​បទល្មើស​ឈើ​គ្រញូង កំពុង​លោត​ឆ័ត មក​តាម​ច្រករបៀង​ដូច​ទឹកបាក់​ទំនប់ ពេលណា​ទើប​មន្ត្រី​ជំនាញ​ប​ង្គ្រា​ប​បាន​

0

​ខេត្តបន្ទាយមានជ័យ​៖​បទល្មើស​ឈើ​គ្រញូង កំពុងតែ​លោត​ឆ័ត ទាំងយប់​ទាំង​ថ្ងៃ បែប​អាណាធិបតេយ្យ ចេញពី​ព្រំដែន​កម្ពុជា​ថៃ ឯ​មន្ត្រី​ជំនាញ​គ្រប់ផ្នែក ហាក់ដូចជា​ដេកលក់​ស្ងប់​ស្ង​ល់ បានល្អ​ណាស់ ហើយ​ក៏មាន​មន្ត្រី​ពាក់​ព​ន្ធ័​ខ្លះ នាំគ្នា​ជិះ​រថយន្ត​ស្ទើរ​ដាច់​កង់​ទៅយក​លុយ កុង​ឃ្យុ​ង ពី​

ឈ្មួញ​ឈើ​បើ​ទួ​ស​ជា​ក្នុង​កំ​រឹត ល្បឿន​ប៉ុណ្ណា​ក៏ដោយ​ក៏​គេ​មិន​ខ្វល់​ដែរ ធ្វើយ៉ាងណា​ក៏ដោយ​អោយតែបាន​លុយ​ឈើ​គ្រញូង​ចូល​ហោ​ប៉ាវ​រៀងៗ​ខ្លួន​នោះ ។​download
​គួ​រំលឹក​ដែលថា ក្នុងអំឡុង​នៃ​ចុងខែ​វិច្ចិការ រហូតមកដល់​ដើមខែ​ធ្នូ​ឆ្នាំ​២០១៤​នេះ គេ​ស​ម្គ​ល់​ឃើញថា ទាំង​ប៉ូលិស សេដ្ឋកិច្ច​ទាំង​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​កម្លាំង​ជំនាញ​មួយផ្នែក​ទៀត ហាក់ដូច​ជាមាន​រាសី​ឡើង​ខ្ពស់ត្រដែត​ខ្លាំងណាស់ ខ​ណះ​ដែល​ឈ្មួញ​ថៃ​និង​ឈ្មួញ​ខ្មែរ​កំពុងតែ​សម្រុក នាំ​ឈើ​គ្រញូង​ចូលមក​លក់​បែប​អាណាធិបតេយ្យ ក្នុង​ខេត្តបន្ទាយមានជ័យ​នោះ​ហើយ​មិនត្រូវ​បានឃើញ អស់លោក​មន្ត្រី​ជំនាញ​សំខាន់ៗ នាំគ្នា​ធ្វើ​សកម្មភាព​ទប់ស្កាត់​រាល់​បទ​ល​ល្មើស​ខាងលើ​នោះឡើយ បង្កអោយមាន​ភាព​ភ្ញាក់ផ្អើល​ពី​ប្រជាពលរដ្ឋ​នៅតាម​ខ្សែរ​បន្ទាត់​ព្រំដែន កម្ពុជា​ថៃ​ថា មាន​លឺ​សម្លេង​រថយន្ត​តូចធំ ចូលទៅ​ដឹកឈើ ទាំងយប់​ទាំង​ថ្ងៃ រំខាន​ទៅដល់​ការ​ដេក​ពួន​របស់​ពួកគាត់​ជាប្រចាំ​ទៀតផង ។​download (3)
​ទាក់ទិន​និង​ករណី ដែល​ឈ្មួញ​ដឹកឈើ​គ្រញូង តាម​រថយន្ត​តូចធំ ទាំងយប់​ទាំង​ថ្ងៃនោះ ត្រូវបាន​ប្រជាពលរដ្ឋ​រាយ​ការ​ណ៏​មក​ថា ទីតាំង​ដែល​ចេញ​ឈើ​គ្រញូង​ច្រើនជាងគេ​នោះ គឺ​ស្ថិតនៅក្នុង​តំបន់ ច្រករបៀង​ចំការ​គរ ច្រករបៀង​បឹង​ត្រ​គួ​ន ដែល​ស្ថិតនៅ​ប៉ែក​ខាងជើង​ខេត្តបន្ទាយមានជ័យ​តែម្តង ដែល​ទីតាំង​ខាងលើ​នោះ ប្រឈម​និង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ សព្វថ្ងៃនេះ សេចក្តី​រាយ​ការ​ណ៏​ដ៏​ដែល​បាន​បង្ហើប​អោយដឹងទៀតថា ទីតាំង​កន្លែងកើតហេតុ​នោះ គឺមាន​ទា​ហ៊ាន​ជួរមុខ​និង​ប៉ូលិស​វ​រះ​ការពារ​ព្រំដែន ដែល​បើកភ្លើង​ខៀវ អោយ​បទល្មើស​ឈើ​គ្រញូង ចូលមក​យ៉ាងគំហុក​បែបនេះ ហើយ​ក្រៅពីនោះ ក៏មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រីប៉ូលិស​សេដ្ឋកិច្ច ខេត្ត និង​ក្រសួង រួមជាមួយ​និង​អ្នក​សារ​ព័​ត៏​មាន​ក្នុងស្រុក​មូ​យ​ចំនួន​ទៀតdownload (4)

