អាជ្ញាធរ​ខណ្ឌមានជ័យ​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរ ព្រមទាំង​ធ្វើការ​ឆែក​អាវុធជាតិផ្ទុះ​នៅតាម​ដងផ្លូវ​ជាតិ​លេខ​២

0

​អាជ្ញាធរ​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ហួយ វិ​រះ នាយករង​រដ្ឋបាល​ខ​ណ្ឌ​មានជ័យ និង លោក សុំ រ​ទ្ធី ប្រធាន​សន្តិសុខ​បណ្តា​ប់​ធ្នាប​ខណ្ឌ និង ដោយមាន​ការចូលរួម ពី​កម្លាំង​នគរបាល​កម្លាំង​កង​រាជ​អាវុធ និង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ ព្រមទាំង​មានការ​ចូលរួម ពី​យុវជន​

កាកបាទក្រហម ដើម្បី​ចែក​ខិត្តប័ណ្ណ​ស្តីពី​សុវត្ថិភាព​ចរាចរ​ផ្លូវគោក ។ ការចុះ​ត្រួតពិនិត្យ​នេះ បានធ្វើ​ទ្បើង​នៅវេលា​ម៉ោង​៧​យប់ ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ។​3
​​លោក ហួយ វិ​រះ បាន​បញ្ជាក់ថា ការចុះ​ធ្វើ​រដ្ឋបាល​ពិនិត្យ​ការអនុវត្តន៍​ច្បា​បើ​ចរាចរ និង​ការ​ឆែក​អាវុធជាតិផ្ទុះ ក៏ដូចជា​ការធ្វើ​ចរាច​រ របស់​បង​ប្អ្អូ​ន​ប្រជាពលរដ្ឋ តាម​ម៉ូតូ​គ្មាន​ស្លាក​លេខ គ្មាន​មួកសុវត្ថិភាព និង​គ្មាន​ដាក់​កញ្ជក់​ត្រឹមត្រូវ​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ អោយបាន​ត្រឹមត្រូវ​តែប៉ុណ្ណោះ ហើយក៏​ជាស​ញ្ញា​មួយ ក្នុងការ​ដាស់តឿន និង​ពញ្ញាក់​អារម្មណ៍ របស់​បងប្អូន​មួយចំនួន ដែល​តែងតែ​បើកបរ​ក្នុងពេល​ស្រវឹង ហើយ​មិនបាន​បំពាក់​កញ្ចក់ ក៏ដូចជា​មិន​ពាក់មួក​សុ​វត្ថ​ភាព និង​ជាការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ចំពោះ​ជន​ប្រដាប់ អាវុធ​មួយចំនួនធំ ដែល​តែង​តែង​ប្រើប្រាស់​អាវុធ​ក្នុងការ​បាញ់បោះ​សេរី ក៏ដូចជា​ឆក់ ប្លន់ ឬក៏​បង្ក​ជា​ករណី​ផ្សេងៗ ពេល ចរាចរណ៍​លើ​ដងផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ ។​2
​ក្នុង​ប្រតិបត្តិការ​នេះដែរ គឺធ្វើឡើង​ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់លោក ពេជ្រ កែវ​មុនី ប្រធាន​គណ​:​បញ្ជា ការឯកភាព ដែល​លោក​តែងតែ​បញ្ជា​អោយ​មន្ត្រីក្រោមឱវាទ​ទាំងអស់ ធ្វើយ៉ាងណា​ប្រើ​គ្រប់​វិធី​ក្នុងការ​ចាត់វិធានការ ទៅលើ​ជនប្រដាប់អាវុធ​ខុសច្បាប់​មួយចំនួន ដែល​តែងតែ​បង្ក​ភាពអសន្តិសុខ ក្នុង​សង្គមជាតិ ដើម្បី​ការពារ​សុ​វត្ថ​ភាព ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន អោយស្រប​ទៅតាម​គោលនយោបាយ ភូមិ ឃុំ មាន​សុ វត្ថ​ភាព​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទាំង​៩​ចំណុច ។​4

​សូមបញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​ជាង​១​ម៉ោង​នេះដែរ គឺ​កម្លាំង​សមត្ថកិច្ច​ឃាត់​ម៉ូតូ​ដែល​បើកបរ​មិនបាន​ពាក់មួក និង​មិន​ដាក់​កញ្ជក់ និង​ស្លាក​លេខ​ខុស​ប្រក្រតី​ចំនួន ៦២​គ្រឿង និង​ពិនិត្យ​ជាតិ​អាលកុល​បាន​ចំនួន​២​នាក់​យកមក​ធ្វើការ​ផាកពិន័យ​ទៅតាម​ច្បាប់ ៕1