​រើស​អេតចាយ​មិន​ចង់​ប្តូរ​ចិត្ត​ទៅ​គាស់​សោរ​ផ្ទះ​គេ​ត្រូវ​ប្រជាពលរដ្ឋ​តាម​ទាន់​វាយ​ទ្រោម​ខ្លួន​

0

​អ្នក​រើស​អេតចាយ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ព្រួត​វាយ​ទ្រោម​ខ្លួន​បន្ទាប់ពី​រូបគេ​ធ្វើ​សកម្មភាព​គាស់​សោរ​ផ្ទះ​មានបំណង​ចូល​លួច​ទ្រព្យសម្បត្តិ ផ្ទះ​លេខ​២៦​ដែលមាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​២៩៤​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ខណ្ឌចំការមន​កាលពី​វេលា​ម៉ោង​១២​និង​៤០​នាទី​យប់​ថ្ងៃទី​០៣​ខែធ្នូ​ឆ្នាំ​២០១៤ ។​

​ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ជី​ង​ខៃ​ពៅ​អាយុ​២០​ឆ្នាំមាន​ទីលំនៅ​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​មុខរបរ​ជា​អ្នក​រើស​អេតចាយ​។​3

​យោងតាម​សម្តី​រៀបរាប់​របស់​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​បានអោយដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​រ៉ឺម៉ក់​មួយគ្រឿង​ដឹក​ពេញ​ទៅដោយ​អេតចាយ​ហើយ​ជិះ​ទៅវិញទៅមក​ជាច្រើនលើក​ច្រើនសារ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​២៩៤​លុះ​មកដល់​វេលា​កើតហេតុ​ស្រាប់តែ​ជនសង្ស័យ​រូបនោះ​បាន​ជិះ​ម៉ូតូ​រ៉ឺម៉ក់​មក​ឈប់​នៅ​ចំណុច​មុខផ្ទះ​លេខ​២៦​រួច​ក៏បាន​យក​ប្រដាប់ប្រដារ​របស់​របស់​ខ្លួន​ពី​ក្នុង​រទេះ​មក​ធ្វើ​សកម្មភាព​កាត់​សោរ​ផ្ទះ​ខាងលើ​បានសម្រេច​ទៅហើយ​តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ ឃើញ​ក៏​នាំគ្នា​ស្រែក​ឆោ​រ​ឡោ​រហើយ​នាំគ្នា​ព្រួត​វាយ​រហូត​ទ្រោម​ខ្លួន​ទើប​ប្តឹងទៅ​សមត្ថកិច្ច​អោយ​ចុះមក​អន្តរាគមន៍​។​2

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេងកង​ទី​១​ដើម្បី​ធ្វើការ​ព្រមាន​និង​ព្រលែង​អោយទៅ​វិញ​ដោយ​យល់ថា​ជនសង្ស័យ​ខាងលើ​មិនទាន់​បានធ្វើ​សកម្មភាព​បានសម្រេច​នៅឡើយ​ណាមួយ​បើតាម​ចម្លើយសារភាព​គឺ​រូបគេ​មិន​ធ្លាប់ធ្វើ​សកម្មភាព​បែបនេះ​ពីមុខ​មក​ទេ​ជាពិសេស​ជា​ជនក្រីក្រ​ទៀត​នោះ​ទើប​សមត្ថកិច្ច​ធ្វើការ​អប់រំ​ហើយ​អោយទៅ​ផ្ទះ​វិញ​៕4 1