ក៏បាន​ទទួល​សំណែន ពី​ម្ចាស់​ឈើ​នោះ​ផងដែរ ប៉ុន្តែ​សំណែន​ទាំងនោះ​មិនបាន​ស្មើគ្នា​ទេ ត្រង់​ថា អង្គភាព​ខ្លះ បាន​តិច ខ្លះ​បាន​ច្រើន តែប៉ុណ្ណោះ តាម​លិ​ទ្ធិ​ភាព​រថយន្ត តូច​ឬ​ធំ ដែល​ថៅកែ​ឈើ​ជា​នាក់​កំណត់អោយ រាល់ថ្ងៃ ប្រភពពី​ប្រជាពលរដ្ឋ​ដ៏​ដែល​បាន​បន្តទៀតថា មានពេលខ្លះ ឈើ​គ្រញូង​ត្រូវបាន​គេ​ដឹក ចេញពី​តំបន់​ខាងលើ មក​តាមផ្លូវ​ជាតិ​លេខ​៥៦ ពី​ស្រុក​ស្វាយចេក មក​ខេត្តបន្ទាយមានជ័យ ហើយក៏​មានពេលខ្លះ គេ​ដឹក​តាមផ្លូវ​គ្រួស​ក្រហម ក្នុង​តំបន់​៥ ចាក់​មក​ផ្លូវ​អូរ​បី​ជាន់ និង​បង្ហួស​មក​ក្នុង​ខេត្ត​ខាងលើ​នោះ​ដ៏​ដែល ចំពោះ​ស្រុក​ម៉ាឡៃ ក៏មាន​ហេតុ​ការ​ខាងលើ​នោះ ផងដែរ ដោយ​ឈ្មួញ​ដឹក​ចេញពី​ច្រករបៀង​មក​តាម​ផ្លូវជាតិ​លេខ​៥៩ មក​ក្រុង​download (2) - Copy

ប៉ោយប៉ែត ដាក់​តាម​រថយន្ត​ធំ ដោយ​បង្កប់​ជាមួយនិង​ស៊ីម៉ង​ន៏ បង្ហួស​មក​តាម​ខេត្ត​មួយចំនួន​ទៀតផង ចំពោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​អោយដឹងថា ក្រុម​របស់ខ្លួន​បាន​ខិតខំ​ព្យាយាម​តាម​ចាប់​បទល្មើស​ទាំងនេះ​ដែរ ភាគច្រើន​ឈ្មួញ​មាន​ល្បិច​ខ្លាំង​ជាង​មន្ត្រី​ជំនាញ​ទៅទៀត មន្ត្រី​ដ៏​ដែល​នោះបាន​បន្តទៀតថា កា​រប​ង្គ្រា​ប​បទល្មើស​ព្រៃឈើ​ខាងលើ​នោះ គឺ​ពិតជា​ធ្វើអោយ​មន្ត្រី ជំនាញ​មានការ​លំបាក ក្នុងការ​ប​ង្គ្រា​ប​ខ្លាំងណាស់ តែ​មុន​និង​ក្រោយ មន្ត្រី​របស់​យើង មុខជា​ចាប់​ជនបង្ក​យកមក​កាត់ទោស​អោយ​ទាល់តែ​បាន​នាពេល​ខាងមុខនេះ ៕​download (1) - Copy