ក្រុមហ៊ុន​ដាក់លូ​ឈ្លោះ​គ្នា​និង​ម្ចាស់ផ្ទះ​ដាក់លូ​អំពី​រឿង​លុយ​មិន​គ្រប់​យា​៉​ង​បែកផ្សែង​

0

​ខេត្តបន្ទាយមានជ័យ​
​ថ្មីៗ​នេះ​លោក គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយ​មាន​មានជ័យ បាន​កោះហៅ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅតាម​ដងផ្លូវ​លេខ​៣​ចាប់ពី​ផ្លូវជាតិ​លេខ​៦​ដល់​ផ្សារ​ថ្មី​ឲ្យ​មក​ប្រជុំ​ដើម្បី​រក​ដំ​ស្រាយ​អំពី​បញ្ហា​ដាក់លូ​កាត់មុខ​ផ្ទះ​និង​តាម​កៀន​ផ្ទះ​។​ក្នុង​កិច្ចប្រជុំ​នោះ​លោក​គោ​ស៊ុំ​សារឿ​ត​បាន​និយាយថា​ក្នុងការ​ដាក់លូ​កាត​តាម​មុខផ្ទះ​ប្រជាពលរដ្ឋ​នោះ​ប្រជាពលរដ្ឋ​ត្រូវ​ចេញ​ក្នុងការ​ដាក់លូ​នោះ​៨០​ភាគរយ​ចំពោះ​ប្រជាពលរដ្ឋ​ណា​មាន​ជីវភាព​ធូ​ធា​តែ​ចំពោះ​ប្រជាពលរដ្ឋ​ណា​ក្រ​វិញ​ត្រូវ​បង់​៦០​ភាគរយ​លូ​១​កង់​តំលៃ​៨០​ដុល្លា​ក្រុម​ហ៊ុម​ដាក់លូ​ដាក់​តាម​ស្តង់ដា​ក្រោយពី​ប្រជុំ​ចប់​ប្រជាពលរដ្ឋ​យល់ព្រម​ធ្វើ​ទាំងអស់គ្នា​។​តែ​ចំពោះ​គ្រួសារ​មួយ​នៅ​កាច់ជ្រុង​ផ្លូវត្រូវ​បង់​ឲ្យ​image (1)

ក្រុមហ៊ុន​ដាក់លូ​ចំនួន​៨០០​ដុល្លា​ព្រោះ​ដាក់លូ​ចំហៀង​ផ្ទះ​ដែលមាន​ប្រវែង​២៥​ម៉ែត្រ​។​ម្ចាស់ផ្ទះ​ដាក់លូ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នកយក​ព៌​ត​មាន​ឲ្យ​ដឹងថា​ក្រោយ​ពេលដែល​ក្រុមហ៊ុន​យក​ម៉ៃ​ខូ​មក​កាយ​ដី​ដាក់លូ​នៅ​កៀន​ផ្ទះ​របស់គាត់​ក្រោយពេល​ដាក់លូ​បាន​៥​កង់​រួចមក​ម្ចាស់​ក្រុមហ៊ុន​ដាក់លូ​ឈប់​យក​លូ​មក​ដា​ក់គ​ពេញ​ចំហៀង​ផ្ទះ​រួច​ប្រាប់​ម្ចាស់ផ្ទះ​ថា​ដាក់លូ​នេះ​ទាល់តែ​លុយ​ចំនួន​១៣៥០​ដុល្លា​ទើប​អាចដាក់​បន្តទៀត​បាន​។​ម្ចាស់ផ្ទះ​បាន​និយាយ​បន្តថា​ឥ​វ៉ាន់​ជាច្រើន​មុខ​ដែល​ដាក់លក់​នៅក្នុង​ផ្ទះ​រាប់​មឺ​ុ​ន​ដុល្លា​ត្រូវ​ទុកចោល​ព្រោះ​គ្មាន​អ្នក​ចូល​ទិញ​លុះ​នៅ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៤​ក្រុមហ៊ុន​ដាក់លូ​បានមក​និយាយ​ជាមួយ​ម្ចាស់ផ្ទះ​បន្ត​ថាបើ​ធ្វើ​ក៏​ធ្វើទៅ​បើ​មិន​ធ្វើ​ក៏​ហី​ទៅ​ពេលនោះ​ម្ចាស់ផ្ទះ​និង​ក្រុមហ៊ុន​ក៏មាន​ជម្លោះ​ពាក្យសំដី​កើតឡើង​តឹង​ស​សៃ​ក​ដាក់គ្នា​ហើយ​បុគ្គ​លឹក​ក្រុមហ៊ុន​ដាក់លូ​និយាយថា​ខ្លួន​យក​តំលៃ​នេះ​លោក​អភិបាលខេត្ត​image (2)

បានកំណត់​ឲ្យ​យក​ដំលៃ​ប៉ុណ្ណឹង​បើ​មិន​សុកចិត្ត​ទៅប្តឹង​លោក​អភិបាលខេត្ត​ទៅ​។​ម្ចាស់ផ្ទះ​ហួសចិត្ត​ម្តង​គេ​យក​ប៉ុ​ន្នេះ​ម្តង​ប៉ុ​ន្នោះ​ដោយសារតែ​ឥ​វ៉ាន់​នៅ​ពេញ​ផ្ទះ​មាន​ដំលៃ​រាប់​មឺ​ុ​ន​ដុល្លា​គ្មាន​អ្នក​ចូល​ទិញ​ម្ចាស់ផ្ទះ​ក៏​សំរួល​ធ្លា​ក់មក​១១៥០​ដុល្លា​វិញ​ទើប​ក្រុមហ៊ុន​ដាក់លូ​ចាប់​ផ្តើមធ្វើ​បន្ត​។​នៅក្នុង​ការឈ្លោះគ្នា​នោះ​ប្រជាពលរដ្ឋ​បានមក​ចោមរោម​មើល​យ៉ាងច្រើន​នាក់​បាន​និយាយថា​ក្រុមហ៊ុន​ដាក់លូ​នេះ​ក្រាន់តែ​ដាក់លូ​កាត់​តាម​ថ្នល់​លេខ​៣​តែ​៥​កង់​សោះ​ធ្វើ​រាប់​ខែ​មិនចេះហើយ​ធ្វើ​ឲ្យ​អ្នករក​សី​ុ​នៅតាម​ផ្លូវ​លេខ​៣​នេះ​បិទតូបរ​កសី​ុ​ស្ទើរ​គ្រប់គ្នា​ម្នាក់ៗ​ខាតចុងខាតដើម​ដោយសារតែ​ក្រុមហ៊ុន​ដាក់លូ​នេះ​ពន្យា​ពេល​យូរ​ខែ​ពេក​ហើយ​គាត់​និយាយថា​ក្រុមហ៊ុន​ដាក់លូ​នេះ​ឃើញតែ​លុយ​បើ​លុយ​គ្រប់​ធ្វើ​លឿន​តែបើ​លុយ​មិន​គ្រប់​ទុកចោល​រាប់​ខែ​លូ​ដាក់​គ​គ្នា​ស្ទះ​ចរាចរ​ទៀតផង​៕