សមត្ថកិច្ច​ឡោមព័ទ្ធ​ក្រុមហ៊ុន​៩៩៩ ក្រោយពី សាច់ញាតិ​ឧក​ញា​៉ ថោង សារា​៉​ត់គ​ម្រាម​ប្តឹង​ស្នងការ​

0

​ភ្នំពេញ ៖ សំណុំ​រេ​ឿ​ង​ឃាតកម្ម​បាញ់សម្លាប់​ឧក​ញា​៉ អឹ​ុ​ង មេ​៉​ង​ជឺ នៅ​ចម្ងាយ​ប្រមាណ​ជិត​១០០​មែ​៉​ត្រ ពី​របង​ពហុកីឡាដ្ឋាន​ជាតិ​អូរ​ឡាំ​ពិ​ក ក្រុងភ្នំពេញ ពេលនេះ​ត្រូវបាន​លាតត្រដាង​ការពិតហើយ បន្ទាប់ពី​អង្គរក្ស​៤​នាក់​បាន​ឆ្លើយ​សារភាពថា​មេខ្លោង គឺជា​ឧក​ញា​៉ ថោង សារ៉ាត់ ដែលជា​ម្ចាស់​បុរី​ផ្ទះល្វែង ៩៩៩ ។ 16123

​ក្រោយ​ការឡោមព័ទ្ធ​ជាច្រើន​មោ​៉​ង​នៅ​២​គោលដៅ សំខាន់ៗ​ក្នុង​ក្រុងភ្នំពេញ សមត្ថកិច្ច​បាន​រឹបអូស​កាំភ្លើងខ្លី​មា​៉​កឡុក​និង​រ៉ូឡូ​ចំនួន​៧​ដើម ក្រៅពីនោះ សមត្ថកិច្ច​បាន​ចាប់ខ្លួន​ឪពុកម្តាយ​ឧក​ញា​៉ ថោង សារ៉ាត់​រួម​និង​អ្នកធ្វើការ​ជាមួយ​៥​នាក់​ផ្សេងទៀត​ផងដែរ បន្ទាប់ពី​ចាប់​អង្គរក្ស​មុនដំបូង​គេ ។

​គិត​ត្រឹម​មោ​៉​ង​១២​រំលង​អា​ធ្រា​ត​កម្លាំង​សមត្ថកិច្ច ជាច្រើន​នាក់​បាន​ដកថយ​មកវិញ បន្ទាប់ពី​ចាប់ខ្លួន មនុស្ស​៧​នាក់​ចុងក្រោយ ខណ​:​ឧក​ញា​៉ ថោង សារា​៉​ត់ រត់គេចខ្លួន ។ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​ប្រូ​ហ្វា​ល់ បាន​សាទរ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ក្នុង​ក្រុងភ្នំពេញ និង​ក្រសួងមហាផ្ទៃ​ក្រោយពី​បើក​ប្រតិបត្តិការ ដ៍​ក្តៅគគុក​នៅ​ក្រុងភ្នំពេញ ជាពិសេស​មានការ​ដឹក​នាំ ដោយ​លោក ជូន សុវណ្ណ ស្នងការ​និង​លោក ជូន ណារិន ស្នងការរង ។ 16124

​ជាថ្មី​ម្តង​ទៀតហើយ​អង្គរក្ស​ឧក​ញា​៉ ថោង សារ៉ាត់ ម្ចាស់​បុរី ៩៩៩ ត្រូវ​ចាប់ខ្លួន​នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ ដែលជា​ទីស្នាក់ការ​កណ្តា​ល​របស់លោក​បន្ទាប់ពី​៣​នាក់​ដែល​ចាប់​មុនដំបូង​គេ​នៅមុខ​មន្ទី​ពេទ្យ​រូ​ស្សុ​ី​បាន​ឆ្លើយ​សារភាព​រេ​ឿ​ង​បាញ់សម្លាប់​ឧក​ញា​៉ អឹ​ុ​ង មេ​៉​ង​ជឺ ។​

លោក ឧក​ញា​៉ ថោង សារា​៉​ត់ ពេលនេះ​ប្រឈម និង​ការចាប់ខ្លួន​ពី​សំណាក់​តុលាការក្រុង​ភ្នំពេញ​ខណ​:​សមត្ថកិច្ច​រកឃើញថា នៅ​ពី​ក្រោយខ្នង នៃ​ការបាញ់សម្លាប់​ឧក​ញា​៉ អឹ​ុ​ង មេ​៉​ង​ជឺ ។ 10171804_471735239631739_7567626823669800335_n

​ប្រមាណ​ជិត​២​មោ​៉​ង​នៅ​រសៀល​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ ស​ន្និ​សិទ្ធ​កាសែត​បានបញ្ចប់​ទៅដោយ​រលូន​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន​សំណង់ផ្ទះ​ល្វែង ៩៩៩ បន្ទាប់ពី​សាច់ញាតិ​ឧក​ញា​៉ ថោង សារា​៉​ត់ បាន​លាតត្រដាង​ការពិត ។

​សូម​ជំរាប​ថា ក្នុង​សន្និសីទកាសែត​នេះ ឳ​ពុក​ម្តាយ របស់លោក ថោង សារ៉ាត់ គឺ​លោកស្រី កែវ សារី និង លោក​ថោង ចំរើន បាន​អះអាងថា កូន​របស់គាត់ មិនមាន​ការពាក់ព័ន្ធ នឹង​ករណី​បាញ់សម្លាប់​ឧកញ៉ា អ៉ឺ​ង ម៉េង​ជឺ នោះទេ ហើយ​ពេលនេះ​កូន​របស់គាត់ បានគេច​ខ្លួន​មួយរយៈ ដើម្បី​សុវត្ថិភាព​ខណៈ​សមត្ថកិច្ច​ឃាត់ខ្លួន អង្គរក្ស​៤​នាក់ ។ 10599565_750432231660022_9043593727454990629_n

​លោក ស្រី កែវ សារី​បាន​បន្ត​រថា នៅ​ថ្ងៃ​៤​ធ្នូ​២០១៤ គ្រួសារ​អ្នកស្រី និង​ដាក់​ពាក្យបណ្តឹង​ទៅ​រដ្ឋសភា ព្រឹទ្ធសភា ខុ​ទ្ធ​កាល័យ​សម្តេច​តេ​ជោ​ហ៊ុន សែន តុលាកា​គ្រប់​ជាន់ថ្នាក់ ក្រសួងការពារជាតិ និង​ក្រសួងមហាផ្ទៃ​ជាដើម ។ ប៉ុន្តែ​ពាក្យបណ្តឹង​ត្រូវ​បរាជ័យ ។​

​លោក ស្រី បាន​ចាត់ទុកថា ការឃាត់ខ្លួន​អង្គរក្ស និង​យក​កាំភ្លើង​ភ្ជង់​ឧក​ញា​៉ ថោង សារ៉ាត់ កូនប្រុស របស់គាត់​ជា​ការបំពានច្បាប់ ពីព្រោះ​សមត្ថកិច្ច មិនមាន​ដីការ​ពី​តុលាការ​នោះឡើយ ។ លោក ស្រី​បាន​សង្កត់ធ្ងន់ថា ឧក​ញា​៉ ថោង សារា​៉​ត់ មិន​ស្គាល់​ឧក​ញា​៉ អឹ​ុ​ង មេ​៉​ង​ជឺ នោះឡើយ ជនសង្ស័យ​៤​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​ពាក់​ព​ន្ធ័​ករណី​បាញ់សម្លាប់​លោក​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ កាលពីពេល​កន្លងមក ទី​១/ ឈ្មោះ​គយ ចាន់ថុល ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​មុខរបរ​អង្គរក្ស ទី​២/ ឈ្មោះ​មាស សម្បត្តិ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​អង្គរក្ស​ស្នាក់នៅ​សង្កាត់​មិត្តភាព​(​ផ្លូវ​កម្ពុជា​ក្រោម​)​ខណ្ឌ​៧​មករា ទី​៣/​ឈ្មោះ​សៀង វាសនា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ និង​ទី​៤ ឈ្មោះ លី សៅ ហៅ​វី ដែលជា​សង្ស័យ​ឃាត់ខ្លួន​ចុងក្រោយ​គេ​នៅ​ព្រឹក​ថ្ងៃ​៣​ធ្នូ ។ 16123

​យោងតាម​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​បាន​ឲ្យ​ដឹងថា នៅក្នុង​ប្រតិបត្តិ​ការចាប់​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​អាវុធខ្លី​២​ដើម​ម៉ាក​C Z.75.D​លេខ​4495​និង​ម៉ាក​XD 9 លេខ​៦៨២១​និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​CPX​ពាក់​ស្លាក​លេខ​ភ្នំពេញ​1CK-0999 រួម​និង​សម្ភា​រះ​ដែល​ពាក់​ព​ន្ធ័​មួយចំនួនទៀត ។

​សូមបញ្ជាក់ថា លោក​ឧកញ៉ា អ៊ឹង ម៉េង​ជឺ ថៅកែ​ក្រុមហ៊ុន ស៊ីម៉ង់​តិ៍​ពេជ្រ ត្រូវ​ឃាតករ​បាញ់ សម្លាប់​ភ្លាមៗ នៅពេល​កំពុង​ចុះ​ទិញ​ផ្លែឈើ នៅ​ហាង​មួយកន្លែង​ក្បែរ​បង​ស្តា​ត​អូរ​ឡាំ​ពិ​ក ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ម៉ោង ៧ និង​១៨​នាទី​យប់​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ 16124

​ក្រោយ​កើតហេតុ​លោក ជួន ណារិន ស្នងការរង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា នៅ​ម៉ោង​កើតហេតុ​បុរស​ជា​ជនរងគ្រោះ បាន​ជិះ​រថយន្ត​លុ​ច្ស​ស៊ី​ស​៥៧០ ពាក់​ស្លាក់​លេខ ភ្នំពេញ 2M-1683 មក​ទិញ​ផ្លែឈើ​នៅ​ហាង​មួយកន្លែង ពេល​បើកទ្វារ​ដើរ​ចេញពី​រថយន្ត មិនទាន់​ទាំង​បាន​ទិញ​ផ្លែឈើ​ផង ស្រាប់តែ​ជនល្មើស​មាន​គ្នា​ពីរ​នាក់ បាន​ជិះ​ម៉ូតូ​មកដល់​ហើយក៍​បាញ់ប្រហារ​ភ្លាមៗ​តែម្តង​។

​សមត្ថកិច្ច បាន​បញ្ជាក់ថា ជនរងគ្រោះ​មាន​ភរិយា​ឈ្មោះ តាំង គឹម​ឆេង ជា​ថៅកែ​ហាង​ពេជ្រ ហុង កុង នៅ​ជិត​ផ្សារ​ធំថ្មី​។ លោក ជួន ណារិន បាន​បញ្ជាក់ថា ករណី​បាញ់សម្លាប់​នេះ អាច​ផ្តើមចេញពី​រឿង​គំនុំ ។ ពាក់ព័ន្ធ​និង​ការចោទប្រកាន់​អង្គរក្ស​ឧក​ញា​៉​ដ៍​មាន​ឥទ្ធិពល​នៅក្នុង​សង្គម​នេះ ឧក​ញា​៉ ថោង សារា​៉​ត់ មិនបាន​ឆ្លើយតប​នោះឡើយ ខណ​:​ទូរស័ព្ទ​ចូល​មិនមាន​អ្នកទទួល​។ ប៉ុន្តែ​វត្តមាន​លោក ឧក​ញា​៉ ថោង សារ៉ាត់ ត្រូវគេ​រាយការណ៍​ថា បានមក​បំភ្លឺ​ចំពោះមុខ ស្នងការ​នគរបាល​ក្រុងភ្នំពេញ លោក ឧ​ត្ត​ម​សេនីយ៍ ឯក ជូន សុវណ្ណ ម្តង​រួចទៅហើយ ។ 16122

​គួររំលឹកថា លោក​ឧកញ៉ា អឹ​ុ​ង ម៉េង​ជឺ ត្រូវបាន​តុលាការ​ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ បទ​ធ្វើឱ្យ​បាត់​ជំនឿ​លើ​សេចក្តីសម្រេច​របស់​តុលាការ និង បទ ការប្តឹង​បរិហារ​ដោយ​ភូតភរ​ដល់​អាជ្ញាធរ​តុលាការ តាម​មាត្រា ៥២៣ និង ៥២៤ នៃ​ក្រមព្រហ្មទណ្ឌ ។

​បច្ចុប្បន្ន​សំណុំរឿង​រប​ស់លោក ស្ថិតក្នុង​ចំណាត់ការ​របស់លោក កែវ មុនី ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ហើយ​បានចេញ​ដីកា​បង្គាប់​ឱ្យ​លោក​ឧកញ៉ា អឹ​ុ​ង ម៉េង ចូល​បំភ្លឺ​នៅ​ថ្ងៃទី​៨ ខែធ្នូ ខាងមុខ ។ ប៉ុន្តែ​ក្រោយ​ការស្លាប់​របស់លោក​ឧក​ញ៉ា អឹ​ុ​ង ម៉េង​ជឺ បណ្តឹងអាជ្ញា​ត្រូវបាន​រលត់ ដោយសារ​មូលហេតុ​មរ​ណ​ភាព​នៃ​ជនល្មើស តាម​មាត្រា ៧ នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ។