មន្ត្រី​គយ​ក្រសួង​ត្អូញត្អែ​ពី​ការលំបាក​ក្នុងការ​បង្ក្រាប​និង​ទប់ស្កាត់​ម៉ូតូ​គេចពន្ធ​ដែល​ឈ្មួញ​នាំចូល​ពី​ប្រទេស​ថៃ​

0

​ខេត្តបន្ទាយមានជ័យ​៖
​មន្ត្រី​គយ​និង​រដ្ឋាករ​ក្រសួង​បាន​ត្អូញត្អែ​នៅក្នុង​អង្គប្រជុំ​គ​ណះ​បញ្ជាការ​និង ឯកភាព​ខេត្តបន្ទាយមានជ័យ​កន្ល​ង​ថ្មីៗ​នេះ​ថា​ក្រុម​គយ​ចល័ត​របស់លោក​ជួប​ការលំបាក​ក្នុងការ​បង្ក្រាប​បទល្មើស​ម៉ូតូ​ក្តៅ​និង​ម៉ូតូ​សេរី​ទំនើប​គេចពន្ធ​ដែល​ឈ្មួញ​ប្រើ​គ្រប់​ល្បិចកល​នាំ​ម៉ូតូ​ចូល​ពី​ថៃ​យកមក​លក់​ក្នុង​ខេត្តបន្ទាយមានជ័យ​។ លោក ឈុន សុ​វណ្ណា​រី ប្រធាន​ក្រុមមន្ត្រី​គយ​និង​រដ្ឋាករ​ក្រសួង​ប្រចាំខេត្ត​បន្ទាយមានជ័យ​បានលើកឡើង​ក្នុង​កិច្ចប្រជុំ​គ​ណះ​បញ្ជាការ​កងឯកភាព​ខេត្តបន្ទាយមានជ័យ​ថា មន្ត្រី​គយ​និង​រដ្ឋ​ករ​ក្រសួង​ប្រចាំខេត្ត​បន្ទាយមានជ័យ​អា​ចរក​ចំណូល​ពី​image (6)

ការបង្ក្រាប​ទំនិញគេចពន្ធ​ក្នុង​២០១៤​នេះ​ក្នុង​១​ខែ​បាន​ចំនួន​២០​ម៉ឺន​ដុល្លា​។​ហើយ​ការបង្ក្រាប​បទល្មើស​ម៉ូតូ​គេច​ដែ​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ​ក្នុង​ខែវិច្ឆិការ​២០១៤​នេះ​បាន​ចំនួន​២៧៨​គ្រឿង​សំរាប់​បង់ពន្ធ​ចូល​រដ្ឋ​។ លោក​បាន​បន្តថា ទំនិញគេចពន្ធ​ខេត្តបន្ទាយមានជ័យ​ពិតជា​ជួប​ការលំបាក់​ក្នុងការ​បង្ក្រាប​ជាពិសេស​ម៉ូតូ​គេចពន្ធ​និង​ម៉ូតូ​ក្តៅ​ដែល​ឈ្មួញ​លួច​នាំចូល​ពី​ប្រទេស​ថៃ​។​គឺ​ឈ្មួញ​នាំចូល​ដោយ​ដោះ​ម៉ូតូ​ជា​បំណែក​ហើយ​ដាក់​បង្កប់​ក្រោម​ទំនិញ​នាំ​ចូលទៅ​លក់​image (5)

តាម​បណ្តា​ខេត្ត​និង​ក្រុងភ្នំពេញ​។ លោក ឈុន សុ​វណ្ណា​រី បាន​សំណូមពរ​ដល់​ស្ថាប័ន​មាន​សម​ត្ត​កិច្ច​ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​គួរតែ​សហការ​ជាមួយ​មន្ត្រី​គយ​និង​រដ្ឋ​ករ​ក្រសួង​ដែល​ឈ​នៅ​ខេត្តបន្ទាយមានជ័យ​មិនត្រូវ​បិតបាំង​និង​ខឹ​ប​ឃឹ​ត​ជាមួយ​ឈ្មួញ​លួច​នាំចូល​ដោយ​ខុសច្បាប់​ត្រូវ​គឹ​ត​ពី​ផលប្រយោជន៍​ជាតិ​ដែល​ចំណូល​រដ្ឋ​ជាធំ​ផង​៕