ថ្នាំញៀន​ជាង​៨០០​គ្រាប់​និង​យុវជន​ម្នា​ក់នៅ​នៅ​ប៉ោយប៉ែត​ត្រូវ​ប៉េអឹម​បង្ក្រាប​

0

បន្ទាយ​មាន​ជ័​យៈ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​កាលពី​រសៀល​ថ្ងៃទី​០២​ខែធ្នូ​ម្ស៊ិ​ល​ម៉ិ​ញ​នេះ​នៅ​ចំនុច​ភូមិ​ប៉ា​លិ​លេ​យ្យ​២​សង្កាត់​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​និង​ថ្នាំញៀន​៨១៤​គ្រាប់​។​
លោក ជា ដា មេបញ្ជាការ អាវុធហត្ថ ក្រុង​ប៉ោយប៉ែត​បាន អោយដឹងថា​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​ធ្វើឡើង​តាម​បទបញ្ជា​របស់លោក​មេបញ្ជាកា​រ​អាវុធហត្ថ​ខេត្ត លោក ឱ បូ​រិន្ទ ហើយ យុវជន​នេះ មានឈ្មោះ ញឹម សុភ​ណ័ ហៅ ណាក់ អាយុ ៣៤​ឆ្នាំ រស់នៅក្នុង​ផ្ទះជួល​ភូមិ ប៉ា​លិ​លយ្យ​១​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​គ្រាប់​ចំនួន​៨១៤​គ្រាប់​។​20141203_093453_resized
លោក ជា ដា បាន​បន្តថា បន្ទាប់ពី​បាន សាកសួរ​ចម្លើយ​និង​កសាង​សំណុំរឿង​រួច​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​ទីបញ្ជាការ​អាវុធ​ហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​
ជាមួយនិង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​របស់​កំលាំង​អាវុធហត្ថ​ឬ​របស់​ប៉ូលិស​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​តែង​ស្វាគមន៍​និង​គាំទ្រ​តែ​ពួកគាត់​សូម​អំពាវនាវ​អោយមាន​ការដាក់ទោស​ជ​ន​ជួញដូរ​ថ្នាំញៀន​អោយ​តឹងរឹង​បំផុត​និង​រកអោយឃើញ​បក្ខពួក​នៅ​ពីក្រោយ​និង ជៀសវាង​ការចាប់​លែងៗ ធ្វើអោយ ជនល្មើស​បានចិត្ត​និង​លែង​ខ្លាច​ច្បាប់​៕​