ព្យុះព្រិលបានវាយប្រហារទៅលើ សាធារណរដ្ឋឆែកនៅថ្ងៃទី១-២ ខែធ្នូ ធ្វើ ឱ្យចរាចរណ៍ក្នុងប្រទេសនេះកកស្ទះទាំង ស្រុង ពិសេសគឺចរាចរណ៍ផ្លូវដែកធ្វើឱ្យ អ្នកដំណើររាប់ពាន់នាក់ត្រូវជាប់គាំង ។ នេះជាស្ថានភាពកកស្ទះដោយសារព្យុះ ព្រិលមិនធ្លាប់មានរយៈពេល៣០ឆ្នាំ កន្លងមក ។
ចរាចរណ៍រថភ្លើង រថយន្ដក្រុងមិន អាចចេញដំណើរបាន ដោយមានសភាព គ្រោះថ្នាក់យ៉ាងខ្លាំង ។ តាមការប៉ាន់ ប្រមាណមានអ្នកដំណើររហូតដល់១០០ពាន់នាក់ មិនអាចទៅកាន់គោលដៅ ដែលខ្លួនត្រូវទៅនោះឡើយ ដូចជារដ្ឋធានី ភរាហា ទីក្រុង ពរនៀ្ប ឿលៀមៀុច រហូត ដល់តំបន់ដាច់ស្រយាល នៅ ៀំរាវិា ។
រថភ្លើងល្បឿនលឿនលេខ១៤៤ធ្វើ ដំណើរចាកចេញពី ឍិលិនា តំបន់ ឿតរាវា ទៅកាន់រដ្ឋធានី ភរាហា ក៏ត្រូវឈប់នៅ ពាក់កណ្ដាលផ្លូវរយៈពេល១៥ម៉ោង។ អ្នកដំណើរនៅលើរថភ្លើងទាំងអស់ត្រូវ ដេកនៅទីនោះ ។
នៅរដ្ឋធានី ភរាហា មន្ដ្រីរដ្ឋាភិបាល បានបញ្ជូនរថយន្ដក្រុងទៅបញ្ជូនអ្នក ដំណើរដែលជាប់គាំង ប៉ុន្ដែមិនអាច បំពេញគ្រប់គ្រាន់ ដោយសារតែអ្នក ដំណើរជាច្រើនបានប្រមូលផ្ដុំគ្នានៅ ស្ថានីយរថភ្លើង ។ ការធ្វើដំណើរតាម រថភ្លើង មានការពេញនិយមបំផុតនៅ ក្នុងប្រទេសនេះ ។
ទន្ទឹមនឹងនោះ ព្យុះព្រិលក៏បានធ្វើឱ្យ ពលរដ្ឋរាប់ពាន់គ្រួសារ គ្មានអគ្គិសនី ប្រើប្រាស់ មិនអាចចេញទៅណាមកណា បាន សូម្បីតែទៅទិញអាហារបរិភោគ ក៏ទៅមិនបានផងដែរ ។ នេះជាករណីធ្លាក់ ព្រិលបង្កការកកស្ទះទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានក្នុងប្រទេសនេះរយៈពេល ជាង៣០ឆ្នាំកន្លងមក