អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធំក្លិន​ទៀតហើយ​រឿង​ទ្បាន​ចង្កូត​ស្តាំ​ចូល​ខេត្តប្នទាយមានជ័យ​អាជ្ញាធរ​អោយ​ប្រយ័ត្ន​

0

​បន្ទាយមានជ័យ​: បន្ទាប់ពី​ខេត្តបន្ទាយមានជ័យ​កាលពី​ឆ្នាំ​២០០៧​ត្រូវបាន​ដក​មេ​គយ មេប៉ូលីស​. និង​មន្ត្រី​មួយចំនួន​ដែលជា​ប់ព​ន្ធ័​នាំ​រថយន្ត​ចង្កូត​ស្តាំ​ពី​ប្រទេស​ថៃ​តាម​ច្រករបៀង​ខេត្តបន្ទាយមានជ័យ​ឥឡូវ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ធំក្លិន​ទៀតហើយ​បន្ទាប់ពី​នៅតាម​ព្រំដែន​នៃ​ខេត្ត​នេះ​មានការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​និង​ឆ្វេង​គ្មាន​ពន្ធ​ចូលមក​កម្ពុជា​តែ​ខ្លះ​ត្រូវបាន​បង្ក្រាប​។​ដើម្បី​គេច​អោយ​ផុតពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​អោយ​អ្នក​ជាប់​ពាក់ព័ន្ធ​រឿងនេះ​ត្រូវ​ប្រយ័ត្ន​។​02
​ការលើក​ទ្បើង​ព្រមាន​ដូចនេះ​របស់​អភិបាល​គឺ​ធ្វើ​ទ្ប​ង​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត ក្នុងនោះ​លោក​រំលឹក ហើយ​ព្រមាន​រឿង​ឡាន​ចង្កូត​ស្តាំ ដែលមាន​មន្ត្រី​កងកម្លាំង និង​ឈ្មួញ​ខ្មែរ ថៃ ឃុបឃិត​គ្នា​រត់ពន្ធ នាំចូល​ល្មើស​ពី​ថៃ មក​កម្ពុជា​កន្លងមក “​តាម​ដឹង នៅ​ច្រករបៀង​ខាងជើង​បឹង​ត្រកួន ពុំមែន​មានតែ​ម្ដង​ទេ​ក្នុងការ​រត់ពន្ធ​នាំ​រថយន្ត​គឺ​ច្រើនដង ហើយ មិនមាន​អ្នកណា​ក្រៅពី​អ្នក នៅ​ម្តុំ​នោះ ទេ តែ​សុំ​បញ្ឈប់ កុំ​បន្តទៀត​។ “​ចូរ​ចងចាំ​ថា ឡាន​ចង្កូត​ស្តាំ ត្រូវ​ប្រយ័ត្ន ព្រោះ​កន្លងមក ធ្លាប់​ដក​ស្នងការ​រ​ប៉ូលិស និង លោក ហី​វ គឹម​ហេង មេ​គយ និង​មន្ត្រី​គយ​ជាច្រើន​”​។ ក្នុងនោះ​លោក​អភិបាល ខេត្ត​ក៏បាន​ព្រមាន​ចំពោះ​ការរត់ពន្ធ​ម៉ូតូ ការនាំ​ឈើ​គ្រញូង និង​បញ្ហា​គ្រឿងញៀន​ឆ្លងដែន​ផងដែរ​។​03
​គួររំលឹកថា កាលពី​ម៉ោង ៦​ល្ងាច​ថ្ងៃទី​២៧ កញ្ញា ២០១៤ នៅ​ច្រករបៀង​អូរ​សាយ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​មាន ( ឈម​នឹង​ភូមិ​-​ឃុំ​-​ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ​) បុរស​ជនជាតិ​ថៃ​ម្នាក់ បាន​បើកបរ​រថយន្ត​ចង្កូត​ស្តាំ​ម៉ាក តូយ៉ូតា វី​ហ្គោ ២ បាំង (​ប្រភេទ​ភី​ក​អាប់​) ១​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ក្រុង​ទេព​មហានគរ (​ក្រុង​បាងកក​) ឆ​ម​៥៥៥០​។​
​ពេលនោះ មាន​ឮ​គ្រាប់កាំភ្លើង​ប្រមាណ ១០ គ្រាប់​របស់​កម្លាំង​តម្រួត​ថៃ បាន​បាញ់​។ ដោយ​ខ្លាច​គ្រាប់កាំភ្លើង បុរស​ជនជាតិ​ថៃ បន្ត​បើករថយន្ត​នោះ រត់​ចូល​ជ្រៅ ដល់​ក្នុង​ដី​ខ្មែរ ហើយ​ទំនងជា​វង្វេងផ្លូវ​ផង ទើប​មិនអាច​ផ្ទេរ​អោយ​ជនជាតិខ្មែរ​ឡើង​បើកបរ​បន្ត យក​រថយន្ត ដូច​សព្វមួយដង​។​photo 1(1)
​ក្រោយ​មានរឿង​ដូច្នេះ ទើប​កម្លាំង​ប៉ូលិស​ព្រំដែន​៨០៧ បាន​បញ្ជូនទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន ។ ហើយ​មុន​នឹ​ចាប់​រថយន្ត​ខាងលើ​តាម​ច្រកព្រំដែន​តំបន់​តា​ប្រា​យ៉ា​-​បឹង​ត្រកួន មាន​ឈ្មួញ​ប្រុង រត់ពន្ធ​នាំ​ចួ​ល​រថយន្ត​ទំនើប ៤ គ្រឿង គឺមាន​ម៉ាក​តូយ៉ូតា​កាមរី​បា​ឡែ​ន ៣​គ្រឿង និង​រែង​រ៉ូ​វើ​រ ១​គ្រឿង ពី​ថៃ​មក​កម្ពុជា​។ ប៉ុន្តែ​បែកការណ៍ ក៏ត្រូវ​ខាង​សមត្ថកិច្ច​ថៃ​នៃ​មាត់​ច្រកចូល​កម្ពុជា​បាន​ឃាត់​ចាប់​។​photo 2
​សូម​បញ្ជក់​ថា​ដោយសារតែ​មានការ​នាំចូល​រថយន្ត​ចង្កូត​ស្តាំ​ពី​ប្រទេស​ថៃ​ដូចខាងលើ​ទើប​បច្ចុប្បន្ន​នៅ​ខេត្តបន្ទាយមានជ័យ​ឬ​ខេត្ត​ដែល​ជាប់​ព្រំដែន​ព​ពេញ​ទៅដោយ​រថយន្ត​ចង្កូត​ស្តាំ​សេរី​ថ្មីៗ​២០១៣-២០១៤​ដោយ​គ្រាន់តែ​បំពាក់​ស្លាក់​លេខ ខេ​មរះ​ភូមិន្ទ​និង​នគរបាល​ព្រោង​ព្រាត់​៕
​ ​ ​ ​ ​ ​