ថយន្ត​ពីរ​គ្រឿង​បើក​បុក​គ្នា​បណ្តាល​ឲ្យ​មួយគ្រឿង​ឆាបឆេះ​សល់​តែ​ដែក​និង​មនុស្ស​៤​នាក់​បាន​ទ​ទូល​រងរបួស​ធ្ងន់​ស្រាល​

0

.​ខេត្ដ​ព្រះសីហនុ​៖​រថយន្ដ​២​គ្រឿង​បើក​បុក​គ្នា​យ៉ាង​ពេញទំហឹង​បណ្តាល​រថយន្ត​មួយគ្រឿង​ផ្ទុះ​ឆេះ​អណ្តាតភ្លើង​សន្ធោសន្ធៅ​ហើយ​មនុស្ស​៤​នាក់​បាន​ទ​ទូល​រងរបួស​ធ្ងន់​ស្រាល​ប៉ុន្តែរ​សំណាងល្អ​នៅក្នុង​ហេតុ​ការ​ដ៍​គូរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​មិនមាន​អ្នកណាម្នាក់​រងគ្រោះថ្នាក់​ដ​ល់​អាយុជីវិត​នោះឡើយ​។​
.​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ១២​និង​៣០​នាទី​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៤ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៤០-១៤១ ស្ថិត​ក្នុងភូមិ​-​ឃុំ​ចម្ការ ហ្លួង ស្រុក​កំពង់​សិលា ខេត្ដ​ព្រះសីហនុ​។​ជនរងគ្រោះ​ភ្លាមៗ​ត្រូវបាន​គេ​ដឹកបញ្ជូន​ទៅ​ការ​មន្ទីរពេទ្យ​ដើម្បី​ធ្វើការ​ជូ​យស​ង្គ្រោះ​។​ចំណែក​រថយន្ត​រងគ្រោះ​ដែល​ត្រូវ​ផ្ទុះ​ឆេះ​គឺ​នៅសល់តែ​តែ​ដែក​តែ​ប៉ុ​ណ្ណុះ​។​unnamed (1)
​ ​.​សមត្ថកិច្ច​ប៉ូលីស​ស្រុក​កំពង់សីលា​បាន​ប្រាប់ ឱ្យដឹងថា អ្នករងរបួស​នៅក្នុង​គ្រោះថ្នាក់ មាន​៤​នាក់​ទី​១-​ឈ្មោះ​សេង វាសនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​អ្នក បើកបរ (​របួសធ្ងន់​) ទី​២-​ឈ្មោះ​ដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ អ្នករួមដំណើរ របួសធ្ងន់ ទី​៣-​ឈ្មោះ​ម៉ៅ ណាក់ ភេទ ប្រុស អាយុ​២៨​ឆ្នាំ របួសស្រាល និង​ទី​៤ -​ដា​រី​យ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រងរបួស​ស្រាល ។ ជនរងគ្រោះ​ទាំង​៤​នាក់​នេះ​ជា កម្មករ​រស់នៅក្នុង​ក្រុមហ៊ុន​មុង​ឫទ្ធី​(​កំពង់ផែ​កែវផុស​)​។​image-2fe41bfd0c88c75d6bcd79be7dbf2ac531b044d39f29389dabbc3816a64e21c6-V
.​ចំណែក​រថយន្ត​ដែល​បុក​គ្នា​ឆេះ​ខាងលើ​រូ​មមា​នទី​១ ម៉ាក​មីតស៊ុយប៊ីស៊ី​កូរ៉េ ពាក់​ស្លាក​លេខ រដ្ឋ​០០១៦ ជា​រថយន្ត​របស់​ក្រុម មុង ឫទ្ធី បើកបរ​ដោយ​បុរស ឈ្មោះ​សេង​វាសនា​អាយុ​២៩​ឆ្នាំ​ស្នាក់​នៅក្នុង​ក្រុមហ៊ុន​មុង​ឫទ្ធី​(​នៅ​ផែ​កែវផុស​)​។​ទី​២​រថយន្ដ ម៉ាក​ហ៊ីយ៉ាន់ដាយ​ចំណុះ​៥​តោន​ផ្ទុក​គ្រឿង​សង្ហា​រឹម​ពាក់​ស្លាក​លេខ​៣​ព​៨៦៤៨​ត្រូវ​ភ្លើង​ឆាបឆេះ​សល់​តែ​ដែក​។​រថយន្ត​ទាំងពីរ​នេះ​បើកបរ​ក្នុង​គោលដៅ​បញ្ចា​ស់​ទឹ​ស​គ្នា​ដោយ​រថយន្ត​របស់​ក្រុមហ៊ុន​ម៉ុង​រិទ្ធី​បើកបរ​មកពីរ​ក្រុងភ្នំពេញ​រីឯ​រថយន្ត​ដឹក​គ្រឿង​សង្ហា​រឹម​បើកបរ​មកពីរ​ខេត្ត​ព្រះសីហនុ​ក្នុង​គោលដៅ​ទៅ​ទីក្រុង​ភ្នំពេញ​។​unnamed
ជុំវិញ​បញ្ហារ​នេះ​បើតាម​សាក្សី​នៅ​កន្លែងកើតហេតុ និយាយថា មូល​ហេតុដែល​បណ្ដាលឱ្យ រថយន្ដ​២​គ្រឿង​ខាងលើនេះ​បុក​គ្នា​និង​បង្ក ឱ្យ​របួស​មនុស្ស រថយន្ដ​ឆេះ​គឺ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ដ​ក្រុមហ៊ុន​មុង​ឫទ្ធី​ចាំង​ភ្លើង​ហ្វា​ខ្លាំងពេក​ជាហេតុ​ធ្វើ​ឲ្យ អ្នកបើកបរ​រថយន្ដ កូរ៉េ​៥​តោន​មើលផ្លូវ​មិនឃើញ​ក៍បាន រេ​ចង្កូត​ទៅបុក​យ៉ាង​ពេញទំហឹង​ធ្វើ​ឲ្យ​ផ្ទុះ​ឆេះ​រថយន្ត​នោះ​តែម្ដង​រីឯ​រថយន្ត​របស់​ក្រុមហ៊ុន​ម៉ុង​រី​ទ្ធី​មិនបាន​ឆេះ​នោះទេ​។​
​បច្ចុប្បន្ន រថយន្ដ រថយន្ដ​ទាំង​២​គ្រឿង​ដែល​មួយ​ឆេះ​អស់​សល់​តែ​ដែក​ត្រូវបាន​រក្សាទុក​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​កំពង់​សិលា​ខេត្ដ​ព្រះសីហនុ រង់ចាំ​ការដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕​កោះពស់​(​រូបភាព​រថយន្ត​ឆេះ​នៅ​កន្លែងកើតហេតុ​)