​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង បានរៀបចំ​វេទិការ​ផ្សព្វ​ផ្សារ និង​ពិគ្រោះ​យោបល់ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាលរង​

0

ខេត្តស្វាយរៀង​
​ ​វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា ខេត្តស្វាយរៀង ត្រូវបាន​រៀបចំ​ទ្បើង កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ ស្ថិតក្នុង​បរិវេណ​វត្ត​បាវិត ក្រុង​បាវិត ដោយមាន​ការអញ្ជើញ ជា​អធិបតីភាព ឯកឧត្តម ម៉ែន វិបុល អភិបាលរង​ខេត្តស្វាយរៀង លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មន្ត្រី​ពាក់ព័ន្ធ នឹង​ប្រជាពលរដ្ឋ ចូលរួម​យ៉ាងច្រើន​ផងដែរ ។​
​ ​ឯកឧត្តម ម៉ែន វិបុល អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ការ​ប្រារព្ធ​ពិធី​នេះ​ទ្បើង​នាពេលនេះ គឺជា​នីតិវិធី និង​ជា​ឧបករណ៍​មួយ ដើម្បី​បង្កើន​នូវ​វប្បធម៌ ក្នុងការ​ពិភាក្សាគ្នា រវាង​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ នឹង​ក្រុមប្រឹក្សា​សង្កាត់ នឹង​អ្នកពាក់ព័ន្ធ​នានា ជាមួយ​ក្រុមប្រឹក្សា​ខេត្ត2

សំរាប់​លើកកម្ពស់​គណនេយ្យភាព តម្លាភាព និង​សមធម៌ ក្នុង​ដំណើរការ នៃ​អភិបាលកិច្ច របស់​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ និង​ការអភិវឌ្ឍន៍ តាមបែប​ប្រជាធិបតេយ្យ នៅក្នុង​មូលដ្ឋាន តាមរយះ ផ្តល់ព័ត៌មាន​ដល់​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ នឹង​អ្នកពាក់ព័ន្ធ នូវ​សមិទ្ធផល របស់​រដ្ឋបាលខេត្ត ដែល​បាន​សំរេចបាន និង​បញ្ហា​នានា កន្លងមក ។​3
​ ​ក្នុងឱកាស​នោះដែរ ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម បាន​លើក​ជា​សំណូមពរ និង​ចោត​ជា​សំនួរ ដល់​អ្នក​ដែល​ពាក់ព័ន្ធ ជួយ​ដោះស្រាយ រាល់​បញ្ហា​ជាច្រើន ដូចជា សូម​ត​បណ្តាញ​អគ្គិសនី​របស់​រដ្ឋ បញ្ហាដីធ្លី បញ្ហា​ផ្លូវលំ ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅក្នុង​ក្រុង​បាវិត ។​
​ ​សូមបញ្ជាក់​ផងដែរ​ថា រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ​លើកទ្បើង​នោះ ត្រូវបាន​ឯកឧត្តម ម៉ែន វិបុល អភិបាលរង​ខេត្តស្វាយរៀង នឹង​លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ទទួលដោះស្រាយ​ជាមួយ​ក្រុមការងារ​ថ្នាក់ជាតិ​បន្តទៀត ៕