​បញ្ឈប់​ការរើសអើង​គ្មាន​ការចម្លង​មេរោគ​អេដស៍​ថ្មី​នៅ​កម្ពុជា​ជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​សហ​វត្ស​ន៍​ឆ្នាំ​២០២០

0

​កំពង់ស្ពឺ ៖ បញ្ឈប់​ការរើសអើង គ្មាន​អ្នកចម្លង​មេរោគ​ថ្មី និង​គ្មាន​អ្នកស្លាប់ ដោយសារ​ជម្ងឺអេដស៍ ត្រូវ បាន លើក យកមក​ធ្វើជា​ប្រធានបទ ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​ជម្ងឺអេដស៍ ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៤ ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ឈប់​ការរើសអើង អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អ្នក​ជម្ងឺអេដស៍

ដែលជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​condom2
​លោក​វេជ្ជបណ្ឌិត ហួន ធី​ន ប្រធាន​កម្មវិធី​អេដស៍ នៃ​មន្ទីរ​សុខាភិបាល ខេត្តកំពង់ស្ពឺ មាន បាន​និយាយថា ការ​ប្រារព្វ​ទិវា​ពិភពលោក​ប្រយុទ្ធប្រឆាំង​ជម្ងឺអេដស៍​នា​ថ្ងៃនេះ មាន​គោលបំណង​សំខាន់ ក្នុងការ​ផ្សព្វផ្សាយ អប់រំ​អំពី​ជំងឺអេដស៍ និង​ការបង្ហាញ​នូវ​ការតាំង​ចិត្ត និង​ប្តេ​ជា្ញ​ចិត្ត នៃ​ប្រជាជាតិ​ទាំងមូល ក្នុង​ពិភពលោក ក្នុងការ​ចូលរួម​យុទ្ធនាការ ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺអេដស៍ មេរោគ​អេដស៍ ។

លោក​បន្តថា ជម្ងឺអេដស៍​បាន​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់ បុ​ក្គ​ល​គ្រួសារ សហគមន៍ សង្គមជាតិ និង​ពិភពលោក​ទាំងមូល​ដូចជា ប៉ះពាល់​ដល់​ការអភិវឌ្ឍន៍​ប្រទេស ការបាត់បង់​នូវ​ធនធានមនុស្ស និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសា ព្រមទាំង​សង្គម​ផងដែរ ។ លោក​បន្តថា ទាក់ទង​ទៅ និង​រចនាសម្ព័ន្ធ ការពិនិត្យ និង​ព្យាបាល ខេត្ត មណ្ឌល ធ្វើតេស្ត​ឈាម និង​រក្សា​ការសម្ងាត់ ព្យាបាល​ជំងឺ​ឱកាសនិយម និង​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ សេវា​កាត់បន្ថយ​ការចម្លង​មេរោគ​អេដស៍ ពី​ម្តាយ​ទៅ​កូន ហើ​ត​ក្នុង​ឆ្នាំ ២០១៤ នៅក្នុង​ខេត្តកំពង់ស្ពឺ រកឃើញ​អ្នក​ផ្ទុកមេរោគ​អេដស៍ ចំនួន ២៦២២ នាក់ ក្នុងនោះ​ករណី​រកឃើញ​អ្នក​ចល្លង​មេរោគ​ថ្មី​ចំនួន ៤៣ នាក់ ។​

​លោកស្រី ឡុង ហ៊ុន អភិបាលរង ស្រុក​គងពិសី​ថ្លែងថា ៖ ទិវា​ប្រយុទ្ធ​និង​ជំងឺអេដស៍ ១​ធ្នូ លើក​ទី ២២​នេះ គឺ ក្នុង​គោលបំណង​បង្កើត ការចូលរួម​ឆ្លើយតប ទូលំទូលាយ​  និង​ពហុ​វិស័យ នៃ​ការរីក​រាលដាល​មេរោគ​អេដស៍ បង្កើន​ការអប់រំ ធ្វើយ៉ាងណា​ដើម្បី​សម្រេចបាន​គោលដៅ​សូន្យ​-​បី​  គ្មាន​ការឆ្លង​មេរោគ​អេដស៍​ថ្មី គ្មាន​ការស្លាប់ និង​គ្មាន​ការរើសអើង ជាពិសេស​ការចូល​រូ​ម របស់​យុវជន ក្នុងការ​ពង្រីក​សីលធម៌​សង្គម ការយល់ដឹង​នូវ​សុខភាព​បន្ត​ពូជ និង​សកម្មភាព​ផ្លូវភេទ ដើម្បី​ទប់ស្កាត់​  និង​បង្ការ​ការឆ្លង​មេរោគ​អេដស៍​ថ្មី ជា​ជន​បង្គោល ក្នុង​ការជួយ​អប់រំ​មិត្តភក្តិ នៅក្នុង​សាលា និង​ក្រៅ​សាលា ។

