លោក​ព្រះរាជអាជ្ញា​លួច​ឆ្មក់​ដឹកនាំ​ប្រជា​នេសាទ​ស្ម័គ្រចិត្ត​ចុះ​កាប់បំផ្លាញរ​បាំងសាច់​អួន​ ​ខុសច្បាប់​៥​កន្លែង​ប្រវែង​ជាង​៤​ពាន់​ម៉ែត្រ​ក្នុង​តំបន់​អភិរក្ស​និង​ចាប់​ជនល្មើស​បាន​៦​នាក់​កាណូត​៣​គ្រឿង​

0


​កំពង់ឆ្នាំង​៖​លប​លូ​សាច់​អួន​១៣​មាត់ និងរ​បាំងសាច់​អួន​ប្រវែង​ជាង​៤​ពាន់​ម៉ែត្រ​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​ចំនួន​៥​កន្លែង ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​ខេត្ត ដឹកនាំ​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ក្នុង​សហគមន៍​នេសាទ​និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន លួច​ឆ្មក់​ចុះទៅ​បង្ក្រាប​

និងកាប់បំផ្លាញចោល​។ នៅក្នុង​កិច្ច បង្ក្រាប​នេះដែរ​សមត្ថកិច្ច​ចាប់បាន​ជនល្មើស​នេសាទ​ចំនួន​៥​នាក់ ដកហូត​កាណូត​៣​គ្រឿង និង​ពីងពុង​សំរាប់​បោះ​របាំង​ជាង​៤០​ដើម​ជា​វត្ថុតាង​។​កិច្ចប្រតិបត្តិការ​ណ៍​ឆ្មក់​បង្ក្រាប​នេះ បាន​ធ្វើឡើង​ចាប់ពី​ម៉ោង​២​រសៀល ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៤ នៅក្នុង​ភូមិសាស្ត្រ​ទឹកដី ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌​។​DSC09130
​ ​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្ត​បានអោយដឹងថា​៖​កាលពី​សប្តាហ៍​មុន​លោក​ក៏​បា​ន​ចុះបង្ក្រាប​បទល្មើស​នេសាទ​នៅក្នុង​តំបន់​ខាងលើ​នេះដែរ ដោយ​ចាប់បាន​ជនល្មើស​នេសាទ​ចំនួន​៤​នាក់ និង​កាណូត​៣​គ្រឿង​ផងដែរ ហើយ​បានធ្វើ​ការអប់រំ​ប្រគល់អោយ​សមត្ថកិច្ច​ជំនាញ ដោយ​អោយ​ជនល្មើស​ធ្វើ​កិ​ច្ចស ន្យា​បញ្ឈប់​ការនេសាទ​ខុសច្បាប់​នៅក្នុង​តំបន់​អភិរក្ស និង​អោយ​រើរុះរ​បាំងសាច់​អួន​ខុសច្បាប់​រាបពាន់​ម៉ែត្រ​ទាំងនោះ​ដោយ​ខ្លួនឯង​ចេញ ប៉ុន្តែ​មកដល់ពេលនេះ​ពួកគេ​មិនបាន​រើរុះ​ឡើយ​។​DSC09135

