លោក​គោ​ស៊ុំ សារឿ​ត ថា​ទំនាស់​ដីធ្លី​ដែល​លំបាក​ដោះស្រាយ​បំផុត​គឺ​ការចូល​កាន់កាប់​ដី​រដ្ឋ​ពី​ពលរដ្ឋ​

0

ខេត្តបន្ទាយមានជ័យ​
លោក​គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​ថា​:​ទំនាស់​ដីធ្លី​ដែល​លំបាក​ដោះស្រាយ​បំផុត​គឺ​ការចូល​កាន់កាប់​ដី​រដ្ឋ​ពី​ពលរដ្ឋ ការលើកឡើង​នេះ នៅ​ឃុំ​ជប​វ៉ា​រី ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ ក្នុង​ពិធី​បិទ​ផ្សាយ​ជា​សា​ធា​រណះ​នូវ​ឥ​ក​សារ​នៃ​ការវិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី​នៅក្នុង​ភូមិ​គោក​លន់​ដែលមាន​ក្បាលដី​ចំនួន ១០៧៥​ក្បាល់ដី​នៅ​ព្រឹក​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៤​។
មានការ​ចូលរួម លោក​លី​សុវណ្ណារិទ្ធ អភិបាលស្រុក​ព្រះ​នេ​ត​ព្រះ លោក​លី​សារី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគ​រូប​និ​យ៍ក​ម្ម​សំណង់ មន្ត្រី​អ្នកមុខអ្នកការ និង​ប្រជាពលរដ្ឋ​៣​ភូមិ ស្មើ​និង​ប្រជា ពលរដ្ឋ​ចូលរួម​៣០០​នាក់​ផងដែរ​។​IMG_0538
លោក លី សារី ប្រធាន​ម​ន្ទ្​ី​រ​រៀបចំ​ដែនដី​នគ​រូប​នី​កម្ម​សំណង់ និង​សុ​រី​យោ​ដី​ខេត្ត មានប្រសាសន៍ថា ម្ចាស់​ដី​គ្រប់​ស្ថាប័ន​ពាក់​ព​ន្ធ័​និង​ក្បាលដី នៅក្នុង​ភូមិ​គោក​លន់ ឃុំ​ជប់​វ៉ា​រី ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន​តាម​ខ្លឹមសារ​របស់​គ​ណះ​កម្ម​ធិ​ការ​រដ្ឋបាល​និង​ធ្វើ​ការបិទ​ផ្សាយ​ជា​សា​ធារ​ណះ នូវ​ឯកសារ​សុរិយោដី ដែល​រួមមាន​ប្លង់​សុរិយោដី​និង​បញ្ជី​ឈ្មោះ​អ្នកកាន់កាប់​ដី​ដែល​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណះ​ប្រព​ន្ធ័​បានធ្វើ​IMG_0545

ការវាស់វែង​និង​ប្រមូល​ទិន្នន័យ​កន្លងមក​។​លោក​បាន​សំនូមពរ​និង​អ្នកកាន់កាប់​ដៃ​និង​ស្ថាប័ន​ពាក់​ព​ន្ធ័​ទាំងអស់​ត្រូវ​ចូលរួម​ពិនិត្យ​លើ​ទិន្នន័យ​ក្បាលដី​ដើម្បី​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​ឬ​កំហុស​ខុសឆ្គង​ដែល​ត្រូវតែ​តំរូវ​ឬ​ជំទាស់​លើ​ទិន្នន័យ​ទាំងនោះ​ក្នុង​រយះពេល​៣០​ថ្ងៃ​(​េ​ា​ប់ប​ញ្ជូ​ល​ទាំង​ថ្ងៃ​ឈប់សំរាក​) គិត​ចាប់ពី​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៤​រហូតដល់​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៥​ជា​កំហិត​នៅ​សាលាស្រុក​ព្រះ​នេ​ត​ព្រះ​។​IMG_0535
លោក លី សារី បានបញ្ជាក់​ទៀតថា​ផុត​ក្នុង​រយះពេល​កំណត់​ខាងលើ​គ​ណះ​ក​ម្មា​ធិ​ការ​រដ្ឋា​បាល​សន្ម​ត់​ថា​ទិន្នន័យ​ដែល​បា​ម​បិទ​ផ្សាយ​ជា​សា​ធា​រណះ​នេះ​មាន​ភាពត្រឹមត្រូវ​ហើយ​មិន​អា​ជំទាស់​បាន​ឬ​តវ៉ា​នៅពេល​ក្រោយ​បានឡើយ​។​
លោក​បាន​បញ្ជាក់ទៀតថា​ផុតកំណត់​នៃ​ការបិទ​ផ្សាយ​ជា​សា​ធា​រណះ​នោះ​គណកម្មាការ​រដ្ឋបាល​និង​ធ្វើការ​បូកសរុប​ល្ធ​ផល​ហើយ​លើកសំណើរ​ផ្តល់​សិទ្ធិ​លើ​អចលនវត្ថុ​ដើម្បី​ផ្តល់​សិទ្ធិ​លើ​អចលនវត្ថុ​(​ប័ណកម្មសិទ្ធិ​)​ជូ​អ្នកកាន់កាប់​ណាមួយ​ដែល​បាន​បំពេញ​បំពេញ​គ្រប់​លក្ខ​ណះ​តាមច្បាប់​។​IMG_0536
លោក​គោ​ស៊ុំ សារឿ​ត មានប្រសាសន៍​ទៀតថា​: ការចូលរួម​ពី​ពលរដ្ឋ លើ​ការដោះស្រាយ​ទំនាស់​ដីធ្លី​នេះ ដោយ​ទទួលយក​សមរម្យ តាម​ការដោះស្រាយ​ដោយ​សមធរ​ពី​អជ្ញាធរ​ដែនដី ការចុះបញ្ជី​ដីធ្លី មាន​ភាពងាយស្រួល​និង ឆាប់រហ័ស ប្រក​កប​ដោយ សុ​ក្រិត​ភាព​៕