​សង្ឃ​ក្លែងក្លាយ ៤​នាក់ គ្រោង​លោត​ឆ័ត​ទៅ​ថៃ ទាំងយប់​ត្រូវ​ប៉ូលិស​ក្របួច​បាន​ទាំងអស់​

0

​ក្រុង​ប៉ោយប៉ែត​៖​ជន​ក្លែងបន្លំ​ជាស​ង្ឃ​៤​នាក់ ត្រូវបាន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ក្របួច​បាន​ទាំង​កណ្តាលយប់ ព្រោះ​ក្រុម​ប្រជា​ការពារ​ភូមិ មាន​សុវត្ថិភាព​បាន​ប្រទេះ​ឃើញ ជនសង្ស័យ​ខាងលើ ដើ​រហេតរហូត ពេញ​ភូមិ ធ្វើអោយមាន​ការសង្ស័យ​ដល់​អ្នកស្រុក ទើប​ប្រជាពលរដ្ឋ​រួមគ្នា ជាមួយនិង​

សមត្ថកិច្ច​ចាប់​សង្ឃ​ទាំង​៤​អង្គ​ក្លែងក្លាយ​នោះ មក​សួរ​នាំនៅ​អធិការដ្ឋាន តែម្តងទៅ​។​
​សូមបញ្ជាក​ដែលថា ហេតុ​ការ​ខាងលើ​នោះ គឺ​កើត​មាននៅ​ម៉ោង​១១ ៣០​នាទី យប់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤​នេះ​តែម្តង ត្រង់ចំណុច​ភូមិ​ប្រជា​ធម្ម​ខាងលិច សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខ​ណះ​ដែលមាន​ក្រុម​ក្មេង​ទំនើង​៤​នាក់ មកពី​ខេត្ត​កំ​ពត់ គ្រោង​ស្លៀកពាក់​ជាស​ង្ឃ ហើយ​បម្រុង​ចូល​ដី​ថៃ តាម​ច្រករបៀង ហើយក៏​ត្រូវ​កម្លាំង​ប្រជា​ការពារ​ភូមិ ប្រទេះ​ឃើញ​តែម្តងទៅ ខ​ណះ​ដែល​សង្ឃ​ក្លែងក្លាយ​នោះ​កំពុង​រៀបចំ​បែបបទ អោយទៅ​មេខ្យល់​រត់ការ​ច្បាប់ ចេញ​ទៅតាម​ច្រករបៀង តែ​សំណាងអាក្រក់​ក៏ត្រូវ​ចាប់ខ្លួន​តែម្តង​។​IMG-20141204-WA0023
​តាម​ការលើកឡើង​រប​ស់​ប្រជា​ការពារ​ភូមិ​ខាងលើ​នោះ បាន​បញ្ជាក់ថា មុនពេល​ឈានដល់​ការឃាត់ខ្លួន ក្រុម​សង្ឃ​ខាងលើ​នោះ គឺ​គេ​ស​ម្គ​ល់​ឃើញ​មាន​សង្ឃ​២​អង្គ ដែលមាន​ឈ្មោះ ១​យឹម​បូរ ហៅ​យឹម​វ៉ន អាយុ​៥៦​ឆ្នាំ ជា​សង្ឃ​ក្លែងក្លាយ ទី​២​ឈ្មោះ ពាំង​ណុប ហៅ​មាស​រដ្ឋា អាយុ​៣៩​ឆ្នាំ ជា​សង្ឃ​ក្លែងក្លាយ ឯ​២​អ្នក​ផ្សេងទៀត មានឈ្មោះ​១ អឹង​ថន អាយុ​៤០​ឆ្នាំ ២​ហ៊ិ​មសៅ ជា​ជន​ស៊ីវិល ជន​ទាំង​៤​នេះ​ត្រូវគេ​អោយដឹងថា រស់នៅក្នុង ស្រុក​ដង់​ទុង ខេត្ត​កំ​ពត់ សេចក្តី​រាយ​ការ​ណ៏​ដ៏​ដែល​ពី​ក្រុម​ប្រជា​ការពារ​ភូមិ​ខាងលើ​នោះ បាន​បង្ហើប​អោយដឹងទៀតថា ទាំង​នាក់​ស្លៀ​ប​ពាក់​ជាស​ង្ឃ និង​នាក់​មិនទាន់​ស្លៀកពាក់​ជាស​ង្ឃ គឺជា​បក្សពួក​តែមួយ ហើយ​មកពី​ស្រុក​ខេត្ត​ដូចគ្នា និង​គ្រោង​ស្លៀកពាក់​ស្បង់​ជីវរ ដូចគ្នា បន្លំ​ភ្នែក​សមត្ថកិច្ច និង​អាជ្ញាធរ​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដើម្បី​ចូលក្នុង​ដី​ថៃ​ខុសច្បាប់ ។​IMG-20141204-WA0025
​ដោយឡែក​អុំ សុផល អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​បញ្ជាក់ថា ជនសង្ស័យ​ខាងលើ​នោះ គឺ​ពិតជា​បន្លំ​ខ្លួន​ជាស​ង្ឃ​ហើយ​មានបំណង​ចូលទៅក្នុង​ដី​ខុសច្បាប់​មែន លោក​អុំ​សុផល​បាន​បន្តទៀតថា ក្រោយពី​ការឃាត់ខ្លួន​ជន​ខាងលើ​នោះបាន​ហើយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន កំពុង​រៀបចំ សុំ​ណុំ​រឿង​ជន​៤​នាក់​ខាងលើ​នោះ ទៅ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ រឺ​ឯ​វុ​ត្ថុ​តាង​ជា​ស្បង់​ជីវរ​និង​ហង្ស​សាក់ ត្រូវបាន​បក្សពួក​រប​ស់លោក​ក្លែងក្លាយ​ខាងលើ​នោះ យកទៅ​លាក់​បាត់​ហើយ ខ​នះ​ពេលនេះ​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​យក​វុ​ត្ថុ​តាង​ខាងលើ​នោះ មក​រក្សាទុក​នាពេល​ដ៏​ខ្លី​ខាងមុខនេះ ៕​ដោយ​ពៅ​រី​