នាវា​ទេសចរ​ពីរ​គ្រឿង​នាំ​ភ្ញៀវទេសចរ​ជាង ២ ០០០​នាក់ ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​

0


​ខេត្ត​ព្រះសីហនុ​
​ ​លោក​វរ​សេនី​យ៌​ឯក ស៊ា​ង ឡេង ប្រធាន​ប៉ុស្តិ​ច្រកទ្វា​អន្តរជាតិ​ក្រុងព្រះសីហនុ​បាន​ឪ្យ​ដឹងថា នៅវេលា​ម៉ោង​៧ ថ្ងៃទី​០៤ ខែធ្នូ​ឆ្នាំ​២០១៤ នាវា​ទេសចរ​ណ៌​ឈ្មោះ SAPPHIRB PRINCESS សញ្ជាតិ BRITISH បណ្តោយ ២៨៨៣៣​ម៉ែត្រ ទ​ទឺង ៣៧.៧៥​ម៉ែត្រ មាន​នាវិក​បំរើ​ការងារ​សរុប​ចំនួន​១.០៩១​នាក់​។ នាវា SAPPHIRB PRINCESS បាន​នាំ​ភ្ញៀវទេសចរ​ណ៌​ចំ​ម្រុះ​ជាតិ​សា​សា​ន៌​ចំនួន​២.៦៣៩​នាក់ មកពី​ប្រទេស​វៀតណាម ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​រយះពេល​មួយថ្ងៃ នាវា​មាន​គម្រោង​ចាក​ចេញពី​ប្រទេស​កម្ពុជា​នៅវេលា​ម៉ោង ៣​និង​៣០​នាទី​ល្ងាច ថ្ងៃ​ដដែល​ឆ្ពោះទៅកាន់​ប្រទេស​ថៃ ។​20141204_082006
​ ​នាវា​ទី​២​មានឈ្មោះ The World សញ្ជាតិ BAHAMAS មាន​នាវិក​បំរើកា​រងា​សរុប​ចំនួន ២៧៨​នាក់ បាន​នាំ​ភ្ញៀវទេសចរ​ណ៌​ចម្រុះ​ជាតិ​សាស​ន៌​១៤​សញ្ជាតិ ចំនួន​១១១​នាក់ ស្រី ៥៨​នាក់ បាន​ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៤ នាវា The World មាន​គម្រោង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី​០៧ ខែធ្នូ​ឆ្នាំ​២០១៤ ។​20141204_082137
​ ​លោក ស៊ា​ង ឡេង បាន​មាន​ប្រសា​ស​ន៌​ឪ្យ​ដឹង​ទៀតថា មន្ត្រី​របស់​យើង​បាន​ជិះ​ម៉ា​រី​ន​ឡើង លើ​នាវា​ទេសចរ​នៅត្រង់​ពង់​ស៊ី​រ៉ូ ដើម្បី​បំពេញបែបបទ​បោះត្រា លើ​លិខិតឆ្លងដែន​បាន​មួយចំនួនធំ ដើម្បី​ងាយស្រួល​ឪ្យ​ភ្ញៀវ​មាន​ឪ​កាស​វែង​ក្នុងការ​ធ្វើដំណើរ​កំសាន្ត​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​អាច​ទៅ​ទស្សនា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប និង​វិលត្រឡប់​មកកាន់​នាវា​វិញ​ទាន់ពេលវេលា ។20141204_082206
​ ​លោក​បានបញ្ជាក់​បន្តថា នៅ​ដើម​ខែធ្នូ​រហូតដល់​ខែ​០៤ គី​ជា​រដូវប្រាំង ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​តាម​នាវា​ចូល​ចត​កំពង់ផែ​ក្រុងព្រះសីហនុ​មាន​ចំនួន​ច្រើន ព្រោះ​រដូវប្រាំង​ការធ្វើដំណើរ​កំសាន្ត​តាម​មហាសមុទ្រ មិនមាន​ការរំខាន​ដោយសារ​ភ្លៀង ព្យុះ ៕ ​20141204_082645