​ស្មារតី​អ្នកស្រុក​ជល​គី​រី ផ្សាភ្ជាប់​នឹង​ថ្ងៃ​២ ធ្នូ ទិវា​កំណើត​រណ​សិ​រ្យ​សាមគ្គី អភិវឌ្ឍន៍​ ​មាតុភូមិ​កម្ពុជា

0

​​ ​ខេត្តកំពង់ឆ្នាំង​: ទោះជា​រយះពេល​៣៦​ឆ្នាំ​កន្លងទៅ ក៏​ប្រជាពលរដ្ឋ​ស្រុក​ជល​គី​រី ខេត្ត​កំពង់ ឆ្នាំង​នៅ ចងចាំ ជានិច្ច នូវ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​១៨៧៨ ជា​ថ្ងៃ​បង្កើត រណ​សិ​រ្យ​សាមគ្គី សង្គ្រោះ​ជាតិ​កម្ពុជា ដែល​បច្ចុប្បន្ន​មានឈ្មោះ​ថា រណ​សិ​រ្យ​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​។​

​នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ស្រុក​ជល​គី​រី​នេះ បាន​បើក​ពិធី​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​៣៦ ទិវា​កំណើត​រណ​សិ​រ្យ​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២ ធ្នូ ១៩៧៩-០២ ធ្នូ ២០១៤) ដែលមាន​ព្រះ​ស​ង្ឍ​,​សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១៣៦៦​នាក់ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ែន វុទ្ធី អនុប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្ត​និង​ជា ប្រធាន​ក្រុមការងារ ចុះជួយ​ស្រុក​ជល​គី​រី​និង​លោក អ៊ុយ សុផល អនុប្រធាន​ក្រុមការងារ​ថ្នាក់ កណ្ដាល​កណ្ដាល​ចុះ ជួយ​ស្រុក​ជល​គី​រី​។​W1

នៅ​ឪ​កាស​នេះ លោក យិន សា​វេន សមាជិក​គណបក្ស​ខេត្ត​និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ គណបក្ស​ស្រុក បាន​អាន​សុន្ទរកថា សម្ដេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស គណ បក្ស​ប្រជាជន​កម្ពុជា ,​ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ រណ​សិ​រ្យ​សាមគ្គី អភិវឌ្ឍន៍​មាតុ ភូមិ​កម្ពុជា ដែលមាន​ខ្លឹមសារ​សង្កត់ធ្ងន់ថា ខួ​ម​អនុស្សាវរីយ៍​លើក​ទី​៣៦ ជា​ទិវា​កំណើតរ​ណ​សិ​រ្យ​២ ធ្នូ ជា​ប្រវត្តិសាស្ត្រ ដែល​បាន​រំដោះ មាតុភូមិ​និង​ប្រជាជន​កម្ពុជា ឲ្យ​រស់​រានមាន​ជិវិត​ឡើងវិញ រួច​ពី គ្រោះមហន្តរាយ​និង​ការកាប់សម្លាប់ នៃ​របប​កម្ពុជា​ប្រជាធិប្បតេយ្យ ប៉ុល ពត​។​មានរ​ណ​សិ​រ្យ​២​ធ្នូ ទើប​មាន​ថ្ងៃ​៧​មករា មាន​ថ្ងៃ​៧​មករា ទើប​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ​។​
​សុន្ទរកថា​នេះ បាន​បន្តថា បច្ចុប្បន្ន ប្រជាជន​កម្ពុជា បានរស់នៅ​យ៉ាង​សុខដ​មរ​មនា ក្នុង​សន្តិ ភាព សេរីភាព​និង​សន្តិសុខ​ដ៏​ប្រសើរ រួបរួមសាមគ្គី​គ្នា កំណែទម្រង់​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ ដែល​កាន់តែ​ពង្រីក បាន​នូវ​លក្ខណ​:​សម្បត្តិ​អនុគ្រោះ​ថែមទៀត ដល់​ការអភិវឌ្ឍន៍​គ្រប់​វិស័យ ក្រោម ការដឹកនាំ​ដ៏​វាងវៃ របស់​សម្ដេច អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​
​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​បន្ត​អនុវត្ត​យ៉ាងសកម្ម​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដែលជា​របៀប​វារ​: នៃ​គោលនយោបាយ​សេដ្ឋកិច្ច​ដ៏​សំខាន់​។​​សុន្ទរ​ក​របស់​សម្ដេច អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន បានបញ្ជាក់​យ៉ាងច្បាស់​ថា ជោកជ័យ ,​ក្ដីសប្បាយ​រីករាយ​និង​សមិទ្ធិផល​ស្អេកស្កះ​ដែល​ប្រជាជន​កម្ពុជា ទទួលបាន​នូវពេលនេះ គឺជា​ស្មារតី ២ ធ្នូ​និង​ជ័យជំនះ​៧​មករា​នេះឯង​។​w
​លោក ហ៊ុល គឹម​ហាក់ អនុប្រធាន​សហភាព​-​សហព័ន្ធ​យុវជន ស្រុក​ជល​គី​រី បាន​ឡើង​ចំ ណាប់​អារម្មណ៍​និង​ប្ដេជ្ញាចិត្ត​នៅក្នុង​ពី​ធី​មិ​ទិ​ន្ទិ​ញ​នេះ​ថា​ស្មារតី​យុវជន​ក៏ដូចជា​ប្រជាពលរដ្ឋ​ស្រុក​ជល គី​រី គឺ​ចងចាំ​ជានិច្ច នូវ​គុណ​ណូ​ប​ការ​: ថ្ងៃ​២ ធ្នូ ជា​ថ្ងៃកំណើត​រណ​សិ​រ្យ​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ព្រោះថា បើ​គ្មាន​ថ្ងៃនេះ គឺ​គ្មាន​ថ្ងៃ​៧​មករា បើ​គ្មាន​ថ្ងៃ​៧​មករា គឺ​គ្មានអ្វីៗ​ដូច​សព្វថ្ងៃ​។​
​លោក ហ៊ុល គឹម​ហាក់ បាន​បន្តថា ក្នុងនាម​សហភាព​-​សហព័ន្ធ យុវជន និង​ប្រជាជន​ស្រុក ជល​គី​រី ប្ដេជ្ញាចិត្ត​គាំទ្រ​ជា​និរន្ដ​នូវ គោលនយោបាយ គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល ដែលមាន សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​។​
​ជា​កិច្ចបញ្ចប់​នៃ​ពី​ធី​មិ​ន្ទិ​ញ ទិវា​កំណើត​រណ​សិ​រ្យ​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា (០២ ធ្នូ ១៩៧៩-០២ ធ្នូ ២០១៤)​នេះ ឯកឧត្ដម​ម៉ែន វុទ្ធី និង​លោក អ៊ុយ សុផល គណ​ធិបតី រួមទាំង​ភ្ញៀវ កិត្តិ​យល​និង​ប្រជាពលរដ្ឋ​ក្នុង​អង្គ​ពី​ធី​នេះ បានធ្វើ​ពី​ធី​រាប់​បាត ព្រះ​ស​ង្ឈ ៣៦​អង្គ ដើម្បី​ឧទ្ទិស​កុសល ជូន វិញ្ញាណ​ក្ខ័​ន្ធ ជន រងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត​។​