កំពង់ធំ កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០១៤កម្លាំងចម្រុះស្រុកបារាយណ៍បានដាក់ប៉ុស្ត៏ត្រួតពិនិត្យការធ្វើចររាចរណ៏ដឹកជញ្ជូនផលនិងអនុផលព្រៃឈើឆ្លងកាត់ទឹកដីស្រុកបារាយណ៍។លុះដល់វេលាម៉ោង១១នឹង១៥នាទីថ្ងៃដដែលកម្លាំងចម្រុះបានធ្វើការឃាត់ចាប់រថយន្តដឹកឈើលេខ២ចំនួន៤គ្រឿងតែ
បញ្ជូនមកឲ្យផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មតែ៣គ្រឿងទេចំណែកមួយគ្រឿងទឿតត្រូវបានដោះលែងស្ងាត់ៗ។ក្នុងការដោះលែងរថយន្ត១គ្រឿងនោះត្រូវបានប្រភពពត៏មានពីម្ចាសរថយន្តដែលត្រូវកម្លាំងចម្រុះចាប់បញ្ជូនប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើកំពង់ថ្មបាននិយាយបង្ហើបប្រាប់អ្នកយកពតីមានឲ្យដឹងថាគាត់កើតទុក្ខមិនសុខចិត្តពីសំណាក់ក្រុមចំម្រុះដែលធ្វើការមិនគោរពច្បាប៉ព្រោះថាការចាប៉រថយន្តដឹកជញ្ជូនឈើបាន៤គ្រឿងហើយបញ្ជូនតែ៣គ្រឿងឲ្យជំនាញមេព្រៃចំណែករថយន្តមួយគ្រឿងទឿតដែលជារបស់ឈ្មោអ៑ីរស់នៅភូមិពង្រឃុំពង្រស្រុកបារាយណ៍ខេត្តកំពង់ធំ។\
បាននិយាយចរចាកុំឲ្យបញ្ជូនមកជំនាញរដ្ឋបាលព្រៃឈើថ្នូនឹងលុយចំនួន១៦០០ដុល្លាហើយក៏ដោះលែងរថយន្តនោះទៅជុំវិញការចោទប្រកាន់ពីម្ចាសរថយន្តដែលកម្លាំចំម្រុះចាប់បញ្ជូនឲ្យទៅជំនាញមេព្រៃដែលសុំមិនបញ្ចេញឈ្មោះដែលចោទប្រកាន់ទៅក្រុមចំម្រុះដែលដោះលែងរថយន្តហើយយកលុយ១៦០០ដុល្លាខាងលើនោះអ្នកយកពត៏មានយើងបានទូរសព្ទទៅលោកហាក់ម៉ុងហួតអភិបាលស្រុកបារាយណ៍ដើម្បីសុំការបំភ្លឺជុំការចោទប្រកាន់ខាងលើលោកហាក់ម៉ុងហួតបានឆ្លើយប្រាប់អ្នកយកពត៏មានតាមទូរស័ព្ទថាលោកមិនបានដឹងរឿងរ៉ាវដែលក្រុមចំម្រុះឃាត់ចាប់រថយន្តដឹកឈើដោះលែងហើយយកលុយពីម្ចាសរថយន្តចំនួន១៦០០ដុល្លា
នោះទេតែលោកបានទទួលសេចក្ដីរាយការណ៍ពីក្រុមចំម្រុះរបស់រាយការណ៍ជូនលោកថាក្រុមចំម្រុះចាប់បានរថយន្តដឹកឈើ៣គ្រឿបញ្ជូនឲ្យរដ្ឋបាលព្រៃឈើកំពង់ថ្មចាត់ការបន្ត។គួបញ្ជាក់ផងដែការធ្វើចររាចរណ៍ដឹកបទល្មើសផល់នឹងអនុផល់ព្រៃឈើចេញពីតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់ឆ្លងកាត់ស្រុកសន្ទុកស្ុកបារាយណ៍ឆ្ពោះទៅលក់នៅតាមបណ្ដាខេត្តនានានាពេលបច្ចប្បន្ននេះកំពុងតែកើតឡើងជារៀងរាលថ្ងៃដែលគេស្គាល់ឈ្មោះក្រុមឈ្មួញចា
ន៉បុន២ឈ្មោះប្ដីឈ្មោះគ្រីប្រពន្ធឈ្មោះស្រីម៉ៅ៣ឈ្មោះអ៑ីមដែលជាម្ចាសរថយន្តដែលក្រុមចំម្រុះចាប់ឡានយកលុយអស់១៦០០ដុល្លាអ្នកទាំង៣រស់នៅភូមិពង្រឃុំពង្រស្រុកបារាយណ៍ខេត្តកំពង់ធំពាក់ព័ន្ធនឹងក្រុមចំម្រុះចាប់រថយន្តដឹកឈើយកលុយចំនួន១៦០០ដុល្លាថ្នូនឹងការដោះលែងសុំឲ្យឯកឧត្ដមអុតសំអ៑នអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំមេត្តាចុះស្រាវជ្រាវនឹងត្រួតពនិត្យក្រុមចំម្រុះស្រុកបារាយណ៍ផង។