​ប្រតិភូ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ​មួយក្រុម ទៅ​ពិនិត្យមើល​ការគ្រប់គ្រង ការអភិរក្ស និង​អភិវឌ្ឍ នៅ​តំបន់​បេតិកភណ្ឌ​ប្រាសាទ​ព្រៈ​វិហារ​

0

ព្រៈ​វិហារ៖​ប្រតិភូ​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្ដរជាតិ​ដើម្បី ការអភិរក្ស​និង​កិច្ចការពារ​ប្រាសាទ​ព្រៈ​វិហារ ( ICC​ព្រៈ​វិហារ ) មួយក្រុម​ដឹកនាំ​ដោយ ឯកឧត្តម បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ទទួលបន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​ជា​ប្រ​ធា​បេតិកភណ្ឌ​កម្ពុជា​បាន​

អញ្ជើញ​ចុះទៅពិនិត្យ​មើល​អំពី​ការរៀបចំ​ផែនការអភិវឌ្ឍន៍ ការ​គ្រប់ គ្រង ការអភិរក្ស នៅ​តំបន់ បេតិកភណ្ឌ​ព្រៈ​វិហារ ក្រោយ​ពេលដែល​តំបន់​នេះ ត្រូវ​បានដាក់ បញ្ចូល​ទៅក្នុង​បញ្ជី បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០០៨ ក្នុងសម័យ ប្រជុំ​ពេញអង្គ​របស់​អង្គការ​យូណេស្កូ នៅ​ទីក្រុង​កេ​ប៊ិច នៃ​ប្រទេស​កាណាដា​។​5

ក្នុង​ឪ​កាស​អញ្ជើញ​ដល់​គណៈប្រតិភូ បាន​ទៅ​ពិនិត្យមើល​ទីតាំង​សំខាន់ៗ​មួយចំនួន ដែល​រាជ រដ្ឋាភិបាល​កម្ពុជា​រៀបចំ​និង​អភិវឌ្ឍ​ឡើងវិញ រួមមាន សារមន្ទីរ​ធម្មជាតិ​សកល​សម្ដេច​តេ​ជោ​. ហ៊ុនសែន​ព្រៈ​វិហារ​.​ការដាំ​កូនឈើ ការថែទាំ​ប្រាង្គ​បា​សាទ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្សេងៗ ជាច្រើន​កន្លែង ទៀតផង​ដែរ ។​6

ឆ្លងកាត់​ពី​រជ្ជកាល​មួយ ទៅ​រជ្ជកាល​មួយ និង​ពីរ​បប​មួយ ទៅ​របប​មួយ ជាច្រើន​សតវត្ស​នាពេល​កន្លងមក រួមទាំង​សង្គ្រាម​និង​គ្រោះធម្មជាតិ​ដោយ​ពុំមាន​ការថែទាំ​ច្បាស់លាស់ ប្រាសាទ​បូរាណ​មួយ​នេះ​ត្រូវ​ទទួលរង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​។ ដើម្បី​ថែរក្សា​កេ​រ្ដ៍​ដំណែល​របស់​បុព្វបុរស​ខ្មែរ​ជំនាន់​មុន​ឲ្យ​បាន​នៅ​គង់វង្ស3

សំរាប់​មនុស្សជាតិ​ជំនាន់​ក្រោយៗ បាន​ស្គាល់​អំពី​តម្លៃ​នៃ​វប្បធម៌ រាជរដ្ឋាភិបាល​បានសំរេច​ដាក់​ប​ញ្ជូ​ល​ប្រាសាទ​ព្រៈ​វិហារ​ក្នុង​បញ្ជីរ​បេតិកភណ្ឌ​ពិភពលោក​ព្រមទាំង​បាន​ចំណាយ​ថវិកា​ដើម្បី​ធ្វើការ​រៀបចំ​ស្ដារ​កសាង​រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ការគ្រប់គ្រង​ថែទាំ អភិរក្ស​ប្រាង្គ​ប្រាសាទ​និង​ធ្វើការ​អភិវឌ្ឍន៍ តំបន់​បេតិកភណ្ឌ នេះ​ទាំងមូល​ឡើងវិញ​បន្ទាប់​៕41 2