លោកស្រី​បន្តទៀតថា ដើម្បី​ទប់ស្កាត់ និង​បង្ការ​កុំ​ឲ្យ​មាន​ជំងឺអេដស៍​ឆ្លង និង​កើត​ថ្មី យើង​ម្នាក់ៗ មិនត្រូវ​ទៅរក​សេវា​ខាងក្រៅ​ជាដាច់ខាត និង​បើ​ទៅរក​សេវា​ខាងក្រៅ ត្រូវ​ប្រើប្រាស់​ស្រោមអនាម័យ​ត្រឹមត្រូវ ១០០% នេះ​គឺជា​វិធានការ​ទប់ទល់ និង​មេរោគ​អេដស៍​ដ៍​មាន​ប្រសិទ្ធិភាព ។​

​លោកស្រី​អភិបាលរង​ស្រុក បានធ្វើការ​អំពាវនាវ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដៃគូ​អភិវឌ្ឍន៍ ស្ថាប័នឯកជន ព្រះ​ស​ង្ឍ និង​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ចូលរួម​ចាប់ដៃគ្នា ជា​កម្លាំងចលករ​មួយ ទប់ស្កាត់ ការរីក​រាលដាល​មេរោគ​អេដស៍ ចូលរួម​គាំទ្រ​ការថែទាំ និ​ព្យាបាល​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​គាំទ្រ​ជន​ងាយ​រងគ្រោះ ដូចជា​កុមារកំព្រា ស្ត្រី​រងគ្រោះ ព្រមទាំង​ចូលរួម​លុបបំបាត់ ការរើសអើង​ក្នុង​សហគមន៍ ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍​ទាំងនោះ​រួម ទាំង​ស្ត្រី​បម្រើសេវា​កម្សាន្ត ក្រុម​បុរស​ស្រឡាញ់​បុរស និង​អ្នករងគ្រោះ​ដោយ​ថ្នាំញៀន ឈានឆ្ពោះ​ការកាត់បន្ថយ​ពាក់កណ្តាល អត្រា​ប្រេ​វា​ឡង់ អ្នក​ផ្ទុកមេរោគ​អេ​ដ​ដ៍ លប់បំបាត់​ការឆ្លង​ពី​ម្តាយ​ទៅ​កូន​នៅ ឆ្នាំ​២០១៥ ឈានទៅ ស៍ និង​ទិសដៅ​ឆ្នាំ ២០២០ គ្មាន​ការចម្លង​មេរោគ​អេដស៍​ថ្មី សម្រេច​គោលដៅ​សហស្ស​វ​ត្យ ។​

យោងតាម​គោលនយោបាយ​អទិភាព របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក្រសួងសុខាភិបាល ត្រូវ​បន្ដ​ជម្រុញ​ការ​អនុវត្ដ​កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​គ្រប់​ប្រភេទ ដោយ​ការពង្រឹង​វិធាន​ការបង្ការ​ទប់ស្កាត់​ការចម្លង​មេរោគ​អេដស៍ និង​ការទទួលយក​សេវា​ថែទាំ និង​ព្យាបាល​ចំពោះ​អ្នក​បម្រើការ​នៅ​កន្លែង​កំសាន្ដ​នានា ការបង្កើន​មណ្ឌល​ផ្ដល់​ប្រឹក្សា និង​ធ្វើតេស្ដ​ឈាម​សម្ងាត់​ដោយ​ស្ម័គ្រចិត្ដ និង​ស្របច្បាប់ ពង្រីក​បណ្ដាញ​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​អេដស៍ អ្នក​ផ្ទុកមេរោគ​អេដស៍ រហូតដល់​តាម​ខ្នង​ផ្ទះ ។ ក្នុងនោះ​ត្រូ​ការបន្ដ​ពង្រឹង​កិច្ចសហការ​រវាង សុខាភិបាល​សាធារណៈ និង​ផ្នែក​ឯកជន ក្នុងការ​ប្រយុទ្ធប្រឆាំង ការលើកកម្ពស់​សមត្ថ​ភាព​បុគ្គលិក​សុខាភិបាល និង​អ្នក​ស្ម័គ្រចិត្ដ​ភូមិ ក្នុង​ការធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ផងដែរ ។​1234
​សូមបញ្ជាក់ថា ទិវា​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍​លើ​ទី​២២ ថ្ងៃទី​០១ ខែ ធ្នូ ឆ្នាំ​២០១៤ ធ្វើឡើង​នៅ​សាលាស្រុក​គងពិសី មានការ​ចូលរួម​ពី លោកស្រី ឡុង ហ៊ុន អភិបាលរង​ស្រុក លោក​វេជ្ជបណ្ឌិត ហួន ធី​ន ប្រធាន​កម្មវិធី​អេដស៍ នៃ​មន្ទីរ​សុខាភិបាល ខេត្តកំពុងស្ពឺ លោក ឡេង មុនី ប្រធាន​គ្រប់គ្រង​គម្រោង​អង្គការ​សមាគម​ន៏​វេជ្ជបណ្ឌិត នៃ​អាស៊ី​កម្ពុជា AMDA តំណាង​សមាគមន៍​ចំរើន​ជាតិ NAPA ព្រមទាំង​លោកគ្រូ អ្នកគ្រូ សិក្សា​នុ​សិស្ស និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត ៕