ទីទួល​សុវត្ថិភាព​សម្រាប់​ពលរ​ដ្ឋ​ជ​ម្ល្រៀ​ស​ចេញពី​ទឹកជំនន់​កន្លងទៅ បានក្លាយ​ទៅជា ទីតាំង​ត្រួតពិនិត្យ​ទំនិញ គេចពន្ធ​និង​ទំនិញ​ខូចគុណភាព​ទៅហើយ​

0


​ក្រុង​ប៉ោយប៉ែត​៖​ទីទួល​សុវត្ថិភាព ដែល​ធ្លាប់ ដាក់​ប្រជាព​លព​រដ្ឋ​រងគ្រោះ​ដោយសា​ទឹកជំនន់ ឥឡូវនេះ គេ​គ្រង​យក​ទីតាំង​លើ ធ្វើជា​កន្លែង​ត្រួតពិនិត្យ​ទំនិញ របស់​មន្ត្រី​គយ​រដ្ឋាករ នាពេល​ដ៏​ខ្លី​ខាងមុខ​មុខ​នេះ ឯ​ប្រជាពលរដ្ឋ​ជាច្រើន កំពុង​ព្រួយបារម្ភ​ណ៏​ថា បើសិន​ជាមាន​ទឹកជំនន់​លិច​

លំនៅដ្ឋានរ​វ​ស់​ពួកគាត់ សម្រាប់​ឆ្នាំ​ទៅមុខទៀត​នោះ តើ​អោយ​ពួកគាត់​ភៀសខ្លួន​ទៅ​នៅឯណា​។​P1010157

​សូមបញ្ជាក​ដែលថា ទីតាំង​ខាងលើ​នោះ ដើមឡើយ​គឺជា ផ្សារ​រ៉ា​ចាស់ ស្ថិតនៅ​ក្នុងភូមិ​សង្កាត់​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខាងត្បូង​ផ្លូវជាតិ​លេខ​៥​ចម្ងាយ​១០​ម៉ែត្រ​ប៉ុណ្ណោះ ក្រោយមក​ក៏មាន​ការអោយ​រុះរើ​ផ្សា​រ៉ា​ចាស់ ចេញ​ដើម្បី​កសាង​ផ្លូវ​រថយន្ត​ភ្លើង ក្រោយមក​ក្រុមហ៊ុន​អាន​កូ បានសម្រេច​និង​ឯកភាព​ជាមួយនិង​អាជ្ញាធរ​មូលដ្ឋាន​យក​រោង​អគារ​ផ្សារ​ចាស់ ជូនទៅ​អាជ្ញាធរ​ក្រុង សម្រាប់ធ្វើ​ទីទួល​សុវត្ថិភាព​ជូន​ពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ ជ្រក​នៅ​ជា​បណ្តោះអាសន្ន កន្លង​ទៅនោះ ។​P1010155

​តាម​សេចក្តី​រាយ​ការ​ណ៏ ពី​លោក​ប្រធាន​ស្នាក់ការ​គយ​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បានអោយដឹងថា ក្នុង​ចន្លោះ​ចាប់ពី​ថ្ងៃទី​១២​ខែធ្នូ ត៏​ទៅ គឺ​លោក​បាន​ឯកភាព​ជាមួយនិង​អាជ្ញាធរ​ក្រុង​ខេត្ត យក​ទីតាំង​ខាងលើ​នោះ ហុំ​ស​ក្កី ដោយ​ព៏​ត​ជុំវិញ សម្រាប់​ត្រួតពិនិត្យ​ទំនិញគេចពន្ធ​
​និង​បទល្មើស​ផ្សេងៗ នៅលើ​រទេះអូស នាពេល​ដ៏​ខ្លី​ខាងមុខនេះ សេចក្តី​រាយ​ការ​ណ៏​ដ៏​ដែល​ពី​មន្ត្រី​គយ​ក៏បាន​បន្តទៀតថា ការដែល​ធ្វើរ​បែបនេះ​គឺ​មន្ត្រី​ជំនាញ ទាំង​កាំកុងត្រូល ទាំង​គយ​រដ្ឋាករ និង​គ​ណះ​កម្ម​ការ​ចម្រុះ​ជាច្រើន​ទៀត ងាយ​ស្រូល​ចូលរួម​ត្រួតពិនិត្យ​រួមគ្នា ដើម្បី​កាត់បន្ថយ​អោយបាន លើ​ករណី​គេចពន្ធ និង​ការ​នាំចូល​នៅ​ទំនិញ​ខូចគុណភាព​ជាច្រើន បាន​20141203_115633

ស្រួល​ទៀតផង ព្រោះ​កន្លងទៅ ការត្រួតពិនិត្យ​នៅឯ​ច្រកទ្វារ​ក្រោម​ប្រាសាទ​កំពូល​៣​នោះ ហាក់ដូចជា​មានការ​ឆកល្វែង មួយចំនួន​តូច​ផងដែរ ត្រង់​ថា មាន​ឈ្មួញ​ខ្លះ​បាន​អូស​រទេះ​ដែលមាន​ទំ​នី​ញ​នោះ វាង​ចេញពី​កន្លែង​ត្រូតពិនិត្យ ឥឡូវនេះ​យើង​មាន​វិធានការ​ថ្មី​គឺ​ចាប់ផ្តើម​អនុវត្ត ត្រួតពិនិត្យ​ទំនិញ​លើ​រទេះ​នាពេល​ដ៏​ខ្លី​ខាងមុខ​នេះហើយ គ្មាន​ជន​ណាមួយ​អាច​ថា គេ​វេស​ពី​ការត្រួតពិនិត្យ​នេះ​បានទេ ព្រោះ​គម្រោង​ទំ​នី​ញ​ដែល​អូស​ចេញ​ថៃ មកដល់​ច្រកទ្វារ​ខ្មែរ​20141203_115442

គឺមាន​សម្ថ​កិច្ច​ចម្រុះ​ហៅ​អោយ​ចូលមក​កន្លែង​ត្រួតពិនិត្យ​ថ្មី តែម្តង ដោយឡែក​មហាជន​ជាច្រើន ជាពិសេស​គឺ​ពលរដ្ឋ​ងាយ​រងគ្រោះ​ដោយ​ទឹកជំនន់ កំពុង​នាំគ្នា​ងើយ​ឆ្ងល់​ថា បើ​ថ្នាក់លើ​នាំគ្នា​យក​ទីទួល​សុវត្ថិភាព ទៅធ្វើជា​កន្លែង​ត្រួតពិនិត្យ​ទំនិញ​វិញ​នោះ តើ​អោយ​ពួកគាត់​ទៅ​រស់​នៅឯណា បើសិន​ជាមាន​ទឹកជំនន់​វាយលុក​ក្នុង​លំនៅដ្ឋាន​ពួកគាត់​នោះ​៕​20141125_110324