កំពង់ឆ្នាំង៖ យុវជនម្នាក់ត្រូវបានក្រុមជនដៃដល់មួយក្រុមលួចកាប់ចំក្បាល បណ្តាលអោយរបួសរយះដេរជាច្រើនថ្នេរព្រោះតែញែស្រីកំណាន់របស់គេ ខណៈដែលគេកំពុងអង្គុយលើម៉ូតូមើលគេរាំវង់ធុងបាស់ កាលពីយប់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ នៅភូមិស្អង ឃុំប្រស្និប ស្រុករលាប្អៀរ ។
ជនរងគ្រោះខាងលើនេះមានឈ្មោះ លី សុខផេង អាយុ១៨ឆ្នាំ មានទីលំនៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៏ បាននិយាយថាៈ មុនពេលកើតហេតុ រូបគេនិងមិត្តភក្រ័ម្នាក់ទៀត បានជិៈម៉ូតូទៅមើលគេរាំធុងបាស់នៅចំណុចខាងលើ ហើយបាននិយាយលេងជាមួយនិងនារីម្នាក់ដែល
ធ្លាប់ស្គាល់ គ្នាពី មុនមកក្រោយមក នាងក៏បានដើរចេញបាត់ទៅ ស្រាប់តែពេលនោះ មានក្រុមជនដៃដល់មួយក្រុមមានគ្នាបីនាក់បានយកដាវមកកាប់ចំក្បាលខ្លួនខណៈដែលកំពុងអង្គុយលើម៉ូតូតែម្តង បណ្តាលអោយរូបគេបែកក្បាលហូរឈាមស្រោចខ្លួន ហើយត្រូវបានមិត្តភក្រ័ដឹកមកព្យាបាលនៅមណ្ឌលសុខភាពស្រុកបរិបូរណ៏តែម្តង ចំណែកជនដៃដល់បានគេចខ្ផួនបាត់ ។
មន្ត្រីនគរបាលស្រុកបរិបូរណ៏បាននិយាយថាៈ ជនសង្ស័យកាប់យុវជនខាងលើនេះបានស្គាល់
អត្តសញ្ញាណហើយ មានគ្នា៣នាក់ ១ឈ្មោះ ជើង គួ អាយុ១៧ឆ្នាំ ២ឈ្មោះ នី ជាង អាយុ២៨ឆ្នាំ និងបក្សពួកម្នាក់ទៀតមិនស្គាល់ឈ្មោះ ដែលពេលនេះកំពុងរត់គេចខ្លួនចេញបីមូលដ្ឋានបាត់ទៅហើយ ។
ចំពោះមូលហេតុវិញ គឺបណ្តាលមកពីជនរងគ្រោះទៅដើរលេងហើយចែចង់ស្រីរបស់គេ ទើបគេលួចកាប់បែប នេះ ហើយបើទោះបីបែបនេះក្តីក៏ពេលនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងបបញ្ជូនតុលាការតាមនិតិវិធិ រួចហើយ មិនបណ្តោយអោយជនដៃដល់រួចខ្លួនឡើយ ៕




































