​គ​ណះ​ប្រតិភូ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា​បាន​ចុះមក​សិក្សា​គម្រោង​ទេសចរណ៍ធម្មជាតិ​នៅ​ខេត្តបន្ទាយមានជ័យ​

0

ខេត្តបន្ទាយមានជ័យ​៖
​គ​ណះ​ប្រតិភូ​ពាណិជ្ជកម្ម​របស់​កូរ៉េ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ចុះមក​សិក្សា​អំពី​គម្រោង​ទេសចរណ៍ធម្មជាតិ​នៅ​ខេត្តបន្ទាយមានជ័យ​នៅ​សាលប្រជុំ​(​ខ​)​។​ពិធី​មានការ​មានការ​ចូលរួម​លោក​មី​ហ៊ូ​ល​យិន អគ្គនាយក​មជ្ឍមណ្ឌល​ពាណិជ្ជកម្ម​កូ​រេ​៉​ប្រចាំ​នៅ​កម្ពុជា​និង​ក្រុមការងារ លោក​ចុង​ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​អ្នកមុខអ្នកការ​ជាច្រើន​នាក់​ទៀត​បាន​ចូលរួម​ផងដែរ​។​លោក​មី​ហ៊ូ​យិ​ដោយបាន​ជួប​សម្តែង​ការគួរសម​ជាមួយ​អភិបាលរង​ខេត្ត​នា​ព្រឹក​ថ្ងៃទី​០២​ធ្នូ​២០១៤​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។ លោក មី​ហ៊ូ​ល យិន​បាន​image (1)

មានប្រសាសន៍ថា​ក្នុង​កិច្ចប្រជុំ​នោះ​ថា​ការ​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​អាជ្ញាធរខេត្ត​បន្ទាយ​ជ័យ​គឺ​ដើម្បី​បញ្ជាក់​អំពី​ការសិក្សា​គម្រោង​នៅ​ខេត្តបន្ទាយមានជ័យ​ដើម្បីអោយ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដើម្បី​ចូលរួម​គាំទ្រ​ចំពោះ​គម្រោងការ​បង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​យើង​នេះ​។ លោក​បាន​បន្តថា នៅ​ថ្ងៃទី​០៥​ធ្នូរ​២០១៤​ខាងមុខនេះ​image (2)

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កូរ៉េ​ប្រចាំ​កម្ពុជា​នឹង​រៀបចំ​ពិព័រណ៍​ទេ​សចណ៍​ធម្មជាតិ​នៅ​ក្រុងភ្នំពេញ​ហើយ​អញ្ជើញ​មន្ត្រី​សាល​ខេត្តបន្ទាយមានជ័យ​ចូលរួម​ដើម្បី​បានឃើញ​ផងដែរ​។​ហើយ​បន្ត​គម្រោង​បង្កើត​តំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ក្រៅពី​ភ្ញៀវទេសចរ​ជនជាតិ​កូរ៉េ​មកពី​ទស្សនា​នៅ​ប្រសាទ​អង្គ​វត្ត​ហើយ​ចូលមក​ទស្សនា​ក្នុង​ខេត្តបន្ទាយមានជ័យ​ផងដែរ​។ លោក ចុង ផែត អភិបាលរង​ខេត្តបន្ទាយមានជ័យ​ប្រសាសន៍​ថ្លែង​អំណ​គុណ​ចំពោះ​image (1)

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កូរ៉េ​ប្រចាំ​កម្ពុជា​ដែល​ចុះមក​បង្កើត​គម្រោង​តំបន់​ទេសចរណ៍ធម្មជាតិ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​អន្តរជាតិ​ជាពិសេស​ភ្ញៀវ​កូរ៉េ​ចូលមក​កម្ពុជា​ដើម្បី​ចូលមក​ទស្សនា​ក្នុង​ខេត្តបន្ទាយមានជ័យ​ឲ្យ​បាន​ច្រើន​កុះករ​ពិសេស​ទាក់ទាញ​ឲ្យ​ចូលមក​ទស្សនា​នៅ​ប្រាសាទបន្ទាយឆ្មា​និង​ប្រាសាទបន្ទាយទ័ព​ជាដើម​៕