ស្រវឹងស្រា​បើករថយន្ត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​និង​ទ្រេត​១០​ផ្ទាំងរួច​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​រង​ការខូចខាត​ទាំងសងខាង​

0

​ភ្នំពេញ ៖​រថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បើកបរ​ដោយ​បុរស​ស្រវឹងស្រា​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​បាន​បើក​យ៉ាង​លឿន​បណ្តាលឱ្យ​រថយន្ត​ជ្រុល​ចង្កូត​ទៅបុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​និង​ទ្រេត​អស់​១០​ផ្ទាំង​ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៏​ជ្រុល​ទៅបុក​ជា​រថយន្ត​តូយ៉ូតា​ព្រូស​ពេញ​ចំ​ពីមុខ​ពេញទំហឹង​រង​ការខូចខាត​រថយន្ត​ទាំងសងខាង​តែ​សំណាងល្អ​អ្នកបើកបរ​មិនមាន​រងគ្រោះថ្នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង ៤០​នាទី​យប់ ថ្ងៃទី​៣ ធ្នូ ២០១៤ នៅ​ចំណុច​ក្បែរ​ស្តុ​ប​២០០៤​តាម​មហាវិថី​សហ ព័ន្ធ​រុស្ស៊ី ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​នៅមុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​កាមរី​បា​ឡែ​ន ពណ៌​ទឹកប្រាក់​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-0074 បើក​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង​និង​រួម​ដំណើរ​ជាមួយ​នារី​ម្នា​ក់ដោយ​ធ្វើដំណើរ​យ៉ាង​លឿន​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ចំណុចកើតហេតុ​រថយន្ត​ក៏បាន​រេ​ចង្កូត​ទៅបុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​និង​ទ្រេត​អស់​ចំនួន​១០​ផ្ទាំង ហើយ​រថយន្ត​មិនទាន់​អស់​ល្បឿន​ក៍បាន​ជ្រុល​ទៅបុក​រថយន្ត​តូយ៉ូតា​ព្រ​ស ពណ៌​ទឹកប្រាក់​មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 2W-9746 បើកបរ​ដោយ​បុរស​ម្នាក់​តាម​មហាវិថី​សហព័ន្ធរុស្ស៊ី​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ចំ​ពីមុខ​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ទាំងពីរ​គ្រឿង​រង​ការខូចខាត​ដូចគ្នា​ដោយ​រថយន្ត​កាមរី​បា​ឡែ​ន​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ចំណែក​រថយន្ត​តូយ៉ូតា​ព្រូស​រង​ការខូចខាត​មួយ​កំណាត់​មុខ​ខាងឆ្វេង​តែ​សំណាងល្អ​អ្នកបើកបរ​ពុំមាន​រង​របួស ។​
​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វាស់វែង​និង​បាន​ហៅ​រថយន្តស្ទូច​មក​ស្ទូច​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅកាន់​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​គ្នា​ចំពោះ​ផ្លូវច្បាប់ ។​