ខេត្តកែបះនាព្រឹកថ្ងៃទី០៣ វិច្ឆិកាឆ្នាំ២០១៤ ឯកឧត្តម កែន សត្ថា អភិបាលខេត្ត រួមជាមួយឯកឧត្តមលោកជុំទាវក្រុមប្រឹក្សាខេត្ត គណៈអភិបាល លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋ ចំនួន៥០០ នាក់ បាន
ចុះជួយច្រូតកាត់ប្រមូលផល ស្រូវវស្សានៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរខេត្តកែប ។ លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្ត ធ្វើរបាយការណ៍បញ្ជាក់យ៉ាងដូច្នេះថា៖ នៅខេត្តកែបកំពស់ទឹកភ្លៀងនារដូវវស្សា២០១៤ កន្លងមកភ្លៀងធ្នក់តិច និងយឺតយ៉ាវ ជាងឆ្នាំមុន ទើបតែចុងឆ្នាំនេះ ភ្លៀងធ្លាក់មកគ្រប់គ្រាន់។ ស្រូវដើមរដូវឆ្នាំនេះប្រជាកសិករយើងអនុវត្តបាន៣៣៦ហ.ត តិចជាងឆ្នាំមុន១១៤ហ.ត ។
ស្រូវវស្សាកើនជាងឆ្នាំ០១៣ ៥៣ហ.ត សរុបទាំងស្រូវដើមរដូវ និងស្រូវវស្សាចំនួន ៣៤៦៩ហ.ត ។ រីឯទិនផល ស្រូវឆ្នាំនេះទទួលបាន៣,២៥តោន/ហ.ត ។ លោកប្រធាន មន្ទីបន្ថែមថា ពូជស្រូវដែលមន្ទីរធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករយើង គឺពូជស្រូវសែនពិដោរ ពូជស្រូវផ្ការំដេង និងពូជស្រូវ ផ្ការំដួល ដែលទទួលបានទិន្នផលខ្ពស់និងធន់នឹងអាកាសធាតុ ទឹក ដីផងដែរ ។ ចំពោះដំណាំរួមផ្សំវិញ បានជាកសិករយើងបាននឹងកំពុងដាំមាន ដំណាំបន្លែ ល្ពៅ ប្រសក់ ឱឡឹក សណ្តែក… ក្រោយពេលដែលប្រមូលផលស្រូវរួច ។
ជាក់ស្តែងសកម្ម ភាពច្រូតកាត់ ប្រមូលផលស្រូវ ប្រជាកសិករលើផ្ទៃដីទំហំ ៥ហ.ត ដែលមានម្ចាស់ស្រូវ៥គ្រួសារ សុទ្ធសឹងតែគ្រួសារខ្វះកំលាំងពលកម្ម។
ក្នុងឱកាសនោះ ឯកឧត្តម កែន សត្ថា អភិបាលខេត្តធ្វើការសំណេះសំណាលដោយលើកឡើងថា សកម្មភាពចុះជួយ ច្រូតកាត់ប្រមូលផលស្រូវ គឺមន្ទីរកសិកម្មក្រោមការចង្អុលបង្ហាញរបស់ខេត្ត គឹបានអនុវត្តជារៀងរាល់ឆ្នាំំនិងប្តូរទីតាំងទៅតាម ភូមិនីមួយៗ ព្រមទាំងជ្រើសរើគ្រួសារដែលខ្វះកំលាំងពលកម្មក្នុងពេលប្រមូលផល។
ការចុះជាប់ជាមួយកសិករយើងនៅពេលនេះ គឺចង់ផ្សាភ្ជាប់ដឹងសុខទុក្ខ ការលំបាក បញ្ហាប្រឈម នៅមូលដ្ឋានជនបទ និងពមនាំការសាកសួរសុខទុកផ្តាំផ្ញើ ពីសម្តេចប្រមុខដឹកនាំទាំង៣ សម្តេចជា ស៊ីម សម្តេច ហេង សំរិន សម្តេច តេជោ ហ៊ុន សែន ដែលសម្តេចទាំងបីតែងតែយក ចិត្តទុកដាក់ គិតគូដល់ស្ថានភាពរស់នៅរបស់ប្រជាកសិករ ដូចជាផ្នែកធារាសាស្ត្រ ទំនប់ទឹកស្រោចស្រព ផ្លូវ ស្ពាន លូ នៅ តាមជនបទ ឯកឧត្តអភិបាលសង្កត់ធ្នន់ថា បញ្ហា
ការបង្កើនសេដ្ឋកិច្ចគ្រួសារ្ ក៏ត្រូវយកចិត្តទុកដាក់បំផុត ពីបញ្ហាបច្ចេកទេល ទាំងការភ្ជួររាស់ ដកស្រូងស្រូវ ដាំដំណាំរួមផ្សំ ដោយមានមន្ទីរកសិកម្មខេត្ត ចុះអប់រំផ្សព្វផ្សាយតាមរយៈ វគ្គបណ្តុះបណ្តាល តាមសហគមន៍ ភូមិ ឃុំ សង្កាត់ ។ ក្រោយពីការប្រមូលផលរួចសូមបងប្អូន ប្រជាកសិករយើង បង្កើនការដាំដុះបន្លែ បង្ការ និង ចិញ្ចឹមសត្វតាមគ្រួសារ លើកស្ទួយជីវភាពរស់នៅតាមគ្រួសារ សល់ពីហូបគឺយើងមានទីផ្សារលក់ចេញសម្រាប់ផ្គត់ផ្គង់តាម តំបន់ទេសចរណ៍ទៀតផង។