ដំណាក់​ត្រី​ថ្ងៃ​១០​កើត​ខែ​មឹគ្គ​សិរ​ទៅហើយ​ត្រី​មិនត្រូវ​ឡើយ​មន្ត្រីជលផល​ថា​មកពី​អាកាសធាតុ​

0

កំពង់ឆ្នាំង​៖ ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង​មានការ​ព្រួយ​បារ​ម្ម​ណ៏​ថា ត្រី​ឆ្នាំនេះ​ពិ​ជា​មិនសូវ​សំបូរ​ឡើយ ព្រោះ​បើ​គិត​ត្រឹម​ថ្ងៃ​១០​កើត​ខែ​មិគ្គសិរ ត្រូវ​នឹង​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ​២០១៤ នេះ​មិនទាន់មាន​ឃើញ​ត្រី​ត្រូវ​ដូច​ឆ្នាំមុនៗ​ឡើយ ដែល​បញ្ហា​នេះ​មន្ត្រី​ជំនាញ​ជលផល​ថា មកពី​អាកាសធាតុ​មិន​អំណោយផល ។​
​ ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បាន​លើកឡើងថាៈ ថ្ងៃ​១០​កើត​ទៅហើយ​ក្នុងឆ្នាំនេះ​មិនទាន់មាន​ត្រី​ត្រូវ​នៅឡើយ​ទេ ខុសពី​រៀងរាល់ឆ្នាំ ដែល​រឿងនេះ​ពួកគាត់​ព្រួយ​បារ​ម្មណ៍​ថាៈ ត្រី​ឆ្នាំនេះ​ពិតជា​ខ្សត់​ជាមិនខាន​ឡើយ​។​ព្រោះ​រៀងរាល់ឆ្នាំ ក្នើត​ខែ​ក​ត្តឹ​ក គឺ​ត្រី​ចាប់ផ្តើម​ត្រូវ​ត្រី​ធំ មាន​ត្រី​គ្រុំ ត្រី​ឆ្កោក ត្រី​ក្អែក​ជាដើម បន្ទាប់មក​ក្នើត​ខែ​មឹគ្គ​សិរ​នេះ គឺ​ត្រី​ចាប់ផ្តើម​ត្រូវ​ប្រភេទ​ត្រី ច​ង្កែ​ង ត្រី​ឆ្ពិនCAM01535

ជាដើម និង​ក្នើត​ខែក្រោយ​នេះ ហើយ​(​ក្នើត​ខែបុស្ស​) គឺ​ទើប​ចាប់ផ្តើម​ត្រូវ​ត្រី​ប្រហុក​។ ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ​គឺ​១០​កើត​ខែ​មឹគ្គ​សិរ​ទៅហើយ​មិនទាន់មាន​ត្រី​សំបូរ​នៅឡើយ គឺ​ត្រី​នៅតែមាន​តម្លៃ​ខ្ពស់ គួរ​ព្រួយ​បារ​ម្មណ៍ ។
​ ​ទាក់ទង​និង​រឿងនេះ លោក សេង ប៊ុន​ឈឿន នាយខ​ណ្ឌ័​រដ្ឋបាល​កំពង់ឆ្នាំង បានអោយដឹងថាៈ​
​លោក​ទទួលស្គាល់ថាៈ​ត្រី​ពិតជា​មិនទាន់​ត្រូវ​មែន ព្រោះតែ​អាកាសធាតុ មេឃ​ស្រទុំ និង​មាន​ភ្លៀង​ប៉ុន្មាន​CAM01536
​ថ្ងៃនេះ​ជាប់ៗ គ្នា កាលពី​ថ្ងៃទី​៤​និង​៥​កើត​ត្រី​ចាប់ផ្តើម​ត្រូវ​មួយ​ឈុ​ល ស្រាប់តែ​មេឃ​ភ្លៀង​តែម្តង ធ្វើអោយ ត្រី​ឈប់​ចុះ ដូច​យប់មិញ​និង​ថ្ងៃនេះ (១​ធ្នូ​) មេឃ​នៅតែ​ស្រទុំ​និង មាន​ភ្លៀង​នៅឡើយ ហើយ​ថ្ងៃនេះ​១០ កើត​ទៀត សល់​តែ​៥​ថ្ងៃ​ទៀត​ផុត​ក្នើត​ត្រី​លែង​ចុះ​ហើយ រហូត​ក្នើត​ខែក្រោយ​ទើប​ត្រី​សម្រុក​ចុះ​ទៀត ។
​ ​លោកនាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​អោយ​ដឹ​ថ​ទៀតថាៈ ថ្ងៃនេះ (១០​កើត​)​ឆ្នាំមុន ត្រី​ឆ្កោក​បាន​ធ្លាក់​មក​ត្រឹម ៦​ទៅ​៧​ពាន់​រៀល ក្នុង​មួយ​គីឡូក្រាម តែ​ថ្ងៃនេះ ឆ្នាំនេះ​ត្រី​ឆ្កោក​នៅ​តម្លៃ​១៧ ០០០ រៀល​ក្នុង​មួយ​គីឡូក្រាម គឺ​នៅ​ថ្លៃ​នៅឡើយ ។ ចំពោះ​ខែ​ត្រី​ត្រូវ​វិញ លោក​បាន​បញ្ជាក់ថាៈ​ក្នើត​ខែ​មឹគ្គ​សិរ​នេះ​ទើបត្រូវ​
​ត្រី​ប្រភេទ​ធំ មិនមែន​ក្នើត​ខែ​មុន​ទេ ហើយ​ក្នើត​ខែក្រោយ​ទើបត្រូវ​ត្រី​ប្រហុក ។​CAM01537
​ ​នៅក្នុង​កំពង់ផែ​មាត់ទន្លេ​ផ្សារ​ក្រោម​គេ​សង្កេតឃើញ​មាន​រថយន្ត​មក​ចាំ​ដឹក​ត្រី​ជាច្រើន​គ្រឿង ដែលមាន​ឈ្មួញ​ជា​អ្នក​មក​ចាំ​ទិញ​ត្រី តែ​ត្រី​មិន​ទ​សំបូរ​នៅឡើយ ហើយ​រយៈ ៥​ថ្ងៃ​ទៀត​នេះ បើ​មេឃ​នៅតែមាន​អាកាសធាតុ​បែបនេះ​ទៀត គឺ​ត្រី​ពិតជា​មិន​សំបូ​ឡើយ គឺ​ត្រូវ​រង់ចាំ​ក្នើត​ខែក្រោយ​ទៀត​។​ដោយឡែក​មន្ត្រីជលផល​និង​អាជ្ញាធរ​ក៏​មិនទាន់បាន​ប្រកាស​ជា​សាធារណៈ អំពី​ព័ត៌មាន​ត្រី​ចុះ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដឹង និង​ត្រៀម​មក​ធ្វើ​ត្រី​ប្រហុក​ផ្អក​នៅឡើយ​ដែរ ព្រោះតែ​មិនដឹងថា​ត្រី​មាន​ឬ​អត់ ៕