ឃាត់ខ្លួន​អ្នក​សេព​គ្រឿងញៀន​បីនាក់​នៅ​ក្រុង​ពោធិសាត់​

0

ពោធិសាត់ ឃាត់ខ្លួន​បុរស​៣​នាក់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​សេព​នូវ​សារធាតុ​គ្រឿងញៀន​ខុសច្បាប់ កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​ភូមិ​ថ្នល់​ជប៉ុន សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ តាម​អំណាច​របស់​តុលាកា បន្ទាប់ពី​ធ្វើកា​កោះហៅ​ឲ្យ​ចូលខ្លួន​មិន​មក​៕image (3)

លោក​វរសេនីយ៍ទោ ស៊ី សា​វិ​ន ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ​នោះ​ថា មុខសញ្ញា​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ទី​១.​ឈ្មោះ ណុប ភក្តី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ទី​២.​ឈ្មោះ សេង ចិ​ត្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ទី​៣.​ឈ្មោះ តាំង ស៊ុន​ហេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ អ្នក​ទាំងបី​រស់នៅ​សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។​image

លោក​បន្ត​ឱ្យដឹងទៀតថា​ជនសង្ស័យ​ទាំងបី​នេះ​គឺជា​មុខ​ស​ញ្ញ​សេព​គ្រឿងញៀន​កន្លងមក ដោយ​តុលាកា​បាន​កោះហៅ​ពួកគេ ចូលខ្លួន តែ​ពួកគេ​មិនបាន​ចូលខ្លួន​របស់​តុលាកា​ទេ​។ ហើយ​ពួកគេ​ក៍បាន​បន្ត​សេព​សារធាតុ​ញៀន​នេះ​តទៅទៀត ទើប​តុលាការ ឱ្យ​សមត្ថកិច្ច​ជំនាញ​ខេត្ត សហ​ការណ៍​ជាមួយ​ក្រុង​និង​នគរបាល​សង្កាត់ ខាងលើ​ចាប់ខ្លួន​ពួកគេ​ទាំងបី រូ​ច​ហើយ​យក​ឱប្ប​រណ៍​ពិនិត្យ​ទឹកនោម​ទាំង​នាក់​នោះ ឃើញ​មាន​សុ​ត​តែ​ផ្ទុក​សារធាតុ​ញៀន​។​

ក្រោយពី​សមត្ថកិច្ច​ចាប់ខ្លួន​បុរស​ទាំង​៣​នាក់ និង​ពិនិត្យឃើញ​មាន​ផ្ទុក​សារធាតុ​ញៀន​ហើយ ជ​នស​ង្ស័​ទាំងបី​ក៍បាន​សារភាពថា កន្លងមក​រូបគេ​ធ្លាប់​ប្រ​ព្រិ​ត្ត​នូវ​អំពើ​មិនគួ​គប្បី​នូវ​អំពើ​សេព​គ្រឿងញៀន​នេះ​មែន ។​
​បច្ចុបន្ន​មុខសញ្ញា​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ប្រឆាំង​គ្រឿងញៀន​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់ ៕