កំពង់ធំ ៖ ឈ្មួញឈើមានល្បិចកល ក្លែងបន្លំ ភ្នែកសមត្ថកិច្ច លបលួចដឹកឈើ គ្រញូងតាមរយះរថយន្ត យីឌុប ដោយបានដឹកស្រូវពីលើ ឈើពីក្រោម ដឹកចេញពីខេត្តសៀមរាប ឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបាន លោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើ ស្ទោង សហការជាមួយកំលាំចម្រុះ ស្ទាក់ចាប់បាននៅចំនុច ភូមិ ត្រពាំង វែង សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
លោក តុង យី នាយផ្នែករដ្ឋបាល ព្រៃឈើស្ទោង បានឲ្យដឹងថា មុខឈានដល់ការ បង្ក្រាប រថយន្ត ដឹកឈើ គ្រញូងនេះ លោកបានទទួលពត៌មាន ពីសមត្ថកិច្ចថា មានរថយន្តយីឌុប ដែលមានការសង្ស័យឈប់នៅ ត្រង់ចំនុចភូមិ ឃុំខាងលើ ព្រមទាំងបានឃើញម្ចាស់ រថយន្តចុះពីលើរថយន្ត ហើយបានរត់យកប្រាស់អាយ៉ូស ខណៈពេលដែលមាន មនុស្ស៤ទៅ៥ នាក់ កំពុងតែមានអាការៈដូចជាខ្លាចបែករឿង ក្នុងសកម្មភាព ដែលមានបំណងស្ទាក់រថយន្តមួយគ្រឿងនេះ ក្នុងគោលបំណង់ប៉ុនប៉ងអ្វីមួយ ទើបលោក បានសុំយោបល់ លោក ព្រះរាជអាជ្ញា
អមសាលាដំបូង ខេត្តកំពង់ធំ និងមានការឯកភាព ពីលោក តិប ញាតា នាយខណ្ទ រដ្ឋបាលព្រៃឈើកំពង់ធំ ឲ្យដឹកនាំកំលាំងចម្រុះ ចុះត្រួតពិនិត្យរថយន្តសង្ស័យខាងលើ ទើបបានយកដែក ចាក់ពីលើប៉ាវស្រូវ លើរថយន្ត ផ្នែកខាងក្រោយ ទើបប្រទះ ឃើញមានឈើគ្រញូងដែល ឈ្មួញបានបង្កប់ នៅក្រោមប៉ាវស្រូវ ទើបបាននាំរថយន្ត ប្រភេទ យីឌុប ពណ៌ត្រួយចេក ពាក់ស្លាកលេខ កំពង់ចាម 3A-3330 មកកាន់ផ្នែករដ្ឋបាលព្រៃឈើ ស្ទោង ដើម្បីធ្វើការវាស់វែង ដែលមាន ឈើចំនួន ១៨៧ដុំ ស្មើរនឹងជាង១ម៉ែត្រគូប ។
ប្រភពពត៌មានច្បាស់ការណ៍ បានបញ្ជាក់ថា រថយន្តយីឌុបដឹកឈើគ្រញូងមួយគ្រឿងនេះ បានដឹកចេញពី ខេត្តសៀមរាប តែត្រូវបានបណ្តាញរបស់សមត្ថកិច្ច មិនស្គាល់ស្ថាប័ន តាមគេឃ្លាំតាមពីក្រោយមក រហូតមកដល់ ទឹកដីខេត្តកំពង់ធំ ទើបបំរ៉ុងនឹងកាច់ក បឺតឈាម ពីឈ្មួញ នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ តែត្រូវ បានតៃកុងឡានដឹងខ្លួនទាន់ ក៏ចតរថយន្តចំនុចខាងលើចោល ហើយដាក់មេប្រូចឲ្យរួចខ្លួន ។
ប្រភពបានបន្តថា បន្ទាប់ពីរថយន្តចតចោល រួច គេសង្កេតឃើញមាន កងរាជអាវុធហត្ថ ៤ ទៅ៥នាក់ បានប្រទាញប្រតួងដណ្តើមរថយន្តគ្នា ពីសមត្ថកិច្ចមេព្រៃ ដើម្បីយកស្នារដៃ បន្ទាប់ពីស៊ីលែងដាច់ តែត្រូវបានអន្តរាគមន៍ ពីអភិបាលខេត្តកំពង់ធំ ឲ្យនាំរថយន្ត ប្រគល់ឲ្យសមត្ថកិច្ចជំនាញ រក្សាទុក ទើបសមត្ថកិច្ចកងរាជអាវុធហត្ថ ខេត្តកំពង់ធំ មួយក្តាប់តូច ខាតបង់ផលប្រយោជន៍ ទើបមានអារម្ម បចយបានត្រឹមតលេចទឹកមាត់។