​អាជីវករ​មួយ​គ្រួសារ​ដែល​សង់ផ្ទះ​រំលោភ​ចំណីផ្លូវ​ខាងត្បូង​ផ្សារលើ​ប្រតិកម្ម​តវ៉ា​នឹង​ការអភិវឌ្ឍន៍ ពេល​សាលាក្រុង​កំណត់អោយ​ផ្ទះ​លៀន​លយ​ចេញ​

0

​កំពង់ឆ្នាំង​៖​ ​អាជីវករ​មួយ​គ្រួសារ​ដែល​បាន​សង់ផ្ទះ​ពីស​ង្ក័​សី រំលោភ​យក​ចំណី​ដី​ថ្នល់​ផ្សារលើ ព្រមទាំង​មានការ​រឹងរូស​មិន​ព្រម​រុះរើ​ចេញ តាម​ការ​ណែរ​នាំ​របស់​សាលាក្រុង​កំពង់ឆ្នាំង និង​ធ្វើអោយមាន​ការរំខាន​ដល់​គំរោង​អភិវឌ្ឍន៍​ផ្លូវ​ជុំវិញ​ផ្សារលើ នៅពេល​អង្គការ​ចៃ​ការ​ជប៉ុន​ប្រគល់​ទីតាំង

ដែល​ធ្វើ​រួចរាល់ អោយមក​អាជ្ញាធរខេត្ត​ក្រុង​ជា​អ្នកគ្រប់គ្រង និង​ថែរ​រក្សា​បណ្តោះអាសន្ន​។ ការ​ប្រតិកម្ម​តវ៉ា​រឿងនេះ​ឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំ ណុ​ច​មុខផ្ទះ​លេខ F១៣១ ក្រុមទី​៦ ក្នុងភូមិ​ផ្សារលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​
​ ​លោក ម៉ា​យ ម៉ឹង​លី និង​កូនស្រី​ជា​ម្ចាស់ផ្ទះ​លេខ​F១៣១​ដែល​បាន​សង់​រំលោភ​លើដី ចំណីផ្លូវ​ខាងត្បូង​ផ្សារលើ​នោះ បានធ្វើ​ការតវ៉ា​ជាមួយ​អាជ្ញាធរខេត្ត​និង​ក្រុង​កំពង់ឆ្នាំង មិនអោយ​រុះរើ​ផ្ទះ​របស់គាត់​នោះទេ ព្រោះ​គាត់​មិនមាន​កន្លែង​លក់​កាហ្វេ​គុយទាវ​ចិញ្ចឹមជីវិត​ផ្សេង​ឡើយ​។​DSC06097
​ ​ពាក់​ព​ន្ធ័​នឹង​បញ្ហា​នេះ​លោក ហៃ មនោ​រម្យ អភិបាលក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​ផ្ទះ អាជីវករ​ដែល​បាន​សង់​រំលោភ​មកលើ​ចំណីផ្លូវ​សងខាង​ផ្សារលើ​ទាំងអស់ គេ​បាន​រុះរើ​កាត់​តំរឹម​ទៅ តាម​ការ​ណែរ​នាំ​របស់​សាលាក្រុង​កំពង់ឆ្នាំង​រួចរាល់​ហើយ តែ​ចំពោះ​ផ្ទះ​លោក ម៉ា​យ ម៉ឹង​លី មិនបាន​គោរព​ទៅតាម​ការណែនាំ​របស់​សាលាក្រុង​ឡើយ​។DSC06086

ការរៀបចំ​ផ្លូវ​ជុំវិញ​ផ្សារលើ​អោយ​ស្អាត និង​មាន​របៀបរៀបរយ​ឡើងវិញ​នេះ គឺត្រូវធ្វើ​អោយ​ចប់សព្វគ្រប់​នៅ​ចុងខែ​មករា​ឆ្នាំ​២០១៤ ដើម្បី រៀបចំ​ទីតាំង​តូប​លក់ដូរ​ជូន​អាជីវករ​ចំនួន​៥០០​តូប​ជុំវិញ​ផ្សារលើ​បន្ថែមទៀត​។​DSC06089

​ ​នៅក្នុងពេល​ចុះមក​ទទួលយក​នូវ​ផ្លូវ​ខាងត្បូង​ផ្សារលើ​ដែល​កសាង​រួច ពី​អង្គការ​ចៃ​ការ​ជប៉ុន​ឯ​.​ឧ អ៊ុន សំអុល និង​ឯ​.​ឧ ស៊ុន សុវណ្ណារិទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ថ្លែង អោយ​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​លោក ម៉ា​យ ម៉ឹង​លី ត្រូវតែ​គោរព​តាម​ការ​ណែរ​នាំ​របស់​អាជ្ញាធរខេត្ត​ក្រុង​ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់ សោភ័ណភាព និង​បរិស្ថាន​ជុំវិញ​ផ្សារលើ​ឡើងវិញ ព្រោះ​គាត់​បាន​រំលោភបំពាន​យក​ដី​ចំណីផ្លូវ​សាធារណៈ​មក​សង់ផ្ទះ ជា​កម្ម​សិទ្ធ​របស់ខ្លួន​ដោយ​ខុសច្បាប់​។​ប្រសិនបើ​នៅតែ​រឹងរូស មិន​គោរព​តាម អាជ្ញាធរខេត្ត​ក្រុង​នឹង​ចុះ​ធ្វើការ​រុះរើ​ដោយ​ខ្លួនឯង​ដោយ​មិន​ទុកអោយ​មានការ​រំខាន​ដល់​ការអភិវឌ្ឍន៍​របស់​សាលាក្រុង​និង​របស់​អង្គការ​ចៃ​ការ​នោះឡើយ​។​DSC06093

​ ​ចំណែក​អាជីវករ​ទាំងអស់​ដែល​បាន​កាត់​តំរឹម​ផ្ទះ​តាម​ការ​ណែរ​នាំ​របស់​អាជ្ញាធរខេត្ត​និង​ក្រុង នោះបាន​មានការ​ពេញចិត្ត​សាទរ​ចំពោះ​វិធានការ​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរខេត្ត និង​ក្រុង​កំពង់ឆ្នាំង​ខិតខំ​រៀបចំ​សណ្តាប់ធ្នាប់​អនាម័យ​បរិស្ថាន សុខមាលភាព​និង​សោភ័ណភាព នៅ​ជុំវិញ​បរិវេណ​ផ្សារលើ ក៍​ដូចជា​ប្រព័ន្ធ​លូ​ថ្នល់​ក្នុង​ក្រុង​កំពង់ឆ្នាំង​ជូន​ប្រជាពលរដ្ឋ​អោយ​ស្អាត ឡើងវិញ​នាពេលនេះ ជាពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ជួយ​គិតគូរ​ក្នុងការ​អភិវឌ្ឍន៍ ទីក្រុង​កំពង់ឆ្នាំង​អោយមាន​ការរីកចំរើន​ដើម្បី​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​៕
​ ​ ​