ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ចំនួន​១​នាក់​ត្រូវ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ធ្វើការ​បង្ក្រាប​និង​បញ្ជូនទៅ​តុលាការ​

0

ខេត្តបន្ទាយមានជ័យ​
​ជនសង្ស័យ​ចំនួន​១​នាក់​ជា​អ្នក​ចែក​គ្រឿងញៀន​យ៉ាងសកម្ម​ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ក្រុង​ប៉ោយប៉ែត​ដែល​ដឹកនាំ​ដោយ​លោក ជា​ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ចុះ​ធ្វើការ​បង្ក្រាប​និង​ដកហូត​បាន​វត្ថុតាង​មាន​ម៉ា​ទឹកកក​ចំនួន​១​ថង់​តូច​និង​ម៉ូតូ​ចំនួន​១​គ្រឿង​និង​វត្ថុតាង​ជាច្រើន​ទៀត​។​ការ​បាប់​ជនសង្ស័យ​បាន​ចំនួន​១​នាក់​នោះ​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ថ្ងៃទី​៣០​ខែ​វិ​ច្ឆ​កា​ឆ្នាំ​២០១៤​នៅ​ចំណុច​ម្តុំ​ភូមិ​ក្បាលស្ពាន​២​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក​ឧ​ត្ត​ម​សេនីយ៍ ត្រី ឪ​បូ​រិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មានឈ្មោះ ខន ឃឹម ហៅ ខុង ប្រុស អាយុ​២១​ឆ្នាំ​រស់នៅ​ផ្ទះជួល​ភូមិ ក្បាលស្ពាន​២​សង្កាត់ ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​image

។​លោក​ឪ​បូ​រិន្ទ​បានបញ្ជាក់​ទៀតថា​មុនពេល​កើតហេតុ​ដោយបាន​ព៌​ត​មាន​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នា​ក់នៅ​ម្តុំ​កើ​ក​ហេតុ​ខាងលើ​លោក​បាន​ចាត់​ឲ្យ​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ដឹកនាំ​ដោយ​លោក​ជា​ដា​ដោយ​បញ្ជា​ផ្ទា​ល់ពី​លោក​ឲ្យ​ចុះ​ប្រ​ត្តិ​ប​ត្ត​ការចុះ​បង្ក្រាប​ជនសង្ស័យ​បាន​ចំនួន​១​នាក់​នៅ​និង​កន្លែង​និង​ដក​ហួត​វត្ថុតាង​ដូចជា​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មី​ុ​ន​ម៉ា​ទឹកកក​មាន​ចំនួន​១​ថង់​តូច​ស្មើ​និង​០.៤៧​ក្រាម​ម៉ូតូ​ចំនួន​១​គ្រឿង​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនមក​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​ធ្វើការ​សាកសួ​។​នៅមុខ​អាវុធហត្ថ​ជនសង្ស័យ​ទាំង​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បាន​ចែកចាយ​គ្រឿងញៀន​ពិត​ប្រា​ដក​មែន​។​នៅ​ថ្ងៃទី​១​ខែ​ធ្ឆូ​ឆ្នាំ​២០១៤​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​កសាង​សនុំ​រឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ផ្លូវច្បាប់​៕