​ពិធី​បិទ​ផ្សាយ​ជា​សា​ធា​រណះ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​នៅក្នុង​ភូមិ​គោក​លន់​ដែលមាន​ក្បាលដី​ចំនួន​១០៧៥​ក្បាលដី​

0

​ខេត្តបន្ទាយមានជ័យ​​នៅ​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៤​នៅ​នៅ​សាលាស្រុក​ព្រះ​នេ ត​ព្រះ​ភូមិ​ជប់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​បានរៀបចំ​បិទ​ផ្សាយ​ជា​សា​ធា​រណះ​នូវ​ឯកសារ​នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​នៅក្នុង​ភូមិ​គោក​លន់​ដែលមាន​ក្បាលដី​ចំនួន​១០៧៥​ក្បាល់ដី​។​ពិធី​បិទ​

ប្រកាស​ក្បាលដី​ជា​សា​ធា​រណះ​មានការ​ចូលរួម លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ លោក​លី​សុវណ្ណារិទ្ធ អភិបាលស្រុក​ព្រះ​នេ​ត​ព្រះ លោក​លី​សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​និ​យ៍ក​ម្ម​សំណង់​ខេត្ត មន្ត្រី​អ្នកមុខអ្នកការ និង​ប្រជាពលរដ្ឋ​៣​ភូមិ​ស្មើ​និង​ប្រជាពលរដ្ឋ​ចូលរួម​៣០០​នាក់​ផងដែរ​។​លោក​លី​សារី​បាន​មានប្រសាសន៍​ក្នុង​ពិធី​បិទ​ប្រកាស​នោះ​ថា ម្ចាស់​ដី​គ្រប់​ស្ថាប័ន​ពាក់​ព​ន្ធ័​និង​ក្បាលដី​នៅក្នុង​ភូមិ​គោក​លន់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​image

ព្រះ ខេត្តបន្ទាយមានជ័យ​ត្រូវអនុវត្ត​ន​តាម​ខ្លឹមសារ​របស់​គ​ណះ​កម្ម​ធិ​ការ​រដ្ឋបាល​និង​ធ្វើ​ការបិទ​ផ្សាយ​ជា​សា​ធា​រណះ​នូវ​ឯកសារ​សុរិយោដី​ដែល​រួមមាន​ប្លង់​សុរិយោដី​និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ប្រព​ន្ធ័​បានធ្វើការ​វាស់វែង​និង​ប្រមូល​ទិន្នន័យ​កន្លងមក​។​លោក​បាន​សំនូមពរ​និង​អ្នកកាន់កាប់​ដី​និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ទាំងអស់​ត្រូវ​ចូលរួម​ពិនិត្យ​លើ​ទិន្នន័យ​ក្បាលដី​ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​ឬ​កំហុស​ខុសឆ្គង​ដែល​ត្រូវតែ​កែ​តំរូវ​ឬ​ជំទាស់​លើ​ទិន្នន័យ​ទាំងនោះ​ក្នុង​រយះពេល​៣០​ថ្ងៃ​(​រាប់​ប​ញ្ជូ​ល​ទាំង​ថ្ងៃ​ឈប់សំរាក​)​គិត​image (4)

ចាប់ពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៤​រហូតដល់​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៥​ជា​កំហិត​នៅ​សាលាស្រុក​ព្រះ​នេ​ត​ព្រះ​។​លោក​លី​សារី​បានបញ្ជាក់​ទៀតថា​ផុត​ក្នុង​រយះពេល​កំណត់​ខាងលើ​គ​ណះ​ក​ម្មា​ធិ​ការ​រដ្ឋា​បាល​សន្ម​ត់​ថា​ទិន្នន័យ​ដែល​បាន​បិទ​ផ្សាយ​ជា​សា​ធា​រណះ​នេះ​មាន​ភាពត្រឹមត្រូវ​ហើយ​មិនអាច​ជំទាស់​បាន​ឬ​តវ៉ា​នៅពេល​ក្រោយ​បានឡើយ​។​លោក​បាន​បញ្ជាក់ទៀតថា​ផុតកំណត់​នៃ​ការបិទ​ផ្សាយ​ជា​សា​ធា​រណះ​នោះ​គណកម្មាការ​រដ្ឋបាល​និង​ធ្វើការ​បូកសរុប​ល្ធ​ផល​ហើយ​លើកសំណើរ​ផ្តល់​សិទ្ធិ​លើ​អចលនវត្ថុ​ដើម្បី​ផ្តល់​សិទ្ធិ​លើ​អចលនវត្ថុ​(​ប័ណកម្មសិទ្ធិ​)​ជូ​អ្នកកាន់កាប់​ណាមួយ​ដែល​បាន​បំពេញ​បំពេញ​គ្រប់​លក្ខ​ណះ​តាមច្បាប់​។​image (3)

ក្នុង​ពិធី​នោះដែរ​លោក​គោ​ស៊ុំ​សារឿ​ត​បាន​មានប្រសាសន៍​ក្នុង​ពិធ​នោះដែរ​ថា អ្នកកាន់កាប់​ដី​ត្រូវ​បង្ហាញ​ឯកសារ​ជាលា​យល​ក្ខ័​ណ​អក្សរ​រួមមាន សំបុត្រកំណើត ់អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ សៀវភៅ​គ្រួសារ សំបុត្រអាពាហ៍ពិពាហ៍​សំបុត្រ​កិច្ចសន្យា បណ្តាំមរតក សាលក្រម​ពី​តុលាការ​។​លោក​បាន​បន្តទៀតថា​អ្នកកាន់កាប់​ដី​រួមទាំង​អ្នក​ជាប់​ព្រំ​ត្រូវ​កំណត់​ក្បាលដី​រួមគ្នា​ដាំ​បង្គោល​ឲ្យ​បាន​រឺ​ង​មាំ​លើ​ក្បាលដី​។​image (2)

អ្នកកាន់កាប់​ដី​ត្រូវ​បង់​សេ​វ៉ា​នៃ​ការចុះបញ្ជី​ក្បាលដី​ដែលមាន​លក្ខ​ណះ​ជា​ប្រព​ន្ធ័​ដូចតទៅ ដី​កសិកម្ម​ជនបទ ១​រៀល​ក្នុង​មួយ​មែត្រ​ការេ ដី​លំនៅដ្ឋាន​ជនបទ​១០​រៀល​ក្នុង​មួយ​ម៉ែត្រ​ការេ ដី​ទីប្រជុំជន​ស្រុក ២០​រៀល​កុ្ន​ង​មួយ​មែត្រ​ការេ​ដី​ប្រជុំជន​ខេត្ត​២៥០​រៀល​ក្នុង​មួយ​ម៉ែត្រ​ការេ​ដី​រាជធានី​ភ្នំពេញ​៥០០​រៀល​ក្នុង​មួយ​ម៉ែត្រ​ការេ​សូម​បងប្អូន​ទាំងអស់​ក្រោយពី​បានទទួល​ប័ណកម្មសិទ្ធិ​ដី​រួចហើយ​ត្រូវ​ចេះ​ថែរក្សា​ឲ្យ​គង់​វង់​យកទៅ​ប្រើការ​ឲ្យ​ចំ​គោលដៅ​៕​image (1)