​ហេតុនេះ​ក្រោយ​យ​ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ជា​សមាជិក​ក្នុង​សហគមន៍​នេសាទ ឃុំ​កំពង់ព្រះ​គគីរ​មក​ថា​នៅក្នុង​តំបន់​ខាងលើនេះ​នៅតែមាន​បទល្មើស​ជាច្រើន​ដដែល និង​ដោយមាន​កិច្ចសហការ​ដ៏​ល្អ ពី​ប្រជាពលរដ្ឋ​ជា​សមាជិក​ក្នុង​សហគមន៍​នេសាទ​ចំនួន​១២​នាក់​មាន​កាណូត​៥​គ្រឿង​ផង​នោះ លោក​ក៏បាន​សហការ​ជាមួយ​សមត្ថកិច្ច​នគរ​បាល និង​អ្នកយកព័ត៌មាន​យើង​ចុះ​ឆ្មក់​បង្ក្រាប​នៅក្នុង​តំបន់​អភិរក្ស​ពូជ​ត្រី​៥​ចំណុច​គឺ​៖​ចំណុច​ចុង​ព្រែក​តា​គង់ សែ​សាង ព្រែក​ថ្លាន់ ស្ទឹង​ពោធិ និង​ចំណុច​ដែន​នេសាទ​សាធារណៈ​បឹង​ហា​នាង​។​DSC09104
​នៅក្នុង​កិច្ច​បង្ក្រាប​នេះ​ប្រជា​នេសាទ​ស្ម័គ្រចិត្ត​និង​សមត្ថកិច្ច​បាន​កាប់បំផ្លាញ​របាំង​សាច់​អួន​សារុប​ជាង​៤​ពាន់​ម៉ែត្រ កាប់បំផ្លាញ​លប​លូ​សាច់​អួន​ធំៗ​១៣​មាត់ ចាប់បាន​ជនល្មើស​២​នាក់​កំពុង​បោះបង្គោល​ត្រៀម​ដាក់​​ដាក់​របាំង​ខុសច្បាប់​នៅក្នុង​តំបន់​អភិរក្ស និង​បក្ខ​ពួកគេ​៣​នាក់​ទៀត​ដែលមាន​៖ ១​ឈ្មោះ ចាវ ជាតិ អាយុ​១៧​ឆ្នាំ ២​ឈ្មោះ ចាវ ដា អាយុ​៣១​ឆ្នាំ ៣​ឈ្មោះ ថូ ចាវ អាយុ​៥៦​ឆ្នាំ ៤​ឈ្មោះ មឿ​ន វិត អាយុ​១៨​ឆ្នាំ និង​៥​ឈ្មោះ វ៉ុ​ន រឿន អាយុ​៣៣​ឆ្នាំ ពួកគេ​រស់នៅ​ភូមិ​កំពង់​អួរ ឃុំ​ខុន​រ៉ង ស្រុក​បរិបូណ៌ វត្ថុតាង​ដកហូត​បាន​កាណូត​បា​ឡា​ស្មាច់​ចំនួន​៣​គ្រឿង ប​ង្គ្រោ​ល​ពីងពុង​ជាង​៤០​ដើម និង​ឧបករណ៍​ញញួរ​ពូថៅ​សំរាប់​បោះ​ប​ង្គ្រោ​ល​មួយចំនួនទៀត​។​
DSC09106

​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​លោក​ព្រះរាជអាជ្ញារង​ប្រគល់អោយ​សមត្ថកិច្ច​រដ្ឋ​បាល​ជលផល​សង្កាត់​​ស្រុក​បរិបូណ៌​នៅ​ព្រលប់ៗ​ថ្ងៃទី​០២ ខែធ្នូ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការ​។​ប៉ុន្តែ​ដោយ​​កម្លាំង​សមត្ថកិច្ច​ជលផល​គ្នា​តិច​មក​តែ​២​នាក់ លោក​ព្រះរាជអាជ្ញារង​បានសំរេច​ដោះលែង​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​អោយទៅ​លំនៅដ្ឋាន​វិញ ប៉ុន្តែ​នឹង​កោះហៅ​មក​តុលាការខេត្ត​កសាង​សំណុំរឿង​ពេល​ក្រោយ​។​DSC09073

​ ​គួរ​បញ្ជាក់ថា​៖​បទល្មើស​នេសាទ​ទាំង​នៅក្នុង​តំបន់​អភិរក្ស និង​ទាំង​នៅក្នុង​ដែន​នេសាទ​សាធារណៈ​នៅ​​មាន​រាប់រយ​កន្លែង​ទៀត នៅ​គ្រប់​ស្រុក​ដែលមាន​តំបន់​នេសាទ ប៉ុន្តែ​បទល្មើស​ភាគច្រើន​មិន​ត្រូវបាន​សមត្ថកិច្ច​​ជំនាញ និង​សហគមន៍​នេសាទ​នៅក្នុង​មូលដ្ឋាន​យកចិត្តទុកដាក់​បង្ក្រាប​ឡើយ​។​ហេតុនេះហើយ​ទើប​លោក​ព្រះ​​រាជអាជ្ញា​ខេត្ត លួច​ឆ្មក់​ចុះបង្ក្រាប​ដោយ​ខ្លួនឯង​ជាមួយ​ប្រជា​នេសាទ​ស្ម័គ្រចិត្ត និង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​
​មិនអោយ​សមត្ថកិច្ច​ជំនាញ​ដឹង​ជាមុន​ឡើយ ហើយ​ការ​លួច​ឆ្មក់​បង្ក្រាប​បែបនេះ​នឹងត្រូវ​ធ្វើជា​បន្តទៀត ដោយ​​មិន​ទុកអោយ​មន្ត្រី​ជំនាញ​និង​ប្រធាន​សហគមន៍​នេសាទ​មួយចំនួន ជិះសេះ​លែងដៃ​ឃុបឃិត​ជាមួយ​បទល្មើស​នេសាទ​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ទៀត​បានឡើយ​៕DSC09070 DSC09062
​ ​