​រថយន្ត​យី​ឌុប​ដឹក​ធ្ងន់​ពេក​ដាច់​កាឡេ​បុក​ចង្កា​ន់​ដៃ​ស្ពានថ្ម​ក្រឡាប់​បះជើង​

0

​កំពង់ឆ្នាំង​៖​រថយន្ត​ធំ​មួយគ្រឿង​បាន​ក្រឡាប់​បះជើង​ចាក់​ឥ​វ៉ាន់​ពេញ​ផ្លូវ បន្ទាប់ពី​ដាច់​កាឡរ​កង់​បុក​រះ​បង្កា​ន់ ដៃ​ស្ពានថ្ម​លើផ្លូវ​ជាតិ​រួចមក​។​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ​លើផ្លូវ​ជាតិ​លេ​៥​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៧៣​និង​៧៤​នៅ​ចំណុច​ស្ពាន​ចេ​តី​យ៍​ចាស់ ដែល​ស្ថិត​ក្នុងភូមិ​អូរសណ្តាន់​ចាស់ ឃុំ​ទឹក​ហូត ស្រុក​លា​ប្អៀ​រ ខេត្តកំពង់ឆ្នាំង​។image001
​សមត្ថកិច្ច​ស្ថិតនៅក្នុង​កន្លែងកើតហេតុ​បានអោយដឹងថា​៖​រថយន្ត​ដែល​បាន​ក្រឡាប់​បះជើង​នោះ​ម៉ាក​FUZ0​ប្រភេទ​យី​ឌុប​ពាក់​ស្លាក​លេខ​PP3A-1219 បើកបរ​ក្នុង​ទិស​ពី​ជើង​ទៅ​ត្បូង​ដឹក​ស្រា​បៀរ​ពេញ​។​មុនពេល​កើតហេតុ​រថយន្ត​នេះ​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ជាមួយ​បង្កាន់ដៃស្ពាន​អូស​ទៅមុខ​បែក​កង់​ក្រឡាប់ចាក​ឥ​វ៉ាន់​ពេញ​ផ្លូវ​តែ​ក្នុងករណី​ខាងលើនេះ​មិនបាន​បង្កអោយមាន​គ្រោះថ្នាក់​ដល់​អ្នកណា​ឡើយ​។21
​សមត្ថកិច្ច​បានបញ្ជាក់​អោយដឹងទៀតថា​៖​រថយន្ត​ដែល​បង្ក​ការគ្រោះថ្នាក់​នេះ​នេះ​បណ្តាលមកពី​ដឹក​លើស​ទម្ងន់ ហើយ​ដាច់​ក្រឡេក​ង់​ទើប​បណ្តាលអោយ​រថយន្ត​កាច់​ក្រឡាប់​តែម្តង​។​ក្រោយពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ផ្សេង​មក​សាង​ដឹក​យកទៅ​គោលដៅ​ផងដែរ ចំណែក​ក​អ្នកបើកបរ​មិនត្រូវ​បាន​គេ​អោយ​ស្គាល់ឈ្មោះ​នោះឡើយ​។​41
​មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​ដែល​បាន​ចុះ​ពិនិត្យ​ករណីនេះ​បានអោយដឹងថា​៖​រ​ការខូចខាត​បង្កា​ន់​ស្ពានថ្ម​ខាងលើនេះ រថយន្ត​បង្ក​ត្រូវធ្វើ​ការជួសជុល​សង​អោយបាន​រឹងមាំ​ឡើងវិញ ព្រោះ​ជា​សម្បត្តិ​សា​ធា​រណះ​របស់​រដ្ឋ ទើប​សមត្ថកិច្ច​អនុញ្ញាតអោយ​យក​រថយន្ត​ទៅធ្វើ​អាជីវកម្ម​វិញ​៕
​កំពង់ឆ្នាំង​,​ថ្ងៃទី​០៤.១២.២០១៤