បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដោយចងកសម្លាប់ខ្លួនក្នុងព្រៃ ចំណុចក្រោយការដ្ឋានកិនថ្ម ស្ថិតក្នុងភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នៅម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៣០វិច្ឆិកា ២០១៤ ។បើតាមប្រភពព័ត៍មាននៅក្បែរកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះមុនពេលកើតហេតុបានផឹកស្រាជួបជុំមិត្តភ័ក្ត្ររួចកចាកចេញទៅដោយហៅម៉ូតូក្មេងប្រុសម្នាក់អាយុប្រហែលជា១៣ឆ្នាំអោយជូនទៅ ពេលដល់មុខផ្លូវ
ចូលចំណុចកើតហេតុររូបគេកចុះ រួចបានអោយអត្តសញ្ញាណប័ណ្ណនិងលេខទូរស័ព្ទទៅក្មេងដែលជូនមកនោះដើម្បីយកទៅអោយក្រុមគ្រួសារនៅវេលាល្ងាចមុនធ្វើអត្ថឃាដ ហើយគេកដើរចូលព្រៃទៅ លុះព្រឹកឡើងក៏ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់ដោយចងកសម្លាប់ខ្លួនតែម្តង។សមត្ថកិច្ចនគរបាល ប៉ុស្តិ៍រដ្ឋបាលឃុំពូជ្រៃបានអោយដឹងថា ជនរងគ្រោះឈ្មោះ សេង នឿន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានស្រុកំណើតនៅភូមិក្រសោមសត្វ ឃុំកក់ ស្រុកពញែក្រែកខេត្តត្បូងឃ្មុំ ទីលំនៅបច្ចុប្បន្ន ភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
លោកវរសេនីយ៍ឯក សូ សុវណ្ណ ស្នងការរង និងជាប្រធានការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តបានអោយដឹងថា បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកុសល្យវិច្ច័យរួចបានសន្និដ្ឋានថា សាកសពពិតជាធ្វើអត្តឃាដ ដោយខ្លួនឯងពិតប្រាកដមែន។ បច្ចុប្បន្នសពរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅអោយបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត។




































