ខេត្តប៉ៃលិន ៖ ដោយសារមិនគោរពស្លាកសញ្ញាចរាចរណ៏ និងច្បាប់ចរាចរណ៏ បណ្តាលឲ្យយុវជនម្នាក់រងរបួស់ធ្ងន់សន្លាប់នៅនឹងកន្លែង ដោយសារបើកម៉ូតូក្នុងល្បឿនលឿន រួចបញ្ច្រាសរង្វង់មូលវិមានឯករាជ្យ បណ្តាលឱ្យបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតយ៉ាងពេញទំហឹងរងរបួសធ្ងន់-ស្រាល៣នាក់ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី០៣ ខែធ្នូ ២០១៤ ស្ថិតនៅក្បែររង្វង់មូលវិមានឯករាជ្យ តាមបណ្តោយផ្លូវជាតិលេខ៥៧ ក្នុងភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចនគរបាលចរាចរជើងគោកនៃស្នងការខេត្តបានឱ្យដឹងថា៖បើកបរម៉ូតូបង្កហេតុ ទី១. ឈ្មោះ វ៉ាន់ យឿន ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ បែកខ្ទង់ច្រមុះ រយះដៃជើង ជាអ្នកបើកបរជិៈម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1A-2020 រងការខូចខាតធ្ងន់ធ្ងរ រស់នៅភូមិអូរច្រាលិច សង្កាត់ទូលល្វា ក្រុងប៉ៃលិន ជាមួយអ្នករួមដំណើរ ម្នាក់ទៀតឈ្មោះ គុណ ដេន ភេទប្រុស អាយុ២៥ឆ្នាំ ជាកសិករ រងរបួសស្រាល ទាំងពីរនាក់រស់នៅភូមិទូលនិមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ដោយឡែកអ្នកបើកបរម៉ូតូរងគ្រោះ ឈ្មោះ ជួប ណាវីន ភេទប្រុស អាយុ១៨ឆ្នាំ ជាជាងជួសជុលរថយន្ត រងរបួសស្រាល បើកបរម៉ូតូម៉ាកឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ រងការខូចខាតស្រាល រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។



































