បុរស​២​នាក់​បើករថយន្ត​កូ​រ៉ូ​លា​បុក​ចូល​របង​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង​ក្រឡាប់​ផ្ងារជើង​ប្រ​ងាង​

0

​ ​បុរស​២​នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​កូ​រ៉ួ​លា​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ជ្រុល​បុក​ចូល​របង​ផ្ទះ​ប្រជាពលរដ្ឋ​មួយកន្លែង បណ្តាល​ធ្លុះ​ទៅ​ម្ខាង​ទៀត និង​រថយន្ត​ក្រាប់​ផ្ងារ ជើង​ច្រងាង សំណាងល្អ​មិន​បង្ក​ឲ្យ​មនុស្ស​រងរបួស ។​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ ស្ថានីយ៍​ប្រេង​ឥន្ទៈ​សូ​គី​មិច តាម​បណ្តោយ​ផ្លូវ​នរោត្តម​ន៍ កែង​ផ្លូវ​លេខ​៣២២ ស្ថិតក្នុង​សង្កាត់ បឹង​កេងកង​ទី​៣ ខណ្ឌចំការមន​។​
​ ​តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ រថយន្ត មួយគ្រឿង​ម៉ា​កកូ​រ៉ូ​លា ពណ៌​ខ្មៅ ពាក់​សា្ល​ក​លេខ​ភ្នំពេញ​2P-6481 បើកបរ​ដោយ​បុរស​២​នាក់ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​ន៍ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន និង​រ៉េ ពេញ ផ្លូវ ខណៈ​មកដល់​ចំណុច​ផ្លូវ​លេខ​៣២២ បាន​បត់​ទៅ​លិច ដោយ​បួង​ចង្កូត​មិនទាន់បាន ជ្រុល បុករ​បង់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​កំពុង​សាងសង បណ្តាល​ឲ្យ​បាក់​រៀបស្មើ​ដល់​ដី ហើយ​រថយន្ត​បង្ក បាន​ក្រឡាប់​ផ្ងារជើង​ច្រងាង ។​
​ ​សាក្សី​ដដែល​បាន​បន្តថា ក្នុង​ហេតុការណ៍​គ្រឿង​ថ្នាក់​ចរាចរណ៍​នោះ​មិន​បង្ក​ឲ្យ​មាន​នរណាម្នាក់​រងរបួស​នោះទេ ចំណែក​ម្ចាស់​រថយន្ត​គ្រាន់តែ​របួស​បន្តិច​ប​ន្ទូ​ច​តែប៉ុណ្ណោះ ។​
​ ​ក្រោយពេល​កើតហេតុ​ម្ចាស់​រថយន្ត​បានគេច​ខ្លួន​បាត់ស្រមោល​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ត្រូវបាន​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​ធ​អិ​ការដ្ឋាន​នគ​បាល​ខណ្ឌចំការមន​ដើម្បី​រងចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