​រថយន្ដ​ដឹក​គ្រឿងចក្រ​មួយគ្រឿង បើក​បុក​ម៉ូតូ​មួយគ្រឿង​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ម្នាក់ នឹង​ម្នាក់ទៀត​រងរបួស​ធ្ងន់​

0

ខេត្ដ​ពោធិ៍សាត់៖​ ​បុរស​ម្នាក់​បាន​ស្លាប់​នៅនឹងកន្លែង​ភ្លាមៗ និង​ម្នាក់ទៀត ជា​អ្នករួមដំណើរ​ជាមួយគ្នា បាន​រងរបួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ដ​ដឹក​គ្រឿងចក្រ​មួយគ្រឿង បើក​បុក​ម៉ូតូ​មួយគ្រឿង​ពីក្រោយ​ពេញទំហឹង ខណៈ​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា នៅលើ​

កំណាត់​ផ្លូវលំ ក្រាល​គ្រោះ​ក្រហម នៅត្រង់ចំណុច​ខាងជើង​ស្ពាន​តាំង​ល្វា ចម្ងាយ​ប្រហែល​២៥០​ម ស្ថិតនៅ​ក្នុងភូមិ​កណ្ដាល ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ ។​Photo (5)

​ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ដ​កិន​ស្លាប់​មានឈ្មោះ វឿន សុខន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ត្រូវ​រថយន្ដ​កិន​ចំក្បាល ផ្ទុះ​ខួរ​ស្លាប់​ភ្លាមៗ នឹង​អ្នករួមដំណើរ​ជាមួយគ្នា មានឈ្មោះ ឆាំ ចិន្ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនរងគ្រោះ​ទាំង​២​នាក់​នេះ មាន​ទីលំនៅ​ក្នុងភូមិ​ផ្ទះ​ចក ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់ ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ សេរី​ឆ្នាំ ២០១៤ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ពោធិ៍សាត់ 1B-1842 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​Photo (4)

ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ដ​ដឹក​គ្រឿងចក្រ​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 3B-8323 បើក​ស្រប​ទិស​គ្នា ពេលមកដល់​កន្លែងកើតហេតុ ដោយ​រថយន្ត​មាន​ល្បឿន លឿន បាន​បុក​ម៉ូតូ​ពីក្រោយ​ទាំង​កម្រោល បណ្ដាលឱ្យ​បុរស​ម្នាក់​ស្លាប់ និង​ម្នាក់ទៀត​របួស​តែម្ដង ក្រោយ​កើតហេតុ អ្នកបើកបរ​រថយន្ដ ឃើញ​ហេតុការណ៍​ដូច​នោះ ក៏​បើកទ្វារ​រថយន្ដ រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល ។​Photo (8)

​ ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​ចរាចរណ៍ សហ​ការណ៍​ជាមួយ​ជំនាញ បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បាន​វាស់វែង យក​ម៉ូតូ​របស់​ជនរងគ្រោះ និង​រថយន្ត​បង្កហេតុ ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ក្រគរ រងចាំ​ការដោះស្រាយ គ្នា​ទៅតាម​ផ្លូវច្បាប់ ។​
​ ​ចំណែក​សព សមត្ថកិច្ច​ជំនាញ ប្រគល់​ឲ្យ​ក្រុម​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី រីឯ​ម្នាក់ទៀត ដែល​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ បង្អែក​ខេត្តពោធិ៍សាត់ ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ ៕Photo (3)Photo (2)