បទល្មើស​អួន ទ្រង់ទ្រាយ​ធំ នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ធ្វើ​សកម្មភាព​រាល់ថ្ងៃ ​ជលផល​សម្ងំស្ងៀម​

0

​ខេត្តកំពង់ឆ្នាំង​: បទល្មើស​នេសាទ​អួន ទ្រង់ទ្រាយ​ធំ ២​គ្រឿង បាននិងកំពុង​ធ្វើ​សកម្មភាព យ៉ាង​គគ្រឹកគគ្រេង នៅ​ដែន​នេសាទ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ជា​រៀងរាល់ថ្ងៃ ដោយ មិនឃើញ​សមត្ថកិច្ច​រដ្ឋបាល​ជល​ផល សង្កាត់​បរិបូ​ណ៍​និង​ខណ្ឌ​កំពង់ឆ្នាំង ចេញ​បង្ក្រាប​ឡើយ ដែល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ចោទប្រកាន់ថា​គឺមាន​ការឃុបឃិត​គ្នា ជាមួយ​បទល្មើស​នេះហើយ ទើប​បទ​ល្មើ​ល អួន​នេះ ដំណើរ​ការណ៍​យ៉ាង​រលូន​ទាំង​ថ្ងៃ​ដូច្នេះ​។​
​ ​ប្រភពពី​ប្រជាពលរដ្ឋ​នេះ បាន​បន្ត​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា អួន​២​គ្រឿង​នេះ ជា​រប​ស់ជន ជាតិ​វៀតណាម នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូ​ណ៍​នេះ ហើយ​អួន​ក្នុង​១​គ្រឿងៗ​មាន​កម្មករ ពី​១៥​ទៅ​២០ នាក់​និង​មាន​កាណូត​៣​គ្រឿង អូសទាញ​ដោយ​កំលាំង​ម៉ាស៊ីន ម៉ាសា​ដា​ឬ​នី​សាន់​(៦​ម៉ាស៊ីន​ស្មើនឹង ១៦៥​សេះ​) និង​មុជទឹក​ដោយ​ម៉ាស៊ីន​ខ្យល់​។E1
​ប្រភព​ដដែល​នេះ​បាន​បន្តថា​បទល្មើស​អួន​នេះ​ធ្វើ​កម្ម​ភាពជា​រៀងរាល់ថ្ងៃ នៅ​បឹង​ទន្លេសាប ឃុំ​ឆ្នុកទ្រូ​និង​ចល័ត​ចូលក្នុង​ដែន​ក្នុង​នេសាទ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ហើយ​ការធ្វើ សកម្មភាព​តាំងពីដើម​វិច្ឆិកា រហូតមកទល់​បច្ចុប្បន្ន​។​
​ប្រភព​ដដែល​នេះ​បញ្ចា​ក់ថា នៅពេល​ទឹក​រាក់​បន្តិចទៀត អួន​ទាំង​២​គ្រឿង​នេះ​ធ្វើ​សកម្មភាព នេសាទ ពី​បឹង​ទន្លេសាប ក្នុង​ដែន​នេសាទ​ខេត្តកំពង់ឆ្នាំង រហូតមកទល់​កោះ​ក្រ​ញ៉ា​ន​និង​ព្រុំប្រទល់ ស្រុក​កំពង់លែង​។​
​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នក​ស្និទ្ធ ជាមួយ​អ្នករត់​ការណ៍​បទល្មើស​នេសាទ​អួន​នេះ បាន និយាយ​ឲ្យ​ដឹងថា អួន​១​គ្រឿងៗ​គឺមាន​តម្លៃ​រត់ការ​សរុប ពី​២០​លាន​រៀល ទៅ​២៥​លាន​រៀល ជា​ថ្នូរ​ធ្វើ សកម្មភាព​នេសាទ​១​ដូ​វ​កាល ពោលគឺ​ចាប់ពី​ទឹកសំរក់ រហូតមក​ទល់នឹង​ទឹក​តំឡើង ក្នុង​រដូវ​បិទ នេសាទ ។​E2
​សាធារណជន​ក៏ដូចជា​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ បាន​មើលឃើញ​និង​និយាយថា ការ បង្ក្រាប​បទល្មើស​នេសាទ នៅ​តំបន់​នោះបាន​ធ្វើឡើង ជា​បន្តបន្ទាប់ ប៉ុន្តែ​មិនបាន​ប៉ះពាល់​ឬ​រំខាន ដល់​បទល្មើស​នេសាទ​អួន​នេះ​ទេ ពោលគឺ​បង្ក្រាប​តែ​បទល្មើស​ណា ដែល​គ្មាន​ការទាក់ទង​ជាមួយ ពួក គេ​តែប៉ុណ្ណោះ​។​
​ ​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី លោក ម៉ូត សៀង​ហេង នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល បរិបូ​ណ៍ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា អួន​ទាំង​២​គ្រឿង​នេះ ថ្វីបើ​នៅ​ឃុំ​ឆ្នុកទ្រូ ក្នង​ដែន​សមត្ថកិច្ច​របស់លោក មែន ប៉ុន្តែ​ពួកគេ​ធ្វើ​សកម្មភាព​នេសាទ នៅ​បឹង​ទន្លេសាប ខាង​ខេត្តពោធិ៍សាត់​ឯណោះ​ទេ​។​E
​ចំណែក លោក​តាំង លី នាយផ្នែក​រដ្ឋបាល​ជល​ផល ក្រគរ​និង​លោក ផេ​ម សុខុន នាយ​សង្កាត់រដ្ឋបាល​ជ​ល​ផល កំពង់​លួង បាន​ឆ្លើយ​បដិសេធន៍​ថា លោក​មិន​បានដឹង​រឿងនេះ​ទេ ប៉ុន្តែ​ក្រែង​បទល្មើស​នេសាទ​នេះ​លួច​ធ្វើ ចន្លោះ​ប្រតិបត្តិការ របស់ លោក​។