ការបង្ក្រាប​ល្បែង​ឆ្នោត​គឺជា​ការ​វែក​ស្មៅ​អោយ​ត្រី​ចូល​ស៊ង​តែប៉ុណ្ណោះ​

0

​បាត់ដំបង​: រយ​:​កាល​កន្លងមក​គេ​ស​ង្គេ​ត​ឃើញថា​សកម្មភាព​លក់​កន្ទុយ​លេខ​នៅ​ក្រុង​បាត់ដំបង​គឺ​​មាន​សភាព​ស្ងប់ស្ងាត់​ដោយសារតែ​មានការ​រឹតបន្តឹង​ពី​កំលាំង​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​​ក្នុង​គោលបំនង​ធានា​អោយបាន​នូវ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​តាម​អនុសាសន៍​ដ៏​ថ្លៃថ្លា​​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​. ។​
ប៉ុន្តែ​ការបង្ក្រាប​និង​ភាពស្ងប់ស្ងាត់​នេះ​បានត្រឹមតែ​មួយ​ចំអិន​កំពឹស​តែប៉ុណ្ណោះ​គឺ​សកម្មភាព​ចាស់​បាន​រើ​ឡើងវិញ​គ្រប់​ទីកន្លែង​មិន​ខុស​អី​ពី​វែក​ចក​កណ្តាលទន្លេ​អញ្ចឹង​ដែរ ដោយ​គ្រាន់តែ​ថា​ទីតាំង​ខ្លះ​​លួច​លក់​ស្ងាត់ៗ​នៅក្នុង​តូប ឯ​តូប​ខ្លះទៀត​ដែលជា​កម្មសិទ្ធិ​របស់​ម​ន្ត្រី​ប៉ូលីស​និង​មន្ត្រី​កងរាជអាវុធហត្ថ​​គឺ​គេ​បាន​ឈរ​កត់​កន្ទុយលេខ​នេះ​ជា​ចំហរ​តែម្តង​ដោយ​គ្មាន​ខ្លាចរអារ​ដល់​image (4)

ផ្លូវច្បាប់​បន្តិច​ណា​សោះឡើយ​​ជាក់ស្តែង​នៅត្រង់ចំនុច​ក្បែ​ច្រមុះជ្រូក​ទល់មុខ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដែល​ជ្រក​ក្រោម​ស្លាក​wing​និង​នៅក្បែ​ផ្លូវ​ឡាអេ គឺជា​ទីតាំង​របស់​សម​ត្ថ​កិច្ច​នគរបាល ចំណែក​នៅខាងមុខ​សារមន្ទីរ​និង​មុខ​ក្លឹប​​ជ័យជំនះ​គឺជា​របស់​មន្ត្រី​កងរាជអាវុធហត្ថ ហើយ​ទីតាំង​ទាំងនេះ​នៅ​លក់​ជាប់​ជាប្រចាំ​បើទោះបីជា​​កំលាំង​សមត្ថកិច្ច​កំពុងធ្វើការ​បង្ក្រាប​នាពេល​កន្លងមក​យ៉ាងណាក៏ដោយ​. ។​
ស្ថិតក្នុង​សកម្មភាព​លក់​ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​នេះដែរ​មេ​ឆ្នោត​កណ្តាល​មួយរូប​បាន​និយាយថា​សព្វថ្ងៃ​ការដែល​ហ៊ាន​លក់​ឡើងវិញ​នេះ​គឺ​ដោយសារ​តែមាន​ការយក​លុយ​ដាក់​ខែ​ពី​សំណាក់​សមត្ថកិច្ច​​គ្រប់​អង្គភាព​នៅក្នុង​ខេត្ត​ដូចជា​ប៉េអឹម​ក្រុង ប៉េអឹម​ខេត្ត និង​ប៉ូលីស​ក្រុង​ព្រមទាំង​ប៉ូលីស​ខេត្ត​ផងដែរ​​ប៉ុន្តែ​គេ​មិនដឹងថា​តើ​ប៉ូលីស​ខេត្ត​មានការ​ចែករំលែក​គ្នា​ឬ​អត់​បាន​ជាមាន​មួយក្រុម​ត្រៀមចាំ​បង្ក្រាប និង​​មួយក្រុម​ទៀត​អ្នកដើរ​យកលុយ​ដោយ​អ្នកលក់​ឆ្នោត​បានកំណត់​ភិនភាគ​ថា​ប៉ូលីស​ខេត្ត​ដែល​តែងតែ​​មក​យកលុយ​ប្រចាំខែ​នោះ​រាង​ស្គម​ខ្មៅ​សក់រួញ​និង​ប្រើប្រាស់​ម៉ូតូ​ម៉ាក​click014​ព៌​ណស​. ដែល​ភិនភាគ​.​នេះ​គឺជា​បុគ្គល​មួយរូប​ស្ថិតក្នុង​ក្រុម​បង្ការ បង្ក្រាប​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​. ។​រាល់​បញ្ហា​ខាងលើនេះ​លោក ម៉េង លាង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ធ្លាប់​បាន​និយាយថា ការបង្ក្រាប​នេះ​គឺ​នៅតែ​ធ្វើ​ជាប់​រហូត​អោយ​ដូច​ភ្លៀងរលឹម​ដោយ​មិន​អនុញ្ញាតិ​អោយ​​មន្ត្រី​ណាមួយ​ទៅ​ដើរ​យកលុយ​ដូច​គ្រាកន្លងមក​នោះ​ឡើង ហើយ​បើ​លោក​ដឹង​លោក​នឹង​ស្នើសុំ​អោយ​ដក​​ចេញពី​មន្ត្រី​ប៉ូលីស​image (4)

តែម្តង​. ។ ពាក្យសំដី​នេះ​គេ​ទទួលស្គាល់​បាន​ថា​ពិតជា​ត្រឹមត្រូវ​សំរាប់​ថ្នាក់ដឹកនាំ​
​និង​ក្នុងនាម​ជា​មេក្រុម​បង្ការ បង្ក្រាប ប៉ុន្តែ​ការ​លប​ដើរ​ប្រមូល​លុយ​ដាក់​ខែ​នេះ​ប្រហែលជា​លោក​មិនបាន​ជ្រាប​ទេ​មើលទៅ​បានជា​បុគ្គល​រូបនោះ​នៅតែ​បន្តសកម្មភាព​នេះ​ដដែល​និង​ជា​បុ​គ្ក​ល​ដែល​ញៀន​នឹង​ល្បែង​ឆ្នោត​ថែម​ទៀតផង​. ។​
ជាក់ស្តែង​នៅ​ថ្ងៃទី 1-12-14 គឺជា​ថ្ងៃ​ដែល​ឆ្នោត​សៀម​ត្រូវ​ចេញ​ដូច្នេះ​គេ​ស​ង្គេ​ត​ឃើញថា​
​ល្បែង​ឆ្នោត​នៅតែមាន​សកម្ម​ភាពរស់រវើក​ដដែល​ដោយ​គ្មាន​នរណា​អាចមាន​សិទ្ធិ​ទៅ​រារាំង​បានឡើយ​​គឺ​នៅ​ទូទាំង​ក្រុង​បាត់ដំបង​តែម្តង បើ​នៅតែ​ដូច្នេះ​មែន​ចោរកម្ម​ក៏​នៅតែ​កើតមានឡើង ហើយ​គោល​​នយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ក៏​អត់​សុពលភាព​ដែរ​ដោយសារតែ​ល្បែង​ទាំងនេះ​មិនមាន​លទ្ធភាព​
​បង្ក្រាបបាន​បែបនេះ​.