សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដង្កោ​បង្ក្រាប​ក្រុម​អ្នកញៀន​ល្បែង​ជល់​មាន់​ឃាត់​មនុស្ស​និង​វត្ថុតាង​មួយចំនួន​មក​អប់រំ​

0

​ ​ភ្នំពេញ​៖​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដង្កោ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​អ្នកញៀន​ល្បែង​​ប្រជល់មាន់​ចំនួន​៨​នាក់​​និង​វត្ថុតាង​មួយចំនួន​នៅវេលា​ម៉េ​ោ​ង​១០​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​៣០​ខែវិច្ឆិកា​​ឆ្នាំ​២០១៤​នៅក្នុង​ដីឡូត៍​ចំការ​ស្វាយ​​គ្មាន​មនុស្ស​នៅ​ស្ថិតនៅ​​ភូមិ​ព្រែក​ថ្លឹង​​សង្កាត់​​

ជើងឯក​​ខណ្ឌដង្កោ​​រាជធានី​ភ្នំពេញ​។​IMG-20141202-WA0009_resized

​លោក​វរសេនីយ៍ទោ​​ស​​សុ​ភ័​ណ្ឌ​​មេបញ្ជាការ​កងរាជអាវុធហត្ថ​​ខណ្ឌដង្កោ​​បាន​ប្រាប់​ឲ្យ​ដឹងថា​​ក្នុង​ការចុះ​ប្រតិបត្តិ​ការបង្ក្រាប​ល្បែង​​ស៊ីសង​ជល​មាន់​ខាងលើ​ឃាត់​បាន​ក្រុមអ្នកលេង​បាន​ចំនួន​៨​នាក់​​ម៉ូតូ​ចំនួន​១០​គ្រឿង​​សម្រាប់​ជា​មធ្យោបាយ​​មាន់គក​ចំនួន​៤​ក្បាល​​និង​​ជញ្ជីង​​សំរាប់​ថ្លឹង​១​។​

​ ​លោក​មេបញ្ជាការ​បន្តថា​​ក្រុម​កម្លាំង​កងរាជអាវុធហត្ថ​ឆ្មក់​ឡោមព័ទ្ធ​ទីតាំង​ល្បែង​ជល់​មាន់បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​និង​ដោយមាន​ការចង្អុលបង្ហាញ​អំពី​លោក​ឧ​ត្ត​ម​សេនីយ៍​រ័ត្ន​​ស្រ៊ាង​​មេបញ្ជាការ​កងរាជអាវុធហត្ថ​​រាជធានី​ភ្នំពេញ​ផង​នោះ​​លោក​បាន​ដឹកនាំ​កម្លាំង​ដោយផ្ទាល់​​ចុះបង្ក្រាប​តែម្តង​ប៉ុន្តែ​ការឃាត់​បាន​មនុស្ស​​និង​វត្ថុតាង​មិន​ត្រូវបាន​ផ្តន្ទាទោស​នោះទេ​​គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​IMG-20141202-WA0008_resized

​ ​លោក​មេបញ្ជាការ​បន្តថា​​ដើម្បី​រក្សា​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​តែងតែ​ក្រើនរំលឹក​ជានិច្ច​កាលនោះ​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌដង្កោ​ព្យាយាម​លុប​​បំបាត់​នូវ​ល្បែងស៊ីសង​ឲ្យ​អស់ពី​មូលដ្ឋាន​៕