គល់ឈើ​ដ៏​ធំ​អោយសសរ​ស្ពាន​រាប់​ខែ​គ្មាន​នរណា​យក​ភ្នែក​មើល​

0

បាត់ដំបង​: ដើមឈើ​មួយ​ដើម​ដ៏​ធំ​ត្រូវ​បានអោយ​ជាប់​ទៅនឹង​សសរស្ពាន​វត្ត​គរ​តាំងពី​ទឹកជំនន់​ប៉ុន្មាន​ខែ​​មកម្ល៉េះ​ប៉ុន្តែ​គេ​មិន​បានឃើញ​ខាង​សាលាក្រុង​ឬក៏​មន្ទីរជំនាញ​ពាក់ព័ន្ធ​ណាមួយ​ចាប់អារម្មណ៍​យក​ភ្នែក​មើល​ឡើយ​ដែល​ទុក​បណ្តោយអោយ​ដើមឈើ​នោះ​ពុក​ផុយរលួយ​ទៅតាម​ធម្មជាតិ​ដោយ​គេ​មិនបាន គិតថា​ការ​ទុក​បណ្តោយ​បែបនេះ​វា​អាច​បង្កអោយមាន​កា​ររ​ង្គោះ​រង្គើ​ដល់​តួ​ស្ពាន​នោះឡើយ​. ។​
ចាប់តាំងពី​ទឹកស្ទឹង​សង្កែ​មាន​សភាព​ជន់​ជោរ​នា​រយ​:​ពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ​គឺមាន​ដើម​
​រុក្ខជាតិ​ជាច្រើន​ដែល​ដុះ​នៅ​យាម​បណ្តោយ​មាត់​ស្ទឹង​សង្កែ​ត្រូវបាន​បាក់​រលំ​ធ្លាក់ចូល​ទៅក្នុង​ស្ទឹង​និង​​ហូរ​ធ្លាក់​ឆ្ពោះទៅ​បឹង​ទន្លេសាប​. ។ ប៉ុន្តែ​នៅក្នុង​រយ​:​ពេលនោះ​ដែរ​ក៏​គេ​ស​ង្គេ​ត​ឃើញថា​មាន​ដើមឈើ​មួយចំនួន​ដូចជា​គុម្ព​ឫស្សី ឬក៏​ដើមឈើ​ធំៗ​គឺ​មិនអាច​ហូរ​ទៅតាម​ទឹក​ដល់​បឹង​ទន្លេសាប​នោះទេ​ដោយ​​ពួកវា​ត្រូវ​ជួបនឹង​ឧបសគ្គ​ជាច្រើន​នៅតាម​ផ្លូវទឹក​ដូចជា ស្ពាន​វត្ត​គរ ស្ពាន​រថភ្លើង ស្ពានថ្ម​ចាស់ ស្ពាន​សម្តេច​ហ៊ុនសែន ស្ពាន​លោ​កស ខេង ស្ពានថ្ម​ថ្មី និង​ស្ពាន​ផ្សារ​ប្រហុក ស្ពាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​នេះហើយ​ដែល​អាច​ទាក់​យក​នូវ​ដើម​រុក្ខជាតិ​ទាំងនោះ​មិនអោយ​បន្តដំណើរ​ទៅមុខ​បាន​ទៀត​ទេ​. ។​image
ពាក់ព័ន្ធ​នឹង​បញ្ហា​នេះដែរ​ខណ​:​ដែល​ទឹក​កំពុងតែ​ជន់​ខ្លាំង​គេ​ស​ង្គេ​ត​ឃើញថា​អាជ្ញាធរ​
​ខេត្ត ក្រុង និង​មន្ទីរ​ពាក់ព័ន្ធ​ព្រមទាំង​សមត្ថកិច្ច​ផង​នោះ​បានធ្វើ​ការបិទ​ផ្អាក​មិនអោយ​ធ្វើចរាចរ​ឆ្លងកាត់​ឡើយ​ដើម្បី​ប្រើប្រាស់​គ្រឿងចក្រ​ធ្ព​ក់ទា​ញយ​កនូវ​ដើម​រុក្ខជាតិ​ទាំងនេះ​ចេញពី​សសរស្ពាន​ក្នុង​គោល​​បំនង​ការពារ​នូវ​ការ​រង្គោះរង្គើ​ស្ពាន​ដោយសារតែ​ទឹក​បោក​ផ្ទប់​ទៅ​ដើម​រុក្ខជាតិ​ហើយ​អង្រួន​ដល់​សសរស្ពាន​។​
ផ្ទុយទៅវិញ​អកុសល​តែ​ស្ពាន​វត្ត​គរ​មួយ​ប៉ុណ្ណោះ​ដែល​គ្មាន​អ្នកណាម្នាក់​យកចិត្តទុកដាក់​
​បើកភ្នែក​មើល​ឡើយ​ដែល​គេ​ទុក​បណ្តោយ​ទៅតាម​យថាកម្ម​ដោយ​គេ​មិន​គិតថា​អនាគត​វា​នឹងទៅ​ជា​យ៉ាងណា​នោះឡើយ ព្រោះ​តាំងពី​ទឹកជំនន់​នោះមក​ដល់​បច្ចុប្បន្ន​វា​មាន​រយ​:​ពេល​រាប់​ខែ​មកហើយ​ឬក៏​គេ​ទុកអោយ​ដល់​រដូវ​ទឹកជំនន់​ម្តងទៀត​ដើម្បីអោយ​វា​អណ្តែត​ទៅជា​មួយ​ទឹក​image

ដោយ​មិនបាច់​ចំណាយ​​លើ​ថ្លៃ​សាំង​ក្នុងការ​ប្រើប្រាស់​គ្រឿងចក្រ ? បើ​អស់លោក​ទាំងនោះ​ពិសេស​ខាង​មន្ទីរ​សាធារណ​:​ការ​ខេត្ត បើ​មានគំនិត​បែបនេះ​មែន​នោះ​វា​ហាក់បីដូចជា​មានបំនង​បំផ្លិចបំផ្លាញ​ទៅលើ​សមិទ្ធិផល​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​កសាង​មក​យ៉ាង​ដូច្នេះ​ដែរ គឺ​គួរ​ណាស់​តែ​យើងទាំងអស់គ្នា​ចេះ​រួបរួមគ្នា​ថែទាំ​​អោយបាន​គង់វង្ស​និង​ល្អប្រសើរ​ដើម្បី​ទុកជា​កេរ្តិ៍​ដល់​កូនចៅ​ជំនាន់​ក្រោយ​ជៀសវាង​នូវ​ពាក្យ​ដែល​គេ​​អាច​តិះដៀល​ថា បើ​មិនបាន​ជួយ​ចូក​ជួយ​ចែវ កុំ​យកជើងរាទឹក​. ៕