្ជមាន​នៅក្នុង​កិច្ចចរចា​ចុះហត្ថលេខា លើ​បទ​បាញ់​នោះ ។ ប៉ុន្ដែ​ប្រធានាធិបតី កូ​ឡុំ​ប៊ី លោក Juan Manuel Santos បាន​ច្រានចោល​ការពិចារណា​ទៅលើ កិច្ចពិភាក្សា​លើ​បទ​ឈប់​បាញ់ ។​
​ក្រោយ​រយៈពេល​២​សបា្ដហ៍​ផ្ដល់​សញ្ញា ដល់​ដំណើរ​ការចរចា​សន្ដិភាព​បញ្ចប់ ជម្លោះ​នោះ ក្រុម​ឧទ្ទាម​ឆ្វេងនិយម ដែល​ហៅ​កាត់​ថា​FARC បោ​ន​ដោះលែង ឧត្ដមសេនីយ៍​មួយរូប​ឈ្មោះ​Ruben Alzate និង​យោធា​២​រូប​ផ្សេងទៀត​ដែល ពួកគេ​បាន​ចាប់ខ្លួន​នាពេល​កន្លងមក ។ ការដោះលែង​នេះ​ធ្វើឡើង​នៅ​កា​រិ​យា ល័យ​កាកបាទក្រហម​ដែលមាន​ទីតាំង ស្ថិតនៅ​ក្នុងព្រៃ តំបន់​Choco ។vv

នៅ លើ​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម ប្រ​ធានា​ធិ​ប តី​កូ​ឡុំ​ប៊ី​លោក​Juan Manuel Santos បាន​បញ្ជាក់ថា​“​គាត់​(Ruben Alzate) ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​វិញ ហើយ​…​ដោះលែង​ដោយ​លក្ខខណ្ឌ​” ។ លោក Santos ជា​អ្នក​ផ្អាក​កិច្ចចរចា​ជា មួយក្រុម​ឧទ្ទាម​ដោយសារតែ​ការចាប់ ខ្លួន​របស់លោក Alzate ។​
​ការដោះលែង​នេះ​ជាការ​ត្រួសត្រាយ ផ្លូវ​មួយ​ដើម្បី​ឈានដល់​កិច្ចចរចា​សន្ដិ ភាព និង​ឈានដល់​ចុះហត្ថលេខា​លើ កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្លាំង រដ្ឋាភិបាល នឹង​ក្រុម​ឧទ្ទាមvvv
​ប៉ុន្ដែ​នៅក្រោយ​ការដោះលែង​ខាង លើ​នេះ​ភ្លាម ទាំង​ក្រុម FARC និង​លោក ប្រធានាធិបតី Santos ហាក់​បង្ហាញ​ការ មិន​ចង់​ពិភាក្សា​ទៅលើ​កិច្ចព្រមព្រៀង ឈប់​បាញ់​។ ជាថ្មី​ម្ដងទៀត លោក​Santos បាន​ច្រានចោល​ពិចារណា​ទៅលើ​កិច្ច ព្រមព្រៀង​ឈប់​បាញ់ ប្រសិនបើ​គ្មាន កិច្ចព្រមព្រៀង​សន្ដិភាព​ជាមុន​ទេនោះ ដែល​ការទាមទារ​នេះ ទំនងជា​ធ្វើឱ្យ​ក្រុម ឧទ្ទាម​ប្រមូល​ផ្ដុំគ្នា​សាជាថ្មី​ដើម្បី​ធ្វើ សមរភូមិ​ជាក់​មិន​ខាន ។
​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ពី តំបន់ Havana ក្រុម​ឧទ្ទាម FARC បាន ជំ​រុញឱ្យ​ប្រធានាធិបតី​Santos ពិចារណា ទៅលើ​ចំណុច​ចរចា​ជា​ឧ​ប​តោ​ភាគី​កិច្ច ព្រមព្រៀង​ឈប់​បាញ់ ដើម្បី​ដំណើរការ ដល់​សន្ដិភាព​តំបន់​ដែលមាន​ជម្លោះ។