ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា គ្រោងតែងតាំងអតីតរដ្ឋលេខា ធិការក្រសួងការពារជាតិលោកAshton Carter ឡើងកាន់តំណែងជារដ្ឋមន្ដ្រីការ ពារជាតិ ហើយការសម្រេចនោះនឹង ត្រូវប្រកាសជាផ្លូវការនៅពេលដ៏ខ្លី ខាងមុខ ។
លោក Ashton Carter អាយុ៦០ឆ្នាំ ជាអតីតរដ្ឋលេខាធិការក្រសួងការពារ ជាតិ កាន់តំណែងចាប់ពីខែតុលា ឆ្នាំ ២០១១ដល់ខែធ្នូ ឆ្នាំ២០១៣ ។ មុនពេល កាន់តំណែងលោកទទួលបន្ទុកទិញដូរ សព្វាវុធសម្រាប់មន្ទីរបញ្ចកោណនាឆ្នាំ ២០០៩ដល់ឆ្នាំ២០១១ ។ លោកធ្លាប់ជា ជំនួយការរដ្ឋមន្ដ្រីការពារជាតិពីគោល នយោបាយសន្ដិសុខជាតិ ក្រោមរបប ដឹកនាំរបស់ប្រធានាធិបតីប៊ីល គ្លីនតុន នៅឆ្នាំ១៩៩០ ។
ជាមួយព័ត៌មានខាងលើ អតីតរដ្ឋ លេខាធិការក្រសួងការពារជាតិ លោក Ashton Carter ក្លាយជាបេក្ខភាព លេចធ្លោជាងគេបំផុតនៅក្នុងតំណែងរដ្ឋ មន្ដ្រីការពារជាតិ ជំនួសតំណែងលោក Chuk Hagel ដែលលាលែងពីតំណែង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ។
រដ្ឋមន្ដ្រីការពារជាតិថ្មីអាមេរិកនឹង ប្រឈមនូវឧបសគ្គជាច្រើនដែល អាមេរិកកំពុងប្រឈមមុខ ក្នុងនោះមាន សង្គ្រាមវាយប្រហាក្រុមអ៊ិស្លាមបង្កើត រដ្ឋនៅប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ មាន សំណួរជាច្រើនក៏បានចោទសួរឡើងថា តើហេតុអ្វីបានជាអាមេរិកមិនបើកការ វាយប្រហារទ្រង់ទ្រាយធំទៅលើក្រុមIS បែរជាពន្យារពេលវាយប្រហារបែប នេះ