​កិច្ចប្រជុំ​លើក​ទី​៥ របស់​ក្រុមការងារ​សុខាភិបាល​ប្រចាំ​ប្រទេស នៃ ភាពជា​ដៃគូ​សុខភាព​អន្តរជាតិ

0

​សៀមរាប ក្រុមការងារ​សុខាភិបាល​ប្រចាំ​ប្រទេស នៃ​ភាពជា​ដៃគូ​សុខភាព​អន្តរជាតិ មកពី​តំបន់​នៃ​បណ្តា​ប្រទេស​អាហ្វ្រិក អាមេរិក អ៊ឺរ៉ុប និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ប្រមាណ​ជាជាង​៣០​ប្រទេស រួម​ជាមួយនឹង​ស្ថាប័ន​ជា​ដៃគូ​អភិវឌ្ឍ​ផ្សេងៗ​ទៀត បាន​ជួបជុំគ្នា បើក​កិច្ចប្រជុំ​លើក​ទី​៥​របស់ខ្លួន នៅ​ក្រុង​សៀមរាប ក្នុង​គោលបំណង​ស្វែងរក​ផែនទី​បង្ហាញផ្លូវ ធ្វើ​ឲ្យ​ប្រសើរឡើង​គណនេយ្យភាព​ទ្វេ​ទិស ដើម្បី​វឌ្ឍនភាព លទ្ធផល និង​ការកំណត់​មធ្យោបាយ​តម្រឹម​ទិស​ដៃគូ​សុខាភិបាល ទៅ​និង​អទិភាព ផែនការ និង​ប្រព័ន្ធ​របស់​ប្រទេស ព្រមទាំង​ធ្វើ​ឲ្យ​មានការ​រីកចំរើន គោលដៅ​អភិវឌ្ឍ​សហស្ស​វត្សរ៍ ។ គួរ​បញ្ជាក់ដែរថា អង្គការ​ភាពជា​ដៃគូ​សុខភាព​អន្តរជាតិ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៧ ដែលមាន​ការចូលរួម​ដោយ​រាជរដ្ឋាភិបាល រដ្ឋាភិបាល ដៃគូ​អភិវឌ្ឍ និង សង្គម​ស៊ីវិល ក្នុងនេះ ប្រទេស​កម្ពុជា គឺជា​ប្រទេស​ហត្ថលេខី​មួយ​នៃ​កិច្ចព្រមព្រៀង​សាកល​នេះ ។ DSC_0085
ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេស​ទី​១​នៅ​អាស៊ី ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ ដ៏​មាន​សារសំខាន់​នេះ ។ លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អ​ញ្ញើញ​ជា​អធិបតី​បើក​ដំណើរការ​កិច្ចប្រជុំ​នេះ នា​ល្ងាច​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៤ ដែល​កិច្ចប្រជុំ​នេះ គ្រោង​នឹង​ដំណើរការ​រយៈពេល​៣​ថ្ងៃ ក្រោម​ការចូលរួម​ផងដែរ​ពី​សំណាក់ លោក​វេជ្ជបណ្ឌិត Dong-ilAhn តំណាង​អ្គ​ការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា , លោក Alassan SOW តំណាង​ធនាគារពិភពលោក​ប្រចាំ​នៅ​កម្ពុជា ,​ក្នុង​នេះដែរ ក្នុងនាម​អាជ្ញាធរ​ខេត្តសៀមរាប គឺមាន​វត្តមាន លោក ឃឹម ប៊ុន​សុង អភិបាល​នៃ​គណ​អភិបាលខេត្ត បាន​ចូលរួម ។DSC_0097
លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ថ្លែង​បើក​កិច្ចប្រជុំ​នេះ ដោយ​លើក​បង្ហាញថា ដូចដែល​បាន​ឯកភាព​និង​ព្រមព្រៀង​នៅក្នុង​សេចក្តីថ្លែងការណ៍​ទីក្រុង​ប៉ារីស ស្តីពី​ប្រសិទ្ធិភាព​ហិរញ្ញប្បទាន​សហ​-​ប្រតិបត្តិការ​វិស័យ​សុខាភិបាល ប្រទេស​កម្ពុជា​ដែលជា​ប្រទេស​ហត្ថលេខី​របស់​អង្គការ​ភាពជា​ដៃគូ​សុខភាព​អន្តរជាតិ បាន​ខិតខំ​ជម្រុញ​ការអភិវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធិ​ភាពជា​បន្តបន្ទាប់ ជាមួយនឹង​ការប្រើប្រាស់​ជំនួយ​អភិវឌ្ឍ ដោយ​ឈរលើ​គោលការណ៍ របស់​ភាពជា​ដៃគូ​សុខភាព​អន្តរជាតិ​នេះ ។DSC_0092
ជាមួយ​ឱកាស​នោះដែរ លោក​រដ្ឋមន្ត្រី​សុខាភិបាល​កម្ពុជា បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ អង្គការ​ភាពជា​ដៃគូ​សុខភាព​អន្តរជាតិ ដែល​បានផ្តល់​ការគាំទ្រ​មុខងារ​ក្រុមការងារ​បច្ចេកទេស​សុ​ខា​-​ភិ​បាល​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​នៅ​កម្ពុជា ក្នុង​រយៈកាល​កន្លងមក ។ ឯកឧត្តម បាន​បន្តថា បច្ចុប្បន្ននេះ កម្ពុជា​បាន​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​បង្កើន​សកម្មភាព ដើម្បី​សម្រេច​ជា​ចុងក្រោយ នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍ ដែល​នៅ​សេសសល់​សម្រាប់​វិស័យ​សុខាភិបាល និង ឈានទៅ​គិតគូរ​អំពី​របៀបវារៈ​ការងារ​សុខាភិបាល​ក្រោយ​ឆ្នាំ​២០១៥ ស្តីពី គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចិ​រ​ភាព ឲ្យ​មាន​សមធម៌ និង ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព ៕