ប្តី​ប្រពន្ធ​ទីទាល់ក្រ​មួយ​គួរ​ប្រសូត្រ​បានកូន​ស្រី​ចំឡែក​ពោះវៀន​នៅក្រៅ​ពោះ​ទាំងអស់

0

​រតនគិរីៈ ប្តី​ប្រពន្ធ​ទីទាល់ក្រ​មួយ​គួរ​ប្រសូត្រ​បានកូន​ស្រី​មួយ​នាក់​ជា​ចំណងដៃ តែ​ជា​អកុសល​កូនស្រី​ចំឡែក​ពោះវៀន​នៅក្រៅ​ពោះ​ទាំងអស់​។​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៤​នៅក្នុង​មណ្ឌល​សុខភាព​ស្រុក​បរ​កែវ ខេត្តរតនគិរី​។

ដោយមាន​ទាយិការ​មួយ​នាក់​កើតមក​ពោះវៀន​នៅក្រៅ​ទាំងអស់​។ គ្រួសារ នេះ​គេ​ស្គាល់​ថា ឈ្មោះ​ទូច វ៉ាន់​ថា អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ទា ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម មករក​ស៊ី​ដើរ​លក់​នំ​បុ័ង ស្នាក់នៅ​ផ្ទះជួល​ភូមិ​១ ឃុំ​ឡា​មិញ ស្រុក​បរ​កែវ ត្រូវជា​ប្តី​និង​ប្រពន្ធ​ឈ្មោះ គ្រី ស្រី​ណុ​ច អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ បាន​រៀបការ​ជា​ប្តី​ប្រពន្ធ​ជាមួយគ្នា​ទើបតែ​បានកូន​ស្រី​មួយ​នាក់​នេះ​ជា​ចំណងដៃ តែប៉ុណ្ណោះ​។01

បើតាម​ប្រភព​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ជិតខាង​បានអោយដឹងថា គ្រួសារ​មួយគូរ​នេះ​គឺជា​គ្រូ​សារ​ក្រីក្រ​មួយ​រកស៊ី​ដើរ​លក់​នំ​បុ័ង​ចិញ្ចឹមជីវិត ហើយ​សព្វថ្ងៃនេះ​កំពុង​ជួប​នៅ​ភាពក្រីក្រ​យ៉ាងខ្លាំង​ម្យ៉ាងទៀត​សព្វថ្ងៃ​ជួល​ផ្ទះ​គេ​រស់នៅ​ទៀតផង​។​​ ​បើតាម​ការបញ្ជាក់​ពី​សាច់ញាតិ​របស់​គ្រួសារ​មួយ​នេះ​បាន​បញ្ជាក់ថា ប្អូន​របស់គាត់​បាន​សំរាលកូន​នេះ​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​បរ​កែវ ហើយ​ក្រោយពី​ដឹងថា​ទាយិការ​មួយ​នេះ​កើតមក​ខុសគេ​នោះ គ្រូពេទ្យ នេះ​មិនបាន​យកចិត្តទុកដាក់​មើលថែ​អ្វី​នោះទេ រហូតដល់​ព្រឹក​ឡើង​វេលា​ម៉ោង​៨​ទៅ​៩ ហើយ​នៅតែ​មិនមាន​គ្រូពេទ្យ​មក​មើល​ទៀត​នោះ ទើប​សម្រេចចិត្ត​សុំ​ចេញ​ដើម្បី​នាំ​ទាយិកា​នេះ​ទៅ​ព្យាបាល​ខាងក្រៅ​វិញ​។02

ក៏ប៉ុន្តែ​ដោយសារតែ​ឪពុកម្តាយ​ទាយិការ​ពុំមាន​ប្រាក់​ជួល​រថយន្ត​គេ​ទៅនោះ​ទើប​សុំអោយ​រថយន្ត​ពេទ្យ​ស្រុក​នេះ​ជួយ​ដឹក​យកទៅ​ពេទ្យ​នៅ​ភ្នំពេញ ប៉ុន្តែ​ត្រូវ​គ្រូពេទ្យ​ឆ្លើយ​ថាបើ​រថយន្ត​ពេទ្យ​ជួន​ទៅ​គឺ​អស់ប្រាក់​ចាប់ពី​៥០០​ទៅ​៦០០​ដុល្លា ឯណោះ ទើប​អាច​ទៅបាន​។ ហេតុដូច្នេះ​ហើយ​ទើប​សាច់ញាតិ​សម្រេចចិត្ត​រក​រថយន្ត​អ្នកជិតខាង​ដឹកយក​ទាយិការ​នេះ​មក​ក្រុង​បាន​លុង​ដើម្បី​រក​រថយន្តឈ្នួល​ទៅ​ពេទ្យ​នៅ​ភ្នំពេញ​តែម្តង តែ​ជា​អកុសល់​ពេលដែល​មកដល់​បេនឡាន​

បាន​លុង​ទាយិការ​នេះ​ប្រែប្រួល​សន្លប់​ទើប​នាំយកទៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ពេលទៅដល់​មន្ទីរពេទ្យ​លោកគ្រូ​ពេទ្យ​បង្អែក​ខេត្ត​បាន​ជួយ​ធ្វើ​ចលនា និង​ដាក់​អុកស៊ីសែន​ផងដែរ ទើប​ទាយិការ​ដឹងខ្លួន​វិញ​។ ដោយ​មើលឃើញ​ពី​ភាពលំបាក​របស់​គ្រួសារ​មួយ​នេះហើយ​ទើប​អ្នក​សារពត៌មាន​២-៣​នាក់​បាន​ជួយ​ថវិការ​បន្តិប​ន្តូ​ចម្នាក់​ដើម្បីអោយ​ជិះឡាន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​ផងដែរ​។03

នៅវេលា​ម៉ោង​១១​និង​៣០​នាទី​នេះដែរ​គេ​ឃើញ​តំណាង​អង្គការ​សកម្មភាព​ដើម្បី​សុខភាព​ប្រចាំខេត្ត​រតនគិរី​បាន​ចុះទៅ​សាកសួរ និង​ជួយ​រក​រថយន្ត​ដើម្បី​ដឹក​ទាយិការ​នោះ​ទៅ​សង្គ្រោះ​​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ជា​បន្ត​ទៀតផង​៕​ ​ ​ ​