ឃាត់ខ្លួន​មនុស្ស​៤​នាក់ បន្លំ​ធ្វើ​សង្ឃ​ពេល​ថ្ងៃ​ដើរ​បិណ្ឌបាត ពេលយប់​ស្លៀកពាក់​ខោអាវ​ដើរ​ផឹកស៊ី

0


ខេត្តបន្ទាយមានជ័យ ៖​សង្ឃ​ក្លែងក្លាយ​៤​ត្រូវ​នគរបាល​ចាប់ខ្លួន​នៅ​ជាយដែន​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​ជិត​១១​យប់ ថ្ងៃទី​៣ ធ្នូ ២០១៤ ទីបំផុត​ជនសង្ស័យ​២​នាក់​ជាស​ង្ឃ​ក្លែងក្លាយ​ទើប​វិលត្រឡប់​ពី​ប្រទេស​ថៃ និង​២​នាក់​គ្រោង​ចេញពី​កម្ពុជា​ទៅ​ថៃ​សង្ស័យ​ទៅធ្វើជា​សង្ឃ​ក្លែងក្លាយ​ដូចគ្នា ត្រូវ​នគរបាល​សង្កាត់ ផ្សារកណ្តាល​ឃាត់ខ្លួន​សួ​នាំ​បណ្តោះអាសន្ន​និង​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​។​photo 2
​នាយប៉ុស្តិ៍​សង្កាត់​ផ្សារកណ្តាល លោក ចាន់ សុ​ភី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៤​នេះ​ថា ជនសង្ស័យ​ទាំង​៤​នាក់​ដែល​សមត្ថកិច្ច​យើង​ឃាត់ខ្លួន​០១-​ឈ្មោះ​យឹម បូរ ឬ​យឹម វ៉ន អាយុ​៥៦​ឆ្នាំ​(​សង្ឃ​ក្លែងក្លាយ​), ០២-​ឈ្មោះ​ពាំង ណុប ឬ​ឈ្មោះ​មាស រដ្ឋា អាយុ​៣៩​ឆ្នាំ (​សង្ឃ​ក្លែងក្លាយ​), ០៣-​ឈ្មោះ​អ៊ីង ថន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​៤-​ឈ្មោះ​ហ៊ឹង សៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដោយ​ពួកគេ​ទាំង​៤​នាក់​មកពី​ស្រុក​ដងទង់​ខេត្តកំពត​ជាមួយគ្នា​៣​នាក់ រស់នៅ​ភូមិ​ដុក​ធ្លក ឃុំ​ទទុង និង​ឈ្មោះ​ហ៊ឹង សៅ រស់នៅ​ភូមិ​ព្រៃ​សំណាង​ក្រោម ឃុំ​ខ្ជាយ​ខាងជើង​។​ពួកគេ​សុទ្ធ​តែមាន​លិខិតឆ្លងដែន និង​ឆា​យ៉ា​ល​ក្ខ័​ម្នា​ក់មួយ ដែល​គេ មិនដឹងថា ជា​របស់​ពិត​ឬ​របស់​ក្លែងក្លាយ​ឡើយ​។​photo 3
​លោក អ៊ុំ សុផល អធិការនគរបាល​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤ គឺ​សមត្ថកិច្ច​យើង​ធ្វើឡើង ខណៈ​ពួកគេ​ដើរ​ក្នុងភូមិ ហើយ​ប្រជាពលរដ្ឋ​សង្ស័យ ព្រោះ​ជា​អ្នក​ចម្លែក​ក៏​នាំគ្នា​ព័ទ្ធចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច និង​ប្រជា​ការពារ​ភូមិ ឃាត់ខ្លួន​សួរនាំ​ទើប​ដឹងថា​ពួកគេ​គឺជា​សង្ឃ ក្លែងក្លាយ មាន​២​នាក់​ជាស​ង្ឃ​ក្លែងក្លាយ និង​២​នាក់​ទៀត​ទើប​មកពី​ស្រុក តែ​សង្ស័យ​ជា​ក្រុម​តែមួយ ព្រោះ​មាន​គោលដៅ​មកកាន់​ទីតាំង​តែមួយ​ក្នុងពេល​កើតហេតុ​។​ក្នុងនោះ​មាន​មេភូមិ​ម្នាក់​ជា​មនុស្ស​នៅ​ពី ក្រោយ​រឿងនេះ​។​photo 4
​ប្រភពពី​ប្រជាពលរដ្ឋ ពិសេស​ក្រុម​អ្នករត់ម៉ូតូឌុប បាន​និយាយ​ក្តែ​ងៗ​ថា ពួកគាត់​ធ្លាប់​ឃើញ​មនុស្ស ទាំង​៤​នាក់​នេះ នៅតាម​ហាង​ផឹកស៊ី​ក្នុង​ក្រុង​ប៉ោយប៉ែត ពេល​រាត្រី តែ​ពុំបាន​ដឹងថា ពួកគេ​ទាំងអស់​ជា សង្ឃ​ក្លែងក្លាយ​ទេ នៅពេល​ប៉ូលីស​ចាប់ខ្លួន​ទើប​ដឹង​មុខមាត់​ពិត​របស់​ពួកគេ​គឺជា​មនុស្ស បំផ្លាញ សាសនា​ខ្លួនឯង​។​photo 1
​បើទោះបីជា​បែបណា​នោះ សមត្ថកិច្ច​បាន​ដុតដៃដុតជើង កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ ទាំងនេះ ទៅ​ថ្នាក់​ឲ្យ​លើ​ដើម្បី​ចាត់ការ​តាមច្បាប់​ហើយ​